ការបោះឆ្នោតសភាមុនអាណត្តិនៅអង់គ្លេស៖សេចក្ដីសម្រេចចិត្តត្រឹមត្រូវរបស់នាយករដ្ឋមន្ត្រី Therase May

20 មេសា 2017 - 15:38:00

(VOV)_ការដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Therase May បាន​អំពា​វ​នាវ​អោយបោះឆ្នោតសភាមុនអាណត្តិ នាថ្ងៃទី៨ មិថុនាខាងមុខនេះ លឿនជាង៣ឆ្នាំបើប្រៀប​នឹងកាលកំណត់ត្រូវបានចាត់ទុកជាជំហានឆ្លាត១​ក្នុង​សភាព​ការណ៍​បែកបាកគ្នាក្នុងរដ្ឋសភា​កំពុងគំរាមកំហែងដល់ដំណើការ​អង់ គ្លេសចាក​ចេញ​ពីEU( Brexit​)។​សេចក្ដីសម្រេចចិត្តនេះរបស់នាយករដ្ឋមន្ត្រីលោកស្រី Therase May ដែល​ទើបនឹងបានឡើងកាន់អំណាចក្នុងរយៈពេល១០ខែបានសរអោយឃើញនូវការជឿ​ជាក់ដណ្ដើមបានជោគជ័យ ក្នុងការបោះឆ្នោតរយៈពេលខាងមុខ ក៏ដូចជាការប្តេជ្ញាចិត្តជំរុញខ្លាំងដំណើការ Brexit ផង ដែរ ។ 

ការបោះឆនោតសភាមនអាណតតនៅអងគលេស៖សេចកដសមរេចចតតតរមតរវរបសនាយករដឋមនតរ therase may hinh 0
ការបោះឆ្នោតសភាមុនអាណត្តិនៅអង់គ្លេស៖សេចក្ដីសម្រេចចិត្តត្រឹមត្រូវរបស់នាយករដ្ឋមន្ត្រី Therase May

លោកស្រី Therase May បានលើកយកមូលហេតុខ្វែងគំនិត និងទស្សនះ​រង្គោះ​រង្គើ​ក្នុងរដ្ឋសភា ចំពោះបញ្ហា Brexit ជាមូលហេតុមួយក្នុងចំណោមមូលហេតុដែល​នាយក​រដ្ឋមន្ត្រីរូបនេះអំពាវ នាវអោយបោះឆ្នោតមុនកាលកំណត់។ ថ្នាក់ដឹកនាំរូបនេះក៏បាន​អះអាងថា៖ ដំណោះស្រាយពោលខាងលើជាដំណោះស្រាយតែមួយគត់ ដើម្បីធានា​ស្ថិរភាពនយោបាយក្នុងរយៈពេលច្រើនឆ្នាំខាងមុខ  ក្នុង ពេលដែលអង់គ្លេសកំពុងជំរុញដំណើការចរចារចាកចេញពី EU។

          សេចក្ដីសម្រេចចិត្តចំពេលវេលា

        សេចក្ដីសម្រេចចិត្ត​ បោះឆ្នោតសភាមុនអាណត្តិ ដែលបាននាយករដ្ឋមន្ត្រីអង់​គ្លេស​នាំចេញនេះ ត្រូវបានចាត់ទុកថា៖ ជាពេលវេលាដែលគណបក្សអភិរក្សនិយម​របស់លោកស្រីនឹងដណ្ដើមបានជ័យជំនះ។ការបោះប្រជាមតិក្នុងរយៈពេលច្រើនខែកន្លងទៅបានសរអោយឃើញថា៖លោកស្រី  Therase May កំពុងទទួលបាន​ការគាំទ្រ​ជា​ច្រើនបំផុតពីមុនមក។ 

          ការរៀបចំបោះឆ្នោតសភាមុនអាណត្តិនេះក៏ជាឱកាសដើម្បី​លោកស្រី Therase May ឈ្នះឆ្នោតហើយអះអាងថា៖លោកស្រីជានាយករដ្ឋមន្ត្រីមួយរូបបានប្រជាជនជ្រើសតាំង។ ជិតមួយឆ្នាំមុន ​លោក​ស្រី​ Therase May ឡើងកាន់អំណាច បន្ទាប់ពីពេលលោក David Cameron ចាកចេញពីដំណែង បន្ទាប់ពីបរាជ័យក្នុងការបោះប្រជាមតិអំពី Brexit នាខែមិថុនា​ឆ្នាំ២០១៦ មិនមែនបានកាន់ដំណែងដោយសម្លេងគាំទ្រពីអ្នកបោះឆ្នោតទេ។ ដូច្នេះ ទោះបីជាអ្នកប្រមុខរដ្ឋាភិបាលក្តី ប៉ុន្តែ នាយករដ្ឋមន្ត្រី លោកស្រី Therase May  ត្រូវ​បានគូប្រជែងនយោបាយរិះគន់ជានិច្ចថា៖លោកស្រីមិនអាចដំណាងអោយអង់គ្លេស​បានទេ ពីព្រោះអ្នកបោះឆ្នោតមិនដែលបោះឆ្នោតអោយលោកស្រីទេ។ ការបោះឆ្នោតនេះអាចពង្រឹងនិងពង្រីកអំណាចផង និងចំណងសាមគ្គភាពជាតិផង ក្នុងបញ្ហា Brexit។

          ការបោះឆ្នោតសកលនេះក៏បានប្រព្រឹត្តទៅក្នុងពេលដែល គណបក្សជនជាតិ ​Scotland ( SNP) កំពុងបង្កើនកម្លាំងសម្ពាធទៅលើការបោះប្រជាមតិលើកទីពីនៅ Scotlandស្ដីអំពីឯករាជ្យ និងការចាកចេញពីចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើង។ ប្រការនេះដើរផ្ទុយទៅនឹងគោលជំហររបស់នាយករដ្ឋមន្ត្រី លោកស្រី Therase May ​ដូច្នេះ តាមមជ្ឈដ្ឋានអ្នកឃ្លាំមើលថា៖ លោកស្រី Therase May ឆ្លៀតយកឱកាស​បោះឆ្នោតនេះដើម្បីកាត់បន្ថយបរិមាណសមាជិកសភារបស់ SNP ដំណាងអោយ Scotland ​ក្នុងរដ្ឋសភាអង់គ្លេស កាត់បន្ថយកម្លាំងទាមទារបោះឆ្នោតឯករាជ្យរបស់តំបន់នេះ។

          រដ្ឋសភាគាំទ្រនិងអឺរ៉ូបអបអរសាទរ

        ដោយមានសម្លេងគាំទ្រចំនួន៥២២ និងសម្លេងប្រឆាំងចំនួន១៣ នាថ្ងៃទី១៩​មេសារដ្ឋសភាជាន់ទាបអង់គ្លេសបានអនុម័តទៅលើសំណូមពរបោះឆ្នោតសភាមុនអាណត្តិ របស់នាយករដ្ឋមន្ត្រី លោកស្រី Therase May បើកផ្លូវអោយការ​អនុវត្ត​បោះ​ឆ្នោតសកលមុនកាលកំណត់។ ក្នុងពេលជាមួយគ្នានោះ បណ្ដាអ្នកចរចាររបស់សភាអឺ​រូប (EP) ក៏បានអបអរសាទរសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីលោកស្រី​Therase May និងចាត់ទុកថា៖នេះជាឱកាសមួយដើម្បីប្រជាជនអង់គ្លេសបង្ហាញ​ទស្សនះ​របស់ខ្លួន ចំពោះទំនាក់ទំនងជាមួយ EU។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ​លោក ​Sigmar Gabriel សង្ឃឹមថា៖ការបោះឆ្នោតសកលនេះ នឹងនាំមកនូវសម្លេង​ច្បាស់លាស់ និងមានការទទួលខុសត្រូវថែមទៀត ក្នុងការចរចារស្ដីអំពីបញ្ហា Brexit។ តាមរដ្ឋមន្ត្រីការបរទេសអង់គ្លេសថា៖ ស្ថានភាពអស្ថិរភាពនាបច្ចុប្បន្ននេះគ្មានអត្ថ​ប្រយោជន៍ចំពោះទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងអឺរ៉ុបនិងអង់គ្លេសដែរ។

        ការអំពាវនាវអោយបោះឆ្នោតមុនកាលកំណត់នេះត្រូវបានចាត់ទុកជាសេចក្តី​សម្រេចចិត្តឆ្លាតវៃ របស់​លោកស្រី Therase May ។ ជ័យជំនះរបស់គណបក្ស​អភិរក្ស​និយមនឹងជាកម្លាំងជួយជ្រោមជ្រែងខ្លាំងមួយដើម្បីគណៈរដ្ឋមន្ត្រីរបស់លោកស្រី ​Therase May  យកចិត្តទុកដាក់ទាំងស្រុងចំពោះការចរចារនានាជាមួយ EU ក្នុងរយៈ​ពេល២ឆ្នាំខាងមុខនេះ៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម