ប្រទេសជាតិផ្លាស់ប្តូរថ្មីដើម្បីទទួលជោគវាសនាថ្មី

9 មករា 2017 - 15:34:52

          (VOV)_ក្នុងឱកាសនិទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧ អគ្គលេខាបក្ស ​លោក 
Nguyen Phu Trong បានឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន ​ដោយលើក​ច្បាស់នូវសមិទ្ធិ
ផលលេចធ្លោរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៦កន្លងទៅ និងសង្កត់ធ្ងន់ទៅលើគោល
ដៅផ្លាស់ប្តូរថ្មី រូបសណ្ឋានកំណើនដើម្បីជំរុញប្រទេសអភិវឌ្ឍន៍។ អគ្គលេខាបក្សក៏បាន
អះអាងថា៖ត្រូវអនុវត្តភារកិច្ចកសាងបក្សផង ​អភិវឌ្ឍន៍​សេដ្ឋកិច្ចផង និងអំពាវនាវ
អោយជំរុញចំណងសាមគ្គីភាពក្នុងបក្សទាំងមូល ​ប្រជាជនទាំងមូល និងកងទ័ពទាំង
មូលដើម្បីកសាងបក្សកាន់តែស្អាតស្អ រឹងមាំ ប្រទេសជាតិកាន់តែអភិវឌ្ឍន៍ខ្លាំងមាំមួន។​

បរទេសជាតផលាសបតរថមដើមបទទលជោគវាសនាថម hinh 0
អគ្គលេខាបក្ស លោក Nguyen Phu Trong

តាមអគ្គលេខាបក្ស លោក Nguyen Phu Trong ថា៖​ឆ្នាំ ២០១៦ ស្ថាន​ភាព​ក្នុងប្រ
ទេសនិងពិភពលោក ទន្ទឹមមានលក្ខណះងាយស្រួល​ ក៏មាន​ឧបសគ្គជាច្រើន​ដែរ។ ក្នុង
សភាពការណ៍នោះ ដោយមានការឯកភាពជាធ្លុងមួយ សាមគ្គីភាព ការប្តេជ្ញាចិត្តខ្ពស់
របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល វៀត​ណាមបានរៀបចំ
ព្រឹត្តិការណ៍សំខាន់ជាច្រើន រួមចំណែកសំខាន់ចំពោះការ​អភិវឌ្ឍន៍យូរអង្វែងរបស់ប្រ
ទេសជាតិ។

          លទ្ធផលឆ្នាំ២០១៦បង្កើតកម្លាំងចលករសំរាប់ប្រទេសជាតិឈានចូល​ដំណាក់
កាលអភិវឌ្ឍន៍ថ្មី

        ព្រឹត្តិការណ៍នយោបាយលេចធ្លោក្នុងឆ្នាំ ២០១៦ដែលបានលោកអគ្គលេខា​បក្ស
 លើកឡើងដើមដំបូង នោះគឺមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១២ និងការ
បោះឆ្នោតសមាជិកសភានីតិកាលទី១៤  សមាជិកក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១។ បន្ទាប់នោះ វៀតណាមបានសុក្រិត​ការងារកម្មាភិបាល 
សមាជិកក្នុងក្បាលម៉ាស៊ីនរដ្ឋ រក្សាស្ថិរភាព និងជំរុញការ​អនុវត្តភារកិច្ច គោលដៅ
ដែលបានដាក់ចេញ។ ដូច្នេះ ក្នុងឆ្នាំ២០១៦ កំណើនផលិតផលសរុបក្នុងស្រុក (GDP)
 ទទួលបាន៦,៦២% ម៉ាក្រូសេដ្ឋកិច្ចបន្តស្ថិរភាព ​អតិផរណា​ត្រូវបានគ្រប់គ្រង។ ការ
ងារកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិបានស៊ីជំរៅបន្តអនុវត្តយ៉ាង
ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយ តាមនោះលើកកំពស់តួនាទី ឋានះ​របស់វៀតណាមក្នុង
តំបន់និងឆាកអន្តរជាតិ។

          ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បីអភិវឌ្ឍន៍លឿននិងចីរភាព

        ក្នុងបទឆ្លើយសម្ភាសន៍ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​សង្កត់​
ធ្ងន់ទៅលើលទ្ធផលមហាសន្និបាត​ លើកទី១២ របស់បក្ស។​នៅមហា​សន្និបាត បក្សកុម្មុយនីស្តវៀតណាម បានកំណត់ភារកិច្ចមួយ ក្នុងភារកិច្ចស្នូល​ចំនួន៦ ក្នុងអាណត្តិ
ទាំងមូល នោះគឺ៖ប្រមូលផ្តុំអនុវត្តដំណោះស្រាយលើកកំពស់គុណភាពកំណើន ទិន្ន
ផលពលកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។ 

          តាមលោកអគ្គលេខាបក្សថា៖ គោលដៅរបស់ការផ្លាស់ប្តូរថ្មីរូបសណ្ឋាន​កំណើន
គឺលើកកំពស់គុណភាពកំណើន អភិវឌ្ឍន៍លឿននិងចីរភាពលើគ្រប់​វិស័យ ទាំងសេដ្ឋ
កិច្ច សង្គមកិច្ច បរិស្ថាន។ ទន្ទឹមនឹងនោះ ក៏ត្រូវយកចិត្តទុកដាក់ចំពោះការងារកែ
លំអរជីវភាពរស់នៅរបស់ប្រជាជន ធានាថាប្រជាជនគ្រប់រូប​ទទួលបានអត្ថប្រ
យោជន៍ពីកំណើន។

          អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា៖ ការផ្លាស់ប្តូរថ្មី​
រូបសណ្ឋានកំណើនដោយតភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច​ឡើង
វិញ គឺត្រូវផ្អែកទៅលើសក្ដានុភាព ឧត្តមភាពរបស់តំបន់និមួយៗ។ ក្នុងដំណើរការ
អភិវឌ្ឍន៍ តំបន់និមួយៗក៏ត្រូវកែលំអ​បរិយាកាសវិនិយោគ អាជីវកម្ម ​បង្កលក្ខណះ
ងាយស្រួល លើកទឹកចិត្តអង្គភាពអាជីវកម្មអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ ត្រូវជំរុញខ្លាំង
ថែមទៀតការតភ្ជាប់​តំបន់ ដើម្បីពង្រីកសក្ដានុភាព​ ឧត្តម​ភាពរបស់តំបន់និមួយៗ
លើកកំពស់ប្រសិទ្ធភាពការបោះទុនវិនិយោគ ជំរុញ​កំណើនលឿននិងនិរន្តរភាពក្នុង
តំបន់និងទូទាំងប្រទេស។

          ភារកិច្ចការសាងបក្សត្រូវបានអនុវត្តព្រមៗគ្នាជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច

        ស្ដីអំពីការកសាង និងកែលំអបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
អោយដឹងថា៖នេះជាភារកិច្ចគន្លឹះ សំខាន់និងយូរអង្វែង។ សេចក្ដី​សម្រេចចិត្តសន្និបាតមជ្ឈឹម លើកទិ៤ (នីតិកាលទី១២) បានលើកច្បាស់ និងគ្រប់គ្រាន់ក្រុមដំណោះស្រាយ 
ស្ដីអំពីយន្តការ គោលនយោបាយ លើកកំពស់ស្មារតីនិងគោរពច្បាប់ បទបញ្ញត្តិ។

          លោកអគ្គលេខាបក្ស ក៏បានចាត់ទុកថា៖ទោះបីជាការកសាង កែលំអរបក្សជា
ភារកិច្ចពិបាក ស្មុគ្រស្មាញក្តី ប៉ុន្តែមិនអាចមិនធ្វើបានឡើយ។ បញ្ហាដែលកើតមាន
ឡើងគឺត្រូវធ្វើអ្វី ដើម្បីអង្គភាពបក្ស ក្បាលម៉ាស៊ីនរដ្ឋស្អាតស្អំ រឹងមាំ អភិវឌ្ឍន៍សេដ្ឋ
កិច្ច ស្ថិរភាពសង្គម។ដូច្នេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖​ ភារកិច្ច​
កសាងបក្សជាគន្លឹះ ត្រូវអនុវត្តព្រមៗគ្នាជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច។សេចក្ដី​សម្រេចចិត្ត មជ្ឈឹម លើកទី៤ នីតិកាលទី១២ ស្ដីអំពីការកសាងបក្ស ត្រូវអនុវត្ត​ជាមួយសេច
ក្ដីសម្រេចចិត្តផ្សេងៗ របស់មជ្ឈឹម រដ្ឋសភា រដ្ឋាភិបាល បង្កើតឡើងការផ្លាស់ប្តូរថ្មីលើ
គ្រប់វិស័យ។

          អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​សង្កត់ធ្ងន់ថា៖ បក្សទាំងមូល​ 
ប្រជាជនទាំងមូល និងកងទ័ពទាំងមូលត្រូវបង្កើនចំណងសាមគ្គីភាព រួមកម្លាំង
កាយចិត្ត ខំប្រឹងប្រែងនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១២ ​ចូល
ក្នុងជីវភាពរស់នៅ ប្តេជ្ញាកសាងបក្សកាន់តែស្អាតស្អំ រឹងមាំ ប្រទេសជាតិ​កាន់តែ
អភិវឌ្ឍន៍ សម្បូររុងរឿង ប្រជាជនសុខសាន្តត្រាណ សុភមង្គល៕ 

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម