បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាថ្ងៃទី ២៩ ឧសភា បាន អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន។ ដំណើរទស្សនកិច្ចជាលើក ដំបូងនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក  Tran Dai Quang មានអត្ថន័យដ៏សំខាន់ចំពោះភាគីទាំងពីរដែលជាឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្តែងនូវការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងជប៉ុនឡើងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយក្នុងកាលៈទេសៈប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៤៥ ឆ្នាំហើយ។ 

បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន - ảnh 1 បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងរបស់ប្រធានរដ្ឋលោក Tran Dai Quang ចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ថ្ងៃទី ២ មិថុនា ឆ្នាំ ២០១៨ ប្រារព្ធឡើងក្នុងកាលៈទេសៈប្រទេសទាំងពីរកំពុងរៀបចំកម្មវិធីសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវា បង្កើតទំនាក់ទកងការទូតជាច្រើន (១៩៧៣-២០១៨)។ ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីររំលឹកមើលលើបណ្ដាសមិទ្ធផលដែលទទួលបានអស់រយៈពេល ៤៥ ឆ្នាំកន្លងទៅ ហើយសម្តែងនូវការប្តេជ្ញាចិត្តនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនឡើងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

        ពោរពេញទៅដោយយថាទស្សន៍សហប្រតិបត្តិការវៀតណាម-ជប៉ុន

        នាប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងវៀតណាមនិងជប៉ុនបានអភិវឌ្ឍន៍ ខ្លាំងក្លា។ រហូតមកដល់ពេលនេះ  ជប៉ុនជាដៃគូសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀត ណាមនិងជាប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍ឥតសំណង់ ODA ធំបំផុត និងជា ដៃគូធំទី  ២ ស្តីពីការវិនិយោគផ្ទាល់ពីបរទេស (FDI) ដៃគូធំទី ៣ ខាងទេសចរណ៍ និងដៃគូធំទី ៤ ខាងពាណិជ្ជកម្ម។

        នាបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនកំពុងស្ថិតនៅដំណាក់កាល អភិវឌ្ឍន៍ល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ នាពេលខាងមុខ ទំនាក់ទំនង រវាងប្រទេសទាំងពីរពោរពេញទៅដោយយថាទស្សន៍អភិវឌ្ឍន។ ប្រការនេះមាន មូលដ្ឋានយ៉ាងពិតប្រាកដ។ ដោយសារ ទីមួយគឺ ទំនាក់ទំនងរវាងប្រទេសទាំងពីរ អស់រយៈពេល ៤៥ ឆ្នាំកន្លងទៅគឺជាគ្រឹះស្ថានដ៏សំខាន់ដើម្បីបន្តអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យនាពេលខាងមុខ។ ទីពីរគឺ ដោយសារតម្រូវការ ផលប្រយោជន៍របស់ភាគីនីមួយៗ វៀតណាមកំពុងជំរុញយ៉ាងខ្លាំងលើគ្រប់ជ្រុង ជ្រោយដោយព្រមៗគ្នាំកិច្ចការផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាពដើម្បីក្លាយទៅជាប្រទេសឧស្សាហរកម្មទំនើបមួយ។ ជប៉ុនដើរតួនាទីសំខាន់ក្នុងគោលការណ៍អភិវឌ្ឍន៍នោះ។ ទីបីគឺ គ្រឹះស្ថានថ្មីមួយសំរាប់ទំនាក់ទំនងវៀតណាម-ជប៉ុនប្រទេសទាំងពីរខំប្រឹងប្រែងយ៉ាងសកម្មជាមួយគ្នាឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក  (CPTPP)។ តាមគំរោងចាប់ពីឆ្នាំ ២០១៩ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន បើកចេញយថាទស្សន៍ខ្លាំងក្លាថែមទៀតសំរាប់ប្រទេសទាំងពីរសហប្រតិបត្តិការជាមួយគ្នានាអនាគត។ក្រៅពីនោះ សហគមន៍អាណិកជនវៀតណាមនៅជប៉ុនកំពុងអភិវឌ្ឍន៍យ៉ាង ខ្លាំង។ គេបាននិងកំពុងដើរតួនាទីជាស្ពានតភ្ជាប់ល្អសំរាប់ទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក  Nguyen Quoc Cuong បានឲ្យ ដឹងថា៖

«មានសមាគមជាច្រើនរបស់អាណិកជនវៀតណាមកាន់តែផ្សាភ្ជាប់ជាមួយ គ្នា ជួយឧបត្ថម្ភគ្នាដើម្បីរកស៊ីរស់នៅនៅជប៉ុន ហើយមានការរួមវិភាគទានជាក់ ស្តែងចូលក្នុងការអភិវឌ្ឍន៍របស់វៀតណាមក៏ដូចជាការអភិវឌ្ឍន៍របស់ទំនាក់ទំនង វៀតណាម-ជប៉ុន។ ស្ថានទូតវៀតណាមជានិច្ចកាលជាផ្ទះមួយដើម្បីប្រមូលផ្តុំ ជនវៀតណាមសមាគមជនវៀតណាមទាំងឡាយនៅទីនេះ។»

កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនៅបណ្ដាវេទិការពហុភាគី

មិនត្រឹមតែសហប្រត្តិបត្តិការទ្វេភាគីប៉ុណ្ណោះទេវៀតណាមនិងជប៉ុននៅសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីដូចជា អ.ស.ប. អាស៊ាន APEC ASEM ជាដើមទៀតផង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក  Nguyen Quoc Cuong បានឲ្យដឹងថែមទៀតថា៖

«វៀតណាមនិងជប៉ុនចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រជាច្រើន។ វៀតណាមនិងជប៉ុនមានទស្សនៈស្រដៀងគ្នាក្នុងបញ្ហាសមុទ្ធខាងកើត។ វៀតណាមវាយតំលៃខ្ពស់ចំពោះគោលជំហរមុនក៏ដូចជាក្រោយរបស់ជប៉ុនដែលគាំទ្រវៀតណាមក្នុងបញ្ហាសមុទ្ធខាងកើត។ ភាគីទាំងពីរសុទ្ធតែមានគោលការណ៍ដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធីមិនគំរាមកំហែងមិនប្រើប្រាស់អាវុធនិងផ្អែកទៅលើច្បាប់សមុទ្រពិសេសគឺអនុសញ្ញាអន្តរជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២។»

ក្នុងដំណើរទស្សនកិច្ចនៅជប៉ុនលើកនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹងជួបសម្តែងការគួរសមព្រះអធិរាជនិងព្រះមហាក្រត្រីយានីជប៉ុន ជួបចរចាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ជួបសន្ទនាជាមួយថ្នាក់ ដឹកនាំរដ្ឋសភា តំណាងគណបក្សនយោបាយនិងមជ្ឈដ្ឋានអ្នកសេដ្ឋកិច្ច អ្នកវិទ្យាសាស្ត្រ ស្តីពីទិសដៅនិងវិធានការណ៍ជំរុញទំនាក់ទំនងទ្វេភាគី ក្នុងនោះ ប្រមូលផ្តុំទៅលើការបង្កើនទំនុកទុក្ខចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មការ វិនិយោគ កិច្ចការពារជាតិ សន្តិសុខនិងវប្បធម៌។

ដោយឈរលើមូលដ្ឋានទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍ល្អ ប្រសើរដូច្នេះ ដំណើរទស្សនកិច្ចគឺជារបត់ថ្មីមួយដែលនាំទំនាក់ទំនងទ្វេភាគីឡើង កំពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ