ការពារសិទ្ធិកុមារចំពោះមុខផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ

17 មិនា 2017 - 15:21:58

(VOVworld)-បម្រែបម្រួលអាកាសធាតុកំពុងកើតមានឡើងលើទូទាំងពិភពលោក។
 ក្នុងការខិតខំប្រឹងប្រែងការពារសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់ដោយបម្រែ
បម្រួលអាកាសធាតុនោះ វៀតណាមបានផ្តោតការយកចិត្តទុកដាក់ពិសេសទៅលើ
 សិទ្ធកុមារ ជាក្រុមមុខសញ្ញាងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃបម្រែ
បម្រួលអាកាសធាតុ គ្រោះមហន្តរាយនិងបាតុភូតអាកាសធាតុជ្រុលនិយម។​ប្រការ
នេះត្រូវបានតំណាងវៀតណាមលើកឡើងដូចជាបទពិសោធន៍ជាក់ស្តែងនៅកិច្ច ប្រជុំលើកទី៣៤របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨កុម្ភៈរហូត
ដល់ថ្ងៃទី២៤មិនាឆ្នាំ២០១៧ នៅទីក្រុង Geneva ប្រទេសស្វីស។

ការពារសទធកមារចពោះមខផលបះពាលនៃបមរែបមរលអាកាសធាត hinh 0
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Ha Kim Ngoc រួមជាមួយគណៈប្រតិភួវៀតណាមនៅក្នុងកិច្ចប្រជុំលើកទី៣១នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
(រូបថតៈ Tố Uyên/TTXVN)


        យោងតាមបណ្តាសេណារីយ៉ូស្តីពីបម្រែបម្រួលអាកាសធាតុរបស់រដ្ឋាភិបាល
នោះ គឺរហូតដល់ឆ្នាំ ២១០០សីតុណ្ហភាពជាមធ្យមក្នុងឆ្នាំនឹងកើន២អង្សា ប្រៀបនឹង
 សីតុណ្ហភាពនៅចុងសតវត្សទី២១។ តាមការព្យាករណ៍ថា ដល់ឆ្នាំ២១០០  កំដៅនឹង
 ឡើងទ្វេដង ហើយបរិមាណភ្លៀងធ្លាក់ក្នុងឆ្នាំក៏កើនឡើងដែរ។

        កុមារស្ថិតក្នុងក្រុមមុខសញ្ញាងាយរងគ្រោះថ្នាក់បំផុត

        វៀតណាមឈរលំដាប់ថ្នាក់ទី១៣ក្នុងចំណោមប្រទេសទាំង១៧០ដែលត្រូវ
បានចាត់ទុកថាងាយរងគ្រោះបំផុតដោយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ
ក្នុងអំឡុងពេល៣០ឆ្នាំខាងមុខហើយនឹងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង
១៦ ដែលរងផលប៉ះពាល់ខ្ពស់បំផុតដោយអត្រាជនក្រីក្រខ្ពស់ ទីប្រជុំជនចង្អៀត។
 ជាពិសេស វាលសណ្តរទន្លេ Cuu Long ជាទីតាំងមួយ “មានគ្រោះអាសន្នខ្ពស់” លើ
 ពិភពលោកអំពីចំនួនប្រជាជនមានហានិភ័យបាត់បង់លំនៅដ្ឋានដោយនីវរ
សមុទ្រឡើងខ្ពស់។

        ក៏ដូចជានៅប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត កុមារវៀតណាមគឺស្ថិតក្នុង
 ចំណោមជនដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយឥទ្ធិពលនៃបម្រែបម្រួលអាកាស
 ធាតុ។ ប្រភេទគ្រោះអាសន្នដែលកុមារត្រូវជួបប្រទះគឺសម្បូរបែបណាស់ ពោលគឺ
សីតុណ្ហភាពឡើងចុះ ហើយឥទ្ធិពលលើវិស័យអប់រំ អារម្មណ៍តានតឹងរួមទាំងការលំ
 បាកអំពីអាហារូបត្ថម្ភទៀតផង។ ហេតុដូច្នេះហើយ បម្រែបម្រួលអាកាសធាតុអាច
ជះឥទ្ធិពលទៅលើសិទ្ធិកុមារលើគ្រប់ជ្រុងជ្រោយ ទាំងខាងសុខភាព អាយុជីវិត
សុខាភិបាលនិងសេដ្ឋកិច្ចគ្រួសារជាដើម។

        កសាងគោលនយោបាយទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ
ដោយយកកុមារជាគោល

ការកសាងគោលនយោបាយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុដែលយក
កុមារជាគោលនោះ ជាការអះអាងរបស់អនុរដ្ឋមន្រ្តីការបរទេសលោក Ha Kim Ngoc
 ប្រធានគណៈប្រតិភូវៀតណាម នៅសម័យប្រជុំជាន់ខ្ពស់ស្ដីអំពីការជះឥទ្ធិពលនៃ
បម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិកុមារនាថ្ងៃទី២ មិនា ឆ្នាំ២០១៧ នៅក្រុម
ប្រឹក្សាសិទ្ធិមនុស្សអ.ស.ប។លោក Ha Kim Ngoc បានសង្កត់ធ្ងន់ទៅលើខ្លឹមសារចំនួន៣ដែលវៀតណាមផ្ដោតសំខាន់ក្នុងការធានាសិទ្ធិកុមារចំពោះមុខបម្រែបម្រួល
អាកាសធាតុ។នោះគឺ កសាងគោលនយោបាយទប់ទល់នឹងបម្រែបម្រួលអាកាស
ធាតុដែលយកកុមារជាគោល លើកកំពស់ចំណេះដឹងអំពីការជះឥទ្ធិពលរបស់បម្រែ
បម្រួលអាកាសធាតុទៅលើកុមារហើយបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិនិង
តំបន់ក្នុងការទប់ទល់នឹងការជះឥទ្ធិពលរបស់បម្រែបម្រួលអាកាសធាតុទៅលើ
កុមារ។
ក្នុងស្ថានភាពជាក់ស្ដែង វៀតណាមបានបញ្ជ្រាបនូវខ្លឹមសារនានាស្ដីអំពីសិទ្ធិ
កុមារក្នុងគោលនយោបាយជាតិអំពីបម្រែបម្រួលអាកាសធាតុ យកចិត្តទុកដាក់
ពិសេសដល់ការដោះស្រាយឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិ
កុមារក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុ
និងរបៀបវារៈឆ្នាំ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាព។វៀតណាមបានខំប្រឹងប្រែង
សហប្រតិបតិ្តការជាមួយមូលនិធិកុមារអ.ស.ប (UNICEF) និងដៃគូផ្សេងៗក្នុងការ
កសាងយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិដែលយកកុមារជា
គោល។ទន្ទឹមនឹងនោះ វៀតណាមក៏បានខំប្រឹងប្រែងចលនាសាលារៀន គ្រួសារ
និងសង្គមទាំងមូលដើម្បីផ្គត់ផ្គង់ឲ្យកុមារនូវចំណេះដឹងសារវ័ន្តអំពីបរិស្ថានបម្រែ
បម្រួលអាកាសធាតុ ក៏ដូចជាជំនាញចាំបាច់ដើម្បីកាត់បន្ថយហានិភ័យដោយគ្រោះ
ធម្មជាតិផងដែរ។
កាត់បន្ថយឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិកុមារជាការបន្ត
ការផ្ដួចផ្ដើមគំនិតដែលវៀតណាមបាននាំចេញនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅពេល
ជាសមាជិកក្នុងអាណត្តិ២០១៤-២០១៦។នេះក៏ជាអាទិភាពចម្បងរបស់វៀតណាម
នាបច្ចុប្បន្ន ជាពិសេសក្នុងកាលៈទេសៈដែលវៀតណាមកំពុងប្រឈមមុខនឹងការ
សាកល្បងដ៏ធ្ងន់ធ្ងរនៃបម្រែបម្រួលអាកាសធាតុនិងគ្រោះធម្មជាតិផងដែរ៕


” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម