ការជួបសន្ទនាជាវិធីសាស្ត្រល្អបំផុតដើម្បីបង្កើនការយល់ដឹងអំពីសិទ្ធិមនុស្ស

15 មិនា 2017 - 17:52:42

(VOVworld)-ក្រសួងការបរទេសអាមេរិកទើបនឹងប្រកាសរបាយការណ៍សិទ្ធិ
មនុស្ស ឆ្នាំ២០១៦ ក្នុងនោះបានទទួលស្គាល់នូវសមិទ្ធិការពារសិទ្ធិមនុស្សមួយ
ចំនួននៅវៀត ណាម។ ប៉ុន្តែគួរឲ្យសោកស្តាយត្រង់ថា របាយការណ៍នេះនៅតែ
នាំចេញការវាយ តម្លៃមួយចំនួនដោយខ្វះបរានុម័តនិងពុំឆ្លុះបញ្ចាំងត្រឹមត្រូវតាម
ស្ថានភាពជាក់ស្តែង នៅវៀតណាមនេះឡើយ។ ប្រការនេះសរឲ្យឃើញភាពចាំ
បាច់នៃការបង្កើនជំនួបសន្ទ នា សំដៅបង្រួញគម្លាតការខ្វែងគំនិតលើពិភព
លោកអំពីតម្លៃសិទ្ធិមនុស្សនៅប្រ ទេសនីមួយៗ។

ការជបសនទនាជាវធសាសតរលអបផតដើមបបងកើនការយលដងអពសទធមនសស hinh 0
អ្នកនាំពាក្យសួងការបរទេសវៀតណាម លោក Le Hai Binh


        គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺការពារនិងជម្រុញ
រាល់សិទ្ធិជាសារវ័ន្តរបស់មនុស្ស។ រាល់ការខិតខំប្រឹងប្រែងនិងសមិទ្ធិរបស់វៀត
ណាមក្នុង ការធានានិងកែលំអដោយឥតឈប់ឈររាល់សិទ្ធិជាសារវ័ន្តរបស់
មនុស្សនាពេល កន្លងទៅត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃ
ខ្ពស់។

        គោលនយោបាយឧត្តមភាពអំពីសិទ្ធិមនុស្ស

        ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលវៀតណាមផ្តល់
អាទិភាពសម្រាប់ជម្រុញ ការពារនិងធានាសិទ្ធិមនុស្សគឺកសាងនិងពង្រឹងប្រព័ន្ធ
​ច្បាប់ស្តីពីសិទ្ធិមនុស្ស។ រដ្ឋធម្មនុញឆ្នាំ២០១៣របស់វៀតណាមបានចំណាយទៅ
ដល់ ៣៦ប្រការដោយកំណត់អំពីសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់
ពលរដ្ឋ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ វៀតណាមបានកំណត់ថា “រដ្ឋធានានិង
ពង្រីកសិទ្ធិជា ម្ចាស់របស់របស់ប្រជាជន”​និង “ទទួលស្គាល់ គោរពការពារនិង
ធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ”។​ការកំណត់គោលការណ៍នេះគឺសមស្របទៅ
នឹងបទដ្ឋានសិទ្ធិមនុស្ស អន្តរជាតិ ដែលផ្តើមចេញពីសារធាតុនៃសិទ្ធិមនុស្សនិង
សារធាតុនៃរបបសង្គមនិយមនៅវៀតណាម។

        នៅជ្រុងជ្រោយមួយទៀត វៀតណាមបានបង្កើនកិច្ចសហប្រតិបត្តិការអន្តរ
ជាតិស្តីពីកិច្ចការពារនិងជម្រុញសិទ្ធិមនុស្ស។ រហូតមកដល់ពេលនេះ វៀត
ណាមបានការ ចូលរួមស្ទើតែទាំងអស់នូវអនុសញ្ញានៃអង្គការសហប្រជាជាតិស្តី
ពីសិទ្ធិមនុស្ស ដូច ជា អនុសញ្ញាអំពីសិទ្ធិវប្បវេណី នយោបាយ អនុសញ្ញាអំពី
សិទ្ធិសេដ្ឋកិច្ច វប្បធម៌ សង្គម និងអនុសញ្ញាអំពីសិទ្ធិកុម៉ារជាដើម។

       សមិទ្ធិផលសិទ្ធិមនុស្សមិនអាចប្រកែកបានឡើយ

        ក្នុងក្របខ័ណ្ឌនៃជំនួបសន្ទនានិងកិច្ចសហប្រតិបត្តិការស្តីពីមនុស្ស ទាំងលើ
 វិស័យពហុភាគីនិងទ្វេភាគីនោះ ប្រទេសនិងដៃគូអន្តរជាតិនានាសុទ្ធតែវាយតម្លៃ
ខ្ពស់ចំពោះរាល់សមិទ្ធិដែលវៀតណាមទទួលបានលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច
នយោបាយ ជំនឿសាសនាជាដើម។ វៀតណាមក៏យកចិត្តទុកដាក់បង្កើនយន្តការ
ជួបសន្ទ នានិងសហប្រតិបត្តិការស្តីពីបញ្ហាសិទ្ធិមនុស្សជារៀងរាល់ឆ្នាំជាមួយប្រ
ទេសជាច្រើន ក្នុងនោះ មានអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងស្វីសជាដើម។
ហើយវៀតណាម ក៏បានរួមចំណែកសកម្មទៅក្នុងការបង្កើតនិងដំណើរការសកម្ម
ភាពរបស់គណៈកម្មា ធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)
កសាងសេចក្តីប្រកាសសិទ្ធិ មនុស្សអាស៊ាន ដែលបានសន្និសីទជាន់ខ្ពស់អាស៊ាន
អនុម័តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជានាខែវិច្ឆិកាឆ្នាំ២០១២។

        រហូតមកដល់ពេលនេះ​វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស
សមាជិកភាពអង្គការសហប្រជាជាតិទាំង៦បានសម្រេចជាសារវ័ន្តនូវគោលដៅ
 សហសវត្ស (MDGs) មុនការបរច្ឆេតឆ្នាំ២០១៥។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិនីតិកាលទី២៦ នាថ្ងៃទី២០មិថុនាឆ្នាំ២០១៤បានវាយតម្លៃខ្ពស់ចំពិះ
 រាល់ការរួមចំណែកសកម្មប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមទៅក្នុងគោល
ដៅរួមគឺជម្រុញនិងការពារសិទ្ធិមនុស្ស រក្សារឹងមាំរាល់គោលការណ៍ជាសារវ័ន្ត
របស់ពលរដ្ឋផងដែរ។

        ក្នុងពិភពសម័យកាល នៅមានទស្សនផ្សេងគ្នាស្តីពីបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែ
រាល់សមិទ្ធិអំពីសិទ្ធិមនុស្សដែលវៀតណាមទទួលបានគឺជាភស្តុតាងដែលមិនអាច
ប្រកែកបានឡើយសម្រាប់រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមលើវិស័យនេះ។
 ការរក្សា បណ្តាជំនួបសន្ទនាស្តីពីសិទ្ធិមនុស្សរវាងវៀតណាមជាមួយអាមេរិកជាវិធី
សាស្ត្រល្អបំ ផុតដើម្បីមជ្ឈដ្ឋានអ្នកនយោបាយនិងប្រជាជនពលរដ្ឋអាមេរិកយល់
ច្បាស់អំពីសិទ្ធិ មនុស្សជាក់ស្តែងនៅវៀតណាម បង្រួញរាល់គំលាតអំពីតម្លៃសិទ្ធិ
មនុស្សនៅប្រទេសនីមួយៗ។​ប្រការនេះរួមចំណែកសកម្មក្នុងការអនុវត្តគោលដៅ
រួមរបស់ពិភពលោក គឺការពារ ជម្រុញសិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃ
ទៅមួយថ្ងៃ៕

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម