SCOផ្តួចផ្តើមគំនិតបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុកនិងឥទ្ធិពលអន្តរជាតិ

SCOផ្តួចផ្តើមគំនិតបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុកនិងឥទ្ធិពលអន្តរជាតិ - ảnh 1
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកSCO
(រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី៦មិថុនា ប្រធានរដ្ឋចិនហូជិនតាវនិងប្រធានាធិបតីនៃប្រទេស
ជាសមាជិកនៅសេសសល់របស់អង្គការសហប្រតិបត្តិការShànghǎi (SCO)គឺ រុស្ស៊ី
Kazakhstan, Kyrgyzstan, Tagikixtan និង Uzbekistan បានដំណើរការកិច្ចប្រជុំ សម្ងាត់ក្នុងក្របខ័ណ្ឌសន្និសិទកំពូល SCO លើកទី១២ដែលអូសបន្លាយក្នុងរយៈ
ពេល២ថ្ងៃ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅបហាសាលប្រជាជននៃទីក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋចិនហូជិនតាវ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ
ចិន ហូជិនតាវចាត់ទុកថា នៅក្នុងសន្និសិទលើកនេះ បណ្តាសមាជិក ត្រូវកំណត់
ច្បាស់អំពីទិសដៅ ក៏ដូចជាគោលដៅអភិវឌ្ឍន៌របស់អង្គការនេះ ក្នុង រយៈពេល
១០ឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំចិន១រូបនេះ ក៏បាននាំចេញសំណើរ ៤ចំណុច ក្នុង នោះសង្កត់ធ្ងន់លើតំរូវការអភិវឌ្ឍន៌សន្តិភាពនិងស្ថិរភាពក្នុងតំបន់បង្កើន សាមគ្គី
ភាព ជួយគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក SCO សុទ្ធតែឯកភាពចាត់ទុកថា អង្គការនេះ ពង្រីកបានតួនាទីសំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការក្នុងប្លុក រួមគ្នាទប់ទល់ជាមួយវិបត្តិ និងការសាក្បង រក្សា សន្តិសុខនិងស្ថិរភាពតំបន់៕

ប្រតិកម្មទៅវិញ

ព័ត៌មានទាក់ទិន
ផ្សេងៗ