វៀតណាមនិងការផ្សព្វផ្សាយអនុវត្តរាល់កិច្ចព្រមព្រៀងFTAក្នុងឆ្នាំ២០១៧

11 មករា 2017 - 14:31:57

(VOVworld)-ឆ្នាំ២០១៦ជាឆ្នាំដែលវៀតណាមបានអនុវត្តការចុះហត្ថលេខាលើកិច្ច
 ព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ទ្វេភាគីនិងពហុភាគីជាច្រើន ហើយនេះក៏ជាឆ្នាំ
 ដែលកិច្ចព្រមព្រៀង FTA មួយចំនួនមានសុពលភាពជាផ្លូវការ។ យ៉ាងណាមិញ
ក្នុងឆ្នាំកន្លងទៅនេះ ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមក៏ដូចជាសហគមន៍អង្គ
ភាពអាជីវកម្មបានអនុវត្តសកម្មភាពជាច្រើនព្រមទាំងឆ្លៀតយករាល់ប្រៀបខ្លាំង
ដែល FTA នាំមកសម្រាប់ខឿនសេដ្ឋកិច្ច។

វៀតណាមនងការផសពវផសាយអនវតតរាលកចចពរមពរៀងftaកនងឆនា២០១៧ hinh 0
ដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh


        ក្នុងឆ្នាំ២០១៦ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីទ្វេភាគីនិងពហុភាគីមួយចំនួន បញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
រវាង វៀតណាមជាមួយសហភាពអឺរ៉ុប (EU) និងកំពុងធ្វើការចរចារលើកិច្ចព្រមព្រៀង
ដៃគូលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEF)។ ឆ្នាំ២០១៦ ក៏ជាឆ្នាំដំបូងដែលវៀត
ណាម ក្លាយទៅជាសមាជិកភាពផ្លូវការរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (ពីថ្ងៃទី
១មករា ២០១៦)ជាពិសេស ហើយកិច្ចព្រមព្រៀង FTA រវាងវៀតណាមជាមួយ
 សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបបានចាប់ផ្តើមមានសុពលភាព។

        អនុវត្តចាប់ពីថ្នាក់ក្រសួង ស្ថាប័ន ទៅដល់ថ្នាក់តំបន់នានា

        ក្នុងការធ្វើសមាហរណកម្មហិរញ្ញវត្ថុ ក្រសួងហិរញ្ញវត្ថុបានដាក់ជូនរដ្ឋាភិបាល
 អនុម័តលើការចេញផ្សាយតារាងពន្ធនាំចូលអនុគ្រោះចំនួន១០ ចាប់ ពីថ្ងៃទី១ខែ
កញ្ញាឆ្នាំ២០១៦។ ទន្ទឹមជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុក៏
បានបើកទូលាយតាមរយៈការដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានអនុម័តលើ ផែនការ
ធ្វើសកម្មភាពស្តីពីការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ានដល់ឆ្នាំ២០២៥។ រីឯ
លើវិស័យពាណិជ្ជកម្មវិញ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក
Tran Tuan Anh បានឲ្យដឹងថា៖

        “នាពេលកន្លងទៅ ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានអនុវត្តគម្រោងការធំៗ
ជាច្រើនក៏ដូចជាអនុវត្តរាល់ការសន្យាធ្វើសមាហរណកម្ម។ ជាគោលការណ៍ វៀត
ណាមបានបើកទ្វារសម្រាប់អង្គភាពអាជីវកម្មដែលមានទុនវិនិយោគពីបរទេសលើ
វិស័យលក់រាយ។ ហើយក្រសួងក៏កំពុងកសាងគម្រោងយុទ្ធសាស្ត្រ ស្តីពីការអភិ
វឌ្ឍន៍​ឧស្សាហកម្មលក់រាយក្នុងឆ្នាំ២០១៧និងទស្សនវិស័យដល់ឆ្នាំ២០២៥ផងដែរ”។

        ម្ចាស់ការធ្វើសមាហរណកម្មនិងរាល់ការសាកល្បង

        យោងតាមលទ្ធផលនៃការស្ទង់មតិអង្គភាពអាជីវកម្មចំនួន១.៥០០កន្លែង
ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម(VCCI)ប្រកាសក្នុងឆ្នាំ២០១៦
​សឲ្យឃើញថា អង្គភាពអាជីវកម្ម៨៨%មានផែនការកែលំអរសមត្ថភាពផលិតកម្ម
ដើម្បីក្តាប់យកឱកាសដែលកិច្ចព្រមព្រៀង FTA នានាផ្តល់មក។ ភាពម្ចាស់ការ
នេះសរឲ្យឃើញ ថា អង្គភាពអាជីវកម្មទាំងអស់មានមនសិការច្បាស់លាស់អំពី
ឱកាសរបស់ខ្លួនចំពោះ មុខការដែលកិច្ចព្រមព្រៀង FTA មួយចំនួនមានសុពល
ភាព។ តាមនោះ បញ្ហាដែល ត្រូវបានអង្គភាពអាជីវកម្មត្រៀមរៀបចំច្រើនបំផុត
សម្រាប់ FTA គឺ គុណភាពផលិត ផល អនុវត្តបច្ចេកវិទ្យានិងទាក់ទងផ្ទាល់ជាមួយ
ទីផ្សារថ្មី។ ជាពិសេស ការស្វែង​យល់ច្បាស់រាល់ការសន្យាដែលបានកំណត់នៅ
ក្នុងកិច្ចព្រមព្រៀង FTA ទាំងអស់ ជា លក្ខ័ណ្ឌចំបងដើម្បីអង្គភាពអាជីវកម្មចាប់
យកឱកាសដែល FTAផ្តល់មក ក៏ដូចជាដោះស្រាយ រាល់ហានិភ័យនិងឧបស័គ្គ
ពីបណ្តាកិច្ចព្រមព្រៀង FTA ផងដែរ។ ហេតុនេះហើយ បានជា អង្គភាពអាជីវ
កម្មវៀតណាមត្រូវខិតខំប្រឹងប្រែងដើម្បីលើកកំពស់ការប្រគួត ប្រជែងនិងឆ្ពោះ
ទៅការអភិវឌ្ឍន៍និរន្តរភាព។ អ្នកជំនាញការសេដ្ឋកិច្ចវៀតណាម លោកស្រី
Nguyen Chi Lan បានចាត់ទុកថា៖

        “ក្នុងដំណើរការធ្វើសមាហរណកម្មនេះ វៀតណាមត្រូវយល់ដឹងច្បាស់ជាង
 ពេលណាៗទាំងអស់ថា ចង់មានការអភិវឌ្ឍន៍គឺត្រូវផ្អែកទៅលើកម្លាំងពលំ ពោល
គឺ កម្លាំងពលំនៃខឿនសេដ្ឋកិច្ចរួមទាំងកម្លាំងពលំរបស់អង្គភាពអាជីវកម្មនានា
ថែមទៀត ផង ដោយសារ គ្មានប្រទេសណាអាចដំណើរកាអភិវឌ្ឍន៍បានដោយ
គ្រាន់តែផ្អែក ទៅលើកម្លាំងពលំពីខាងក្រៅនោះទេ។ ធ្វើសមាហរណកម្មគឺធ្វើ
យ៉ាងម៉េចដើម្បីប្រទេស ជាតិបោះជំហានយ៉ាងខ្លាំងក្លា មានការប្រគួតប្រជែង
លើឆាកអន្តរជាតិ ហើយពីនោះ ការធ្វើសមាហរណកម្មនឹងមានតម្លៃពិតប្រាកដ”។

        ឆ្នាំ២០១៦ ជាឆ្នាំដែលវៀតណាមចាប់ផ្តើមឈានចូលដំណាក់កាលប្រតិបត្តិ
 រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីមានទ្រង់ទ្រាយធំ។ ភាពម្ចាស់ការនិង
 ការចេះឆ្លៀតយករាល់ឧត្តមភាពដែល FTA ទាំងអស់នាំមកនឹងរួមចំណែកបើក
ចេញផ្លូវ ធ្វើសមាហរណកម្មងាយស្រួលជាងសម្រាប់បណ្តាអង្គភាពអាជីវកម្មក៏
ដូចជាខឿន សេដ្ឋកិច្ចវៀតណាមទាំងមូល។ ទន្ទឹមជាមួយគ្នានោះ តាមរយៈការ
ប្រតិបត្តិរាល់ កិច្ចព្រមព្រៀង FTA នេះ បរិយាកាសវិនិយោគធ្វើអាជីវកម្មរបស់
វៀតណាមក៏មានការ កែលំអរពីមួយថ្ងៃទៅមួយថ្ងៃ៕

ពិធីបុណ្យវត្ត Huong

ពិធីបុណ្យវត្ត Huong

មកដល់តំបន់នេះ លោកអ្នកនឹងបានឃើញផ្ទាល់ភ្នែក ភាព​ដ៏អស្ចារ្សនៃ​ស្ថាប័ត្យកម្មរបស់មនុស្សនិងធម្មជាតិ ។ មកដល់វត្ត Huong ភ្ញៀវអាចទៅតាមផ្លូវទឹកនិងផ្លូវ គោក ​ហើយ​កំពង់ដ Yen ជាទីចាប់ផ្តើមដំណើរ។ ចាប់ ពីកំពង់​ Yen ភ្ញៀវដើរឆ្លងកាត់​ព្រៃ​ Mo និងសម្របខ្លួនចូលក្នុងព្រៃភ្នំ រូងភ្នំ និងវត្តអារាមនានា។

អានបន្ថែម