បើកចេញឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាមនិងអ៊ីស្រាអែល

20 មិនា 2017 - 17:53:30

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
 ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin និងលោក​ជំទាវ​បានអញ្ជើញ
មកបំពេញទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥មិនាឆ្នាំ
២០១៧។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិ
ស័យរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាមនិងអ៊ីស្រាអែល 
 នាំទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាង​ប្រទេសទាំងពីរឡើងកំរិតថ្មី។

បើកចេញឱកាសសហបរតបតតការថមរវាងវៀតណាមនងអសរាអែល hinh 0
បើកចេញឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាមនិងអ៊ីស្រាអែល

វៀតណាមនិងអ៊ីស្រាអែល បង្កើតទំនាក់ទំនងការទូតចាប់ពីតាំងឆ្នាំ១៩៩៣។ ​ពី
នោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកទៅលើច្រើន​វិ
ស័យ។ ប្រការមួយគួរអោយចាប់អារម្មណ៍នោះគឺនាខែឧសភាឆ្នាំ២០១៦ អ៊ីស្រាអែល 
បានទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។

          ទំនាក់ទំនងដ៏ល្អប្រសើរលើច្រើនវិស័យ

        អំពីនយោបាយ វៀតណាមនិងអ៊ីស្រាអែល បានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់ ដែលក្នុងនោះគួរអោយយកចិត្តទុកដាក់ នោះគឺដំណើរទស្សនកិច្ចនៅវៀត
ណាមរបស់ប្រធានាធិបតីអ៊ីស្រាអែល លោក Simon Peres នាឆ្នាំ​២០១១​និងដំណើរទស្សន
កិច្ចជាផ្លូវការនៅអ៊ីស្រាអែល  របស់ឧបនាយករដ្ឋមន្ត្រីលោក Hoang Trung Hai នាឆ្នាំ
២០១៥។ វៀតណាមនិងអ៊ីស្រាអែល ​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងជាច្រើន ដែល
ក្នុងនោះមានកិច្ចព្រមព្រៀងសហប្រតិបត្តិការ​សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស កសិ
កម្ម និងពាណិជ្ជកម្ម (ឆ្នាំ ១៩៩៦) កិច្ចព្រមព្រៀងសហប្រតិបត្តិការវប្បធម៌ និងព័ត៌
មាន (ឆ្នាំ២០១៥)។ ភាគីទាំងពីរបានដំណើ​រកិច្ចប្រជុំលើកទីមួយ នៃគណៈកម្មាធិការ
អន្តររដ្ឋាភិបាល នៅទីក្រុង Tel Aviv នាខែតុលាឆ្នាំ២០១៤។

          ស្ដីអំពីទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាមនិង​អ៊ី
ស្រាអែលមានជំហានអភិវឌ្ឍន៍គួរអោយចាប់អារម្មណ៍ ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកើនពី២២២លានដុល្លារអាមេរិក (ឆ្នាំ២០១០) ឡើងដល់១,២ពាន់លានដុល្លារអា
មេរិកនាឆ្នាំ២០១៦ដែលក្នុងនោះវៀតណាមនាំចេញទៅអ៊ីស្រាអែល ៖ទូរស័ព្ទ គ្រឿង
បន្លាស់គ្រប់ប្រភេទ ស្បែកជើង កាហ្វេ ជលផល និងនាំចូល៖ម៉ាស៊ីន ជី…លៗ ក្រៅ
ពីការដែលទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារគ្រប់គ្រាន់នោះ ​អ៊ីស្រាអែល
កំពុងដំណើការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-អ៊ីស្រាអែល (VIFTA)។ 

          ​កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ -បច្ចេកវិទ្យា កសិកម្មបច្ចេកវិទ្យា​ខ្ពស់​ រវាង
ប្រទេសទាំងពីរ ដែលបានអនុ​វត្តនៅមូលដ្ឋានជាច្រើន។ អ៊ីស្រាអែល ​ជួយឧបត្ថម្ភ
អនុវត្តគំរោងការណ៍ផ្ទេរប្រគល់បច្ចេកវិទ្យាចិញ្ចឹម ដាំដុះទំនើបជាច្រើន នៅទីក្រុង
ហាណូយ និងទីក្រុងហូជីមិញ។

          ស្ដីអំពីការអប់រំ បណ្ដុះបណ្ដាលនិងកិច្ចសហប្រតិបត្តិការពលកម្ម ចាប់ពីឆ្នាំ​២០០៨មក អ៊ីស្រាអែលបានទទួលនិស្សិតវៀតណាមជាង២១០០នាក់មកធ្វើការ​ផង
 និងសិក្សាផង នៅកសិដ្ឋានអ៊ីស្រាអែលក្នុងរយៈពេ​លមួយឆ្នាំ ទទួលពលករ​វៀតណាមជាង១៤០០នាក់ មកធ្វើការក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១០មក។

          សក្ដានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងអ៊ីស្រាអែលនៅធំធេងណាស់

        មុននឹងដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីអ៊ីស្រាអែល លោក ​Reuven
Ruvi Rivlin បានអះអាងថា៖ក្រោយរយៈពេល២៥ឆ្នាំបង្កើតទំនាក់ទំនង​ការ​ទូត​ 
វៀតណាមនិងអ៊ីស្រាអែល នៅមានសក្ដានុភាពនិងឧត្តមភាពជាច្រើន។​ តាមនោះ
ភាគីទាំងពីរត្រូវជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ការពារប្រ
ភពទឹកនិងធារាសាស្ត្រ។

          ជាពិសេស អមដំណើរប្រធានាធិបតី​ លោក Reuven Ruvi Rivlin  លើក​នេះ​
មានសហគ្រាសជួរមុខចំនួន៥០ របស់អ៊ីស្រាអែល។ វេទិការវាងបណ្ដាសហ​គ្រាសនៃប្រ
ទេសទាំងពីរនឹងបានរៀបចំឡើង ដើម្បីជំរុញថែមទៀតទំនាក់ទំនង​សហប្រតិបត្តិ
ការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

          ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹង
ពិភាក្សាអំពីវិធីសាស្ត្រជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិនានាដែល
បានយកចិត្តទុកដាក់ដូចគ្នា។ ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវលទ្ធផលល្អ​ប្រសើរ
 ជំរុញកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ៕

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម