បង្រួញគម្លាតនៃការខ្វែងគំនិតអំពីអនាគតទ្វីបអឺរ៉ុប៖ការងារមិនងាយស្រួលឡើយ

16 មិនា 2017 - 13:11:30

(VOVworld)-សន្និសីទកំពូលសហភាពអឺរ៉ុប (EU) ទើបនឹងបិទបញ្ចប់នាសប្តាហ៍មុន
 ដោយឃើញផ្ទាល់នូវការខ្វែងគំនិតរវាងប្រទេសសមាជិកទាំង២៧ អំពីអនាគតរបស់
 ទ្វីបអឺរ៉ុប។ ក្នុងកាលៈទេសៈដែលការរំលឹកខួបលើកទី៦០នៃទិវាចុះហត្ថលេខាលើ​
សន្ធិសញ្ញាបង្កើតសហភាពកំពុងខិតជិតមកដល់ (ថ្ងៃទី២៥មិនា) នោះ ការដែលប្រ
ទេសជាសមាជិកមិនអាចចុះសម្រុងគ្នាបាននូវទិសដៅថ្មីសម្រាប់សហភាពនេះគឺសរ
បញ្ជាក់ឲ្យឃើញនូវការប្រេះឆារយ៉ាងជ្រាលជ្រៅផ្ទែក្នុងបណ្តាប្រទេស EU ផងដែរ។
នេះក៏ជាប្រការមិនងាយស្រួលឡើយខណៈដែល EU កំពុងត្រូវការសាមគ្គីភាព
ដើម្បីរួមគ្នាអនុ វត្តរាល់ការចចារប្រវត្តិសាស្ត្រជាមួយអង់គ្លេសស្តីពីបញ្ហា Brexit។

        សន្និសីទកំពូលសហភាពអឺរ៉ុប (EU) បានបិទបញ្ចប់នាថ្ងៃទី១០មិនា ដោយ
​មានការចូលរួមរបស់ប្រទេសសមាជិកចំនួន២៧ ហើយគ្មានវត្តមានតំណាងអង់
គ្លេស សំដៅពិភាក្សាអំពីអនាគតរបស់អឺរ៉ុបបន្ទាប់ពីអង់គ្លេសចាកចេញពី EU ឬ
ហៅថា Bexit ។

        នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ EU បានស្វែងរកវិធានការខិតមកជិតជាមួយ
 គ្នា ដោយឈរលើគោលជំហដោយឡែករបស់ខ្លួន ដើម្បីចងក្រងនូវសេចក្តីថ្លែង
ការណ៍រួមមួយ គ្រោងនឹងប្រកាសនាថ្ងៃទី២៥មិនាក្នុងឱកាសរំលឹកខួបលើកទី៦០
នៃទិវា ចុះហត្ថលេខាលើអនុសញ្ញាបង្កើតសហភាពនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។
​ប៉ុន្តែ សន្និ សីទបានបញ្ចប់ដោយគ្មានឯកសារណាមួយស្តីពីអនាគតអឹរ៉ុបត្រូវបាន
នាំចេញនៅឡើយ។

        ការខ្វែងគំនិតជុំវិញអឺរ៉ុបពហុល្បឿនមួយ

        សេណារីយ៉ូអំពីទ្វីបអឺរ៉ុបពហុល្បឿនមួយជាខ្លឹមសារបង្កការខ្វែងគំនិតនៅក្នុង
អង្គប្រជុំលើកនេះរបស់សហភាពអឺរ៉ុប។ សេណារីយ៉ូត្រូវបានគណៈកម្មការអឺរ៉ុបនាំ
 ចេញក្នុង “សៀវភៅស” ស្តីពីអនាគតរបស់អឺរ៉ុប។ ធ្វើការបកស្រាយអំពីគោលគំនិត
 នេះ ថ្នាក់ដឹកនាំអឺរ៉ុបបានទទួលស្គាល់ថា បច្ចុប្បន្ន សមាជិកភាពទាំងអស់របស់ EU
 ពិបាកក្នុងការចុះសម្រុងគ្នាណាស់ តាមនោះចាំបាច់ត្រូវការភាពផ្លាស់ប្តូរ។ទន្ទឹម
ជាមួយគ្នានោះ ការដែលអង់គ្លេសចាកចេញពីអឺរ៉ុបក៏ជាកម្លាំងចលករសម្រាប់អឺរ៉ុប
 បង្កើតឡើងក្របខ័ណ្ឌថ្មី។ហេតុដូច្នេះហើយបានជា ប្រទេសជាសមាជិកនានាអាច
ស្វ័យសម្រេចរាល់បញ្ហាពាក់ព័ន្ធនឹងកម្រិតធ្វើសមាហរណកម្មនិងចងសម្ព័ន្ធក្នុង
ប្លុកផងដែរ។

បងរញគមលាតនៃការខវែងគនតអពអនាគតទវបអរប៖ការងារមនងាយសរលឡើយ hinh 0
ប្រធានគណៈកម្មាធិការ អឺរ៉ុបលោក Jean Claude Juncker
 (រូបថតៈ Jacques Delors Institute)


       ថ្វីត្បិតដែលសេណារីយ៉ូនេះបង្កើតភាពចម្រូងចម្រាស់ដោយសារវាបញ្ឆិត
បញ្ឆៀងលើ វណៈខុសគ្នារបស់សមាជិកនានាក្នុងប្លុក។ ចំពោះប្រទេសជួរមុខអឺរ៉ុប
មួយចំនួនដូច ជា អាល្លឺម៉ង បារាំង អ៊ីតាលី ឬ អេស្ប៉ាញនោះ គោលគំនិតស្តីពី
“ពហុល្បឿន” ត្រូវ បានចាត់ទុកថា​ឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែងមួយនិងនាំចេញ
មូលដ្ឋានគតិយុត្ត សម្រាប់ប្រទេសចង់ចូលរួមសមាហរណកម្មលឿនជាង។ អធិការ
បតីអាល្លឺម៉ង់​លោកស្រី Angela Merkel បានប្រកាសថា នៅសន្និសីទកំពូលនាថ្ងៃទី
២៥មិនាខាង មុខក្នុងឱកាសរំលឹកខួបលើកទី ៦០នៃទិវាចុះហត្ថលេខាលើអនុ
សញ្ញាបង្កើតសហ ភាពនោះ EU ត្រូវអះអាងនូវទស្សនៈ“ឯកភាពក្នុងពហុបែប”។
 ដើម្បីអនុវត្តគោល គំនិត “ទ្វីបអឺរ៉ុបមួយពហុល្បឿន​” មុននឹងចូលរួមសន្និសីទ
កំពូលនាពេលកន្លងទៅ នោះ លោកស្រី Angela Merkel និងសមភាគីអេស្ប៉ាញ
 អ៊ីតាលីនិងប្រធានាធិបតី បារាំង បានបើកកិច្ចប្រជុំនៅវិមាន Versailles នៃប្រទេស
បារាំង។ នៅទីនេះ ប្រធានា ធិបតីបារាំងលោក Francois Hollande បានលើកច្បាស់
ថា “ឯកភាពគឺមិនមានន័យ​ថាដូចគ្នាតែមួយសុទ្ធសាធនោះទេ” ហើយប្រទេសជា
សមាជិក EU មួយចំនួនអាចបោះជំហានទៅ​មុខយ៉ាងឆាប់រហ័សជាងលើវិស័យដូច
ជាការពារជាតិ ឬគុយជាដើម។ ក្នុងពេល ជាមួយគ្នានោះ អធិបតីអាល្លឺម៉ងលោកស្រី
 Angela Merkel បានអះអាងថា អឺរ៉ុបត្រូវ មានភាពក្លាហានដើម្បីទទួលយកល្បឿន
អភិវឌ្ឍន៍ខុសគ្នារវាងប្រទេសនានាក្នុងប្លុក ផងដែរ។ ហើយនេះការងារចាំបាច់ក្នុង
ដំណើរការសកលភាវូបនីយកម្មបច្ចុប្បន្ន។

        អំពាវនាវប្រទេសសមាជិកនានាសាមគ្គីគ្នា

        ចំពោះរាល់ការខ្វែងគំនិតបណ្តាលការបែកបាកនោះ ប្រធានគណៈកម្មាធិការ
 អឺរ៉ុបលោក Jean Claude Juncker បានឲ្យដឹងថា សេណារីយ៉ូ អឺរ៉ុបពហុល្បឿននោះ
មិនសំដៅបង្កើត “ជញ្ជាំងដែកថ្មីទេ”។តាមលោករូបនេះថា EU គ្មានគំនិតផ្លាស់ប្តូរនូវ
សន្ធិសញ្ញានានាបច្ចុប្បន្ន ព្រោះស្ថានភាពជាក់ស្តែងសរឲ្យឃើញថា នៅមានអឺរ៉ុប
ពហុល្បឿនដោយលើកយកតំបន់ Eurozone ឬបរិយាកាសរួម Schengen មក
បញ្ជាក់។ ទោះជាយ៉ាងណាក៏ដោយ លោក Claude Juncker ក៏បានទទួលស្គាល់ថា
អឺរ៉ុបពហុល្បឿនមួយបណ្តាលការខូចខាតសម្រាប់ប្រទេសអឹរ៉ុបខាងកើតមួយចំនួន
 ផងដែរ។

        ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោក Donald Tusk បានអំពាវនាវឲ្យប្រទេសជាសមាជិក EU ឲ្យខិតខំប្រឹងប្រែងឆ្ពោះទៅការរក្សាសាមគ្គី នយោបាយក្រៅ Brexit។ ហើយក្នុងកាលៈទេសៈដែលមិនទាន់មានឯកសារណាមួយ ស្តីពីអនាគតរបស់អឺរ៉ុបត្រូវបាននាំចេញនៅសន្និសីទនោះ ទស្សនៈស្តីពី “អឺរ៉ុបពហុ ល្បឿន” គឺត្រូវតែប៉ិនប្រសប់យ៉ាងពិតប្រាកដ ជាពិសេសចំពោះបញ្ហាដូចជា តំបន់ ចាយប្រាក់អឺរ៉ូរួម (eurozone)និងវិបត្តិអន្តោប្រវេសន៍ដែលកំពុងនាំមកភាពចម្រូង ចម្រាស់សម្រាប់សមាជិកភាពទាំងអស់ផងដែរ៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម