ការគ្រប់គ្រងព័ត៌មានឲ្យសមស្របនឹងច្បាប់របស់វៀតណាមនិងអន្តរជាតិ

19 មេសា 2017 - 15:05:11

ការគរបគរងពតមានឲយសមសរបនងចបាបរបសវៀតណាមនងអនតរជាត hinh 0
ការគ្រប់គ្រងព័ត៌មានឲ្យសមស្របនឹងច្បាប់របស់វៀតណាមនិងអន្តរជាតិ (VNA)

(VOVworld) – លោកអ្នកនាងជាទីមេត្រី! ពិភពលោកកំពុងផ្លាស់ប្តូរតាម និន្នាការសង្គមព័ត៌មានដោយមានការស្ទុះខ្លាំងនៃបណ្ដាបញ្តាញសង្គមដែលជួយអ្នកប្រើប្រាស់ចែករំលែកព័ត៌មានដ៍រហ័សទាន់ចិត្ត។ ប៉ុន្តែ ការអភិវឌ្ឍន៍ នៃបច្ចេកវិទ្យាព័ត៌មានក៏បង្កើតឡើងការសាកល្បងជាច្រើនខាងការគ្រប់គ្រងផង ដែរ។ រដ្ឋាភិបាលវៀតណាមបាននិងកំពុងរៀបចំការគ្រប់គ្រងព័ត៌មានឲ្យសម ស្របនឹងច្បាប់វៀតណាមនិងអន្តរជាតិ។

រាល់បញ្ហាក្នុងសង្គមព័ត៌មានរួមមាន៖ ការគ្រប់គ្រងសុវត្ថិភាពនិងសន្តិសុខ លើបណ្តាញអ៊ីនធឺណែតដោះស្រាយរឿងហេតុដែលបុគ្គលឬអង្គការផ្សាយ ព័ត៌មានមួលបង្កាច់បង្កការភ័យខ្លាចដល់សាធារណៈមតិនិងការគ្រប់គ្រងព័ត៌មានលើមធ្យោបាយផ្សព្វផ្សាយមហាជន។ ការពិតបានសរឲ្យឃើញថា៖ នៅវៀតណាមក្នុងរយៈពេលថ្មីៗនេះបានកើតមានឡើងព័ត៌មានមួលបង្កាច់បំផ្លើសការពិតឬការបង្កើតគេហទំព័រក្លែងបន្លំមជ្ឈដ្ឋានថា្នក់ដឹកនាំបក្សរដ្ឋដើម្បីចេញផ្សាយព័ត៌មានខុសឆ្គងរំលោភទៅលើច្បាប់។​ រាល់ព័ត៌មានទាំងនេះភាគច្រើនមានប្រភពដើមពីបណ្ដាអង្គការនៅឯបរទេស។

        តម្លាភាពខាងព័ត៌មាន

       ក្នុងកាលៈទេសៈសកលភាវូបនីយកម្ម ការអភិវឌ្ឍន៍ខ្លាំងនៃគេហទំព័រសង្គម នៅវៀតណាមគឺជានិន្នាការចាំបាច់។ នាបច្ចុប្បន្ន បរិមាណអ្នកប្រើប្រាស់បណ្តាញ សង្គម Facebook នៅវៀតណាមស្រូបយក ៤៥ លាននាក់ ឈរលំដាប់ថ្នាក់ខ្ពស់ ក្នុងតារ៉ាងរៀបចំណាត់ថ្នាក់លើពិភពលោក។ ចំពោះកាណាល់ Youtube វៀតណាមក៏ជាប្រទេសមួយក្នុងចំណមប្រទេសចំនួន ២០ ដែលមានអ្នកប្រើ ប្រាស់ច្រើនបំផុត។ ទោះបីជាការកំណត់ច្បាប់ក្នុងប្រទេសបានពេញលេញដើម្បី គ្រប់គ្រងអ្នកប្រើប្រាស់ក្តី ប៉ុន្តែ ការត្រួតពិនិត្យនៃច្បាប់វៀតណាមចំពោះព័ត៌មានដែលមានខ្លឹមសារពិសពុលនិងមួលបង្កាច់គឺពិបាកណាស់។ ដើម្បី ដោះស្រាយបញ្ហានេះ នាថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០១៦ ក្រសួងព័ត៌មាននិងផ្សាព្វផ្សាយ បានចេញផ្សាយសារាចរលេខ ៣៨ ដែលកំណត់ការផ្គត់ផ្គង់ព័ត៌មានសាធារណៈ ឆ្លងដែន​ ហើយបង្កើតជាលើកដំបូងមូលដ្ឋានគត្តិយុត្តិមួយដែលស្នើឲ្យក្រុមហ៊ុន ផ្តល់សេវ៉ាកម្មឆ្លងដែនត្រូវមានការទទួលខុសក្នុងកិច្ចសហការនិងទំលាក់ចោល ព័ត៌មានរំលោភទៅលើច្បាប់វៀតណាមលើគេហរទំព័រសង្គម។ រួមជាមួយគ្នានោះ មជ្ឈដ្ឋានសារព័ត៌មានវៀតណាមគប្បីផ្តល់ព័ត៌មានជាទាន់ពេលវេលានិងត្រឹមត្រូវ ។ ប្រការនេះមានន័យថា៖ ការធានាការបើកចំហរនិងតម្លាភាពក្នុងការទាក់ទង ជាមួយព័ត៌មានគឺជាដំណោះស្រាយសំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមួល បង្កាច់បង្កូចលើបណ្តាញអ៊ីនធឺណែត។

        រួមជាមួយគ្នានោះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមកំពុងពិនិត្យ ឡើងវិញរបៀងគត្តិយុត្តិ ហើយស្នើបំពេញបន្ថែមការកំណត់ស្តីអំពីការគ្រប់គ្រង ព័ត៌មានឲ្យសមស្របនឹងច្បាប់វៀតណាមក៏ដូចជាច្បាប់អន្តរជាតិផងដែរ។ពីដើមឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ ក្រសួងបានស្នើឲ្យសហគ្រាស ផ្គត់ផ្គង់សេវ៉ាកម្មដូចជា Google និង Facebook ប្រតិបត្តិឲ្យបានត្រឹមត្រូវតាមច្បាប់របស់វៀតណាមហើយទំលាក់ចោលឃ្លីបចំនួន ២២០០ ដែលបង្កាច់និងបង្ខូចមុខមជ្ឈដ្ឋានថ្នាក់ដឹកនាំនិងសង្គមនៅវៀតណាម។ ក្រសួងក៏ស្នើឲ្យ Google បង្កើតឡើងយន្តការទំលាក់ចោលនិងទប់ស្កាត់ព័ត៌មានវីដេអ៊ូដែលមានខ្លឹមសាររំលោភទៅលើច្បាប់ប្រទេសម្ចាស់ផ្ទះផងដែរ។ នាពេលខាងមុខ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបន្តជួបធ្វើការជាមួយ Facebook ដើម្បីដោះចោល បណ្ដាគេហទំព័រសង្គមក្លែងបន្លំថ្នាក់ដឹកនាំបក្សនិងរដ្ឋ ទៀតផង។ ក្រៅពីនោះ ក្រសួងកំពុងកសាងមធ្យោបាយវាយតំលៃការប្រើប្រាស់គេហទំព័រដើម្បីធ្វើជាគ្រឹះស្ថានក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងរដ្ឋ៕

        លើកកំពស់ជំណះដឹងរបស់អ្នកប្រើប្រាស់ដើម្បីធានាឲ្យបានសុវត្ថិភាពព័ត៌មាន

       សុវត្ថិភាពសន្តិសុខលើបណ្តាញអ៊ីនធឺណែតទទួលបានការយកចិត្តទុកដាក់ ពិសេសរបស់ប្រទេសទាំងឡាយលើពិភពលោក។ ការវាយប្រហារលើបណ្តាញ អ៊ីនធឺណែតលើសកលលោកនាពេលថ្មីៗនេះកំពុងកើនឡើងទាំងខាងបរិមាណក៏ដូចជាទ្រង់ទ្រាយនិងរបៀបដំណើរការផងដែរ។ បើទោះជា បណ្ដាមហាអំណាចដែលពោរពេញទៅដោយប្រភពធនធានមនុស្សក្នុងការដោះស្រាយគ្រោះអាសន្នខាងសុវត្ថិភាពព័ត៌មានក៏នៅរងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយការវាយប្រហារលើបណ្តាញអ៊ីនធឺណែតដែរ។ លទ្ធផលនៃការស្ទង់មតិនាឆ្នាំ ២០១៦​ បានឲ្យដឹងថា៖ ជាងពាក់កណ្ដាលស្ថាប័ននិងអង្គការបស់រដ្ឋាភិបាលវៀតណាមមិនអនុវត្តដោយគ្រប់គ្រាន់សំណើរអំពី​ការ គ្រប់គ្រងសន្តិសុខលើបណ្តាញអ៊ីនធឺណែតទេ។

        ដើម្បីជំនះពុះពារលើកង្វះខាតទាំងនេះ ក្រៅពីការកែលំអរបៀងគត្តិយុត្តិលើ វិស័យសុវត្ថភាពព័ត៌មាន ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានកសាង និងដាក់ជូនឡើងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលពិនិត្យមើលនិងអនុម័តលើសេចក្តី សម្រេចំអីពីផែនការអភិវឌ្ឍន៍សុវត្ថិភាពព័ត៌មានជាតិដល់ឆ្នាំ ២០២០ សេចក្តី សម្រេចស្តីអំពីគំរោងការណ៍បណ្តុះបណ្ដាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស លើវិស័យសុវត្ថិភាពព័ត៌មានដល់ឆ្នាំ ២០២០។ នាពេលថ្មីបំផុតនេះ ក្រសួង ព័ត៌មាននិងផ្សព្វផ្សាយវៀតណាមទើបនឹងរៀបចំការហ្វឹកហាត់ទ្រង់ទ្រាយធំស្តីអំពី​ការដោះស្រាយនិងធានាសុវត្ថិភាពព័ត៌មានលើបណ្តាញអ៊ីនធឺណែត។

        បណ្ដាដំណោះស្រាយព្រមៗគ្នាពីក្របខ័ណ្ឌគត្តិយុត្តិ វិធានការបច្ចេកវិទ្យា ជាពិសេសគឺការលើកកំពស់ចំណះដឹងរបស់អ្នកប្រើប្រាស់អ៊ីនធឺណែត នឹងត្រូវ បានវៀតណាមអនុវត្តយ៉ាងខ្លាំងក្លាសំដៅធានាសុវត្ថិភាពព័ត៌មានលើបណ្តាញ អ៊ីនធឺណែត៕ 

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម