ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ៖កម្លាំងតភ្ជាប់សហគមន៍

(VOV)_ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ត្រូវបានបង្ហាញច្បាស់នៅ​ក្នុង
​ទិវា​ធ្វើបុណ្យខួបស្តេច Hung នាថ្ងៃទី១០ ខែមាឃ ជាប្រចាំឆ្នាំ។ ពិធីប្រពៃណីនេះត្រូវ​បាន​
រៀប​ចំ​ឡើង​នៅមណ្ឌលកេរ្តិ៍តំណែល វិហារស្ដេច Hung នៅភ្នំ Nghia Linh ទីក្រុង Viet Tri
 ខេត្ត Phu Tho (ភាគខាងជើងវៀតណាម)។ នេះជាឱកាសមួយ​ដើម្បីប្រជាជនវៀត
ណាម​ក្នុងប្រទេសជាង៩៣លាននាក់ និងជនវៀតណាមនៅ​ឯបរទេសជាង៤,៥លាន
នាក់ ​ឆ្ពោះមកប្រភពដើម រំលឹកឡើងវិញគុណបំណាច់​របស់បណ្ដាស្តេច Hung។

ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ៖កម្លាំងតភ្ជាប់សហគមន៍ - ảnh 1
ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ៖កម្លាំងតភ្ជាប់សហគមន៍

ទិវាបុណ្យខួបស្តេច Hung ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ជាថ្ងៃមួយដែល​ជន
វៀតណាមគ្រប់រូប នៅគ្រប់ទិសទីឆ្ពោះមកស្រុកកំណើតប្រទេសជាតិ។ ក្នុង​ប៉ុន្មានថ្ងៃ
នេះ ប្រជាជនក្នុងទូទាំងប្រទេសចូលរួមសកម្មភាពផ្សេងៗ បង្ហាញនូវការគោរពនិង
ដឹងគុណចំពោះបណ្ដាស្តេច Hung ដែលបានកសាងប្រទែសជាតិ និង​បុព្វបុរសដែល
បានការពារប្រទេសជាតិ។

        ភាពវិសេសវិសាលនៃជំនឿសាសនាធ្វើសក្ការះបូជាស្ដេច Hung

       ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ជាប្រភេទជំនឿសាសនាប្រជា​ប្រិយ ត្រូវ
បានរក្សាទុកនៅវៀតណាមតាំងពីយូរណាស់មកហើយ។ ក្នុងពិធីនេះ ប្រជាជនបាន
រៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ឌបណ្ដាស្ដេច Hung បុណ្យ​ខួប​ប៊ីតា​ជាតិ​ Lac Long
Quan និងអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធមាតាជាតិ Au Co​  មហោស្រពច្រៀងប្រជាប្រិយ
 និងច្រៀន Xoan Phu Tho …លៗ

        ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ ​និង
ត្រូវបានអង្គការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ អង្គការសហប្រជាជាតិ​ (UNESCO)
ទទួលស្គាល់ជា” បេតិកភ័ណ្ឌពិភពលោក” នាថ្ងៃទី៦ធ្នូឆ្នាំ២០១២។​ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ លោក Nguyen Khac Thuan បានអោយដឹងថា៖

        “ លើពិភពលោក វៀតណាមជាប្រទេសពិសេសដោយឡែក ដោយមានជនជាតិចំនួន៥៤ក្តី ប៉ុន្តែ ជនជាតិទាំង៥៤នេះសុទ្ធតែគោរពស្ដេច Hung និងចាត់ទុក ​ស្ដេច
 Hung ជាអ្នកបង្កើតឡើងប្រទេសវៀតណាម។ ប្រជាជនវៀតណាមជានិច្ច​កាល​មោទ
ភាពថាមានប្រភពដើមតែមួយគឺមានប៊ីតា​ជាតិ​ Lac Long Quan និង​មាតាជាតិ Au Co​ ។”

ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ៖កម្លាំងតភ្ជាប់សហគមន៍ - ảnh 2
ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ៖កម្លាំងតភ្ជាប់សហគមន៍

ជំនឿសាសនាស្ដេច Hung តភ្ជាប់សហគមន៍

       ​ជំនឿសាសនាធ្វើសក្ការះបូជាស្តេច Hung ជានិមិត្តសញ្ញានៃការគោរព ​ដឹង​គុណចំ
ពោះបណ្ដាស្ដេច Hung ដែលបានកសាងប្រទេសជាតិ។ នាបច្ចុប្បន្ន ​ក្នុង​ទូទាំងប្រទេស វៀតណាម មានទីកន្លែងធ្វើសក្ការះបូជាស្តេច Hung និងសមាជិកទាក់ទិននានា នៅ
សម័យកាលស្តេច Hung។ ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជននៅគ្រប់ទិសទីបានបន្តចូលរួម
ពិធីបុណ្យវិហារ ស្តេច Hung (ខេត្ត Phu Tho) ។ លោក ​Nguyen Van Phong ភ្ញៀវទេសច
រមួយនាក់បានអោយដឹងថា៖

        “ ខ្ញុំនៅ Hai Phong។ខ្ញុំបានមកវិហារស្តេច Hung បានពីរដងហើយ។ ខ្ញុំមក​ទី​នេះ
​ដើម្បីឆ្ពោះទៅប្រភពដើម រំលឹកឡើងវិញប្រវត្តិសាស្ត្រ និងប្រភពដើម​ប្រទេស​ជាតិ។”

        ពិធីបុណ្យស្តេច Hung ជាទិវាបុណ្យជាតិនៅវៀតណាម។ នេះមិនគ្រាន់តែជា​ឱ​កាស
​បង្ហាញនូវប្រពៃណី “ ផឹកទឹកនឹកដល់ប្រភពដើម“ប៉ុណ្ណោះទេ ថែមទាំង​ពង្រឹងនិង
ពង្រីកចំណងសាមគ្គីភាព មនសិការសហគមន៍ក្នុងដួងចិត្តប្រជាជនវៀតណាមគ្រប់
រូបទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ