ស្នាដៃសិទ្ធិមុស្សរបស់វៀតណាមមិនអាចបដិសេធន៍បានឡើយ

(VOVWORLD) - ក្នុងពិភពលោកទំនើប សិទ្ធិមនុស្សក្លាយទៅជាតំលៃរួមចំពោះមនុស្ស លោកនិងជាបញ្ហាសកលមួយ។ គោរព ការពារ និងជំរុញការអនុវត្តសិទ្ធិមនុស្សគឺជាភារកិច្ចរបស់ប្រទេសទាំងឡាយក្នុងនោះមាន
វៀតណាម។ នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមទទួលបានសមិទ្ធិលេចធ្លោក្នុងកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស។ 
ស្នាដៃសិទ្ធិមុស្សរបស់វៀតណាមមិនអាចបដិសេធន៍បានឡើយ - ảnh 1 ស្នាដៃសិទ្ធិមុស្សរបស់វៀតណាមមិនអាចបដិសេធន៍បានឡើយ

(VOVworld) –  នៅដំណាក់កាលប្រវត្តិសាស្ត្រណាក៏ដោយ វៀតណាមជានិច្ចកាលឯកភាពគោលដៅ និងគោលនយោបាយដើម្បីមនុស្សដើម្បីប្រទេសវៀតណាមមួយ ក្នុងនោះ ប្រជាជនសម្បូរធូរ ធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអរិយធម៌។ បក្សនិងរដ្ឋវៀតណាមបាន ខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីប្រជាពលរដ្ឋទទួលឲ្យបានសិទ្ធិមនុស្សជាសារវ័ន្តនិងសេរីភាពដ៏គ្រប់គ្រាន់ ព្រមទាំង គោរពការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិ មនុស្សដោយឈរលើមូលដ្ឋានសមភាពគោរពនិងយោគយល់គ្នាទៅវិញទៅមករវាងប្រទេសនានា។

គ្រឹះស្ថានគត្តិយុត្តិដ៏ពេញលេញខាងសិទ្ធិមនុស្ស

រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ គឺជាភស្តុតាងថ្មីបំផុតស្តីពីការដែលវៀតណាមអះអាងមុនក៏ដូចជាក្រោយអំពីខ្លឹមសាសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋក្នុងបណ្ដារដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ ឆ្នាំ ១៩៥៩ ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩២។ ប្រការត្រូវផ្តោតសំខាន់ទៅលើគឺ៖ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានបំពេញបន្ថែមការចំណះដឹងដោយគ្រប់គ្រាន់និងស៊ីជម្រៅថែមទៀតក្នុងយន្តការភាវូបនី យកម្មទស្សនៈរបស់បក្សនិងរដ្ឋវៀតណាមអំពីសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចសារវ័ន្តរបស់ ប្រជាពលរដ្ឋដែលសមស្របនឹងស្ថានភាពថ្មីរបស់ប្រទេសជាតិនិងពិភពលោកបច្ចុប្បន្ន។

រួមជាមួយការខ្នះខ្នែងកែលំអប្រព័ន្ធច្បាប់ក្នុងប្រទេស វៀតណាមក៏បង្កើនកិច្ចសហប្រតិ បត្តិការអន្តរជាតិដើម្បីការពារនិងជំរុញសិទ្ធិមនុស្សផងដែរ។ រហូតមកដល់ពេលនេះ វៀតណាមបានចូលរួមសិទ្ធិសញ្ញាភាគច្រើនរបស់ អ.ស.ប. ស្តីអំពីសិទ្ធិមនុស្សដូចជា៖ សន្ធិសញ្ញាស្តីពីសិទ្ធិស៊ីវិលនយោបាយ សន្ធិសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ចវប្បធម៌សង្គម សន្ធិសញ្ញាស្តីពីការលុបចោលរាល់ការរើសអើងចំពោះនារី សន្ធិសញ្ញាស្តីពីការលុបចោល ការប្រកាន់ពូជសាសន៍និងសន្ធិសញ្ញាអំពីសិទ្ធិកុមារ។ វៀតណាមក៏បានចូលរួមសន្ធិសញ្ញា អំពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសមានអង្គការឆ្លងដែន ពិធីសារអំពីការរាំងស្កាត់បង្ក្រាបនិងផ្តន្ទាទោសបទល្មើសជួញដូរមនុស្សខុសច្បាប់ជាពិសេសគឺនារីនិងកុមារនិងអនុសញ្ញា លេខ ១២២ នៃអង្គការពលកម្មពិភពលោក (ILO) ស្តីពីគោលនយោបាយការងារធ្វើ។ 

        វៀតណាមក៏រួមវិភាគទានយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពចូលក្នុងការបង្កើតនិង សកម្មភាពនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានអំពីសិទ្ធិមនុស្ស (AICHR) កសាង សេចក្តីថ្លែងការសិទ្ធិមនុស្សអាស៊ានដែលត្រូវបានអនុម័តនៅសន្និសីទជាន់ខ្ពស់អាស៊ាននៅ រាជធានីភ្នំពេញ (កម្ពុជា) នាខែវិច្ឆិកាឆ្នាំ ២០១២ កន្លងមក។ វៀតណាមយកចិត្តទុកដាក់ ពិសេសដល់ការបង្កើនយន្តការសន្ទនានិងសហប្រតិបត្តិការខាងបញ្ហាសិទ្ធិមនុស្សប្រចាំឆ្នាំ ជាមួយប្រទេសដទៃទៀតក្នុងនោះមានអាមេរិក EU អូស្រ្តាលី ន័រវ៉ែកនិងស្វីស។

        ស្នាដៃសិទ្ធិមនុស្សដែលមិនអាចបដិសេធន៍បានឡើយ

        បណ្ដាស្នាដៃអំពីការធានានិងកែលំអសិទ្ធិសារវ័ន្តរបស់ប្រជាពលរដ្ឋត្រូវបានវៀតណាម បង្ហាញដ៏ច្បាស់លាស់ក្នុងការអនុវត្តសិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គម។ ជាពិសេស រដ្ឋវៀតណាមមានគោលការណ៍បើកទូលាយប្រជាធិបតេយក្យ អនុវត្តទិសស្លោក «ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ»។ ប្រជាជនគឺជា មុខសញ្ញាដែលសម្រេចរាល់ការងារធ្វើរបស់រដ្ឋ។ សិទ្ធិអំពីការចូលរួមគ្រប់គ្រងរដ្ឋនិងសង្គមជា ក្រុមបណ្ដាសិទ្ធិសំខាន់បំផុតរបស់ប្រជាពលរដ្ឋវៀតណាម។

        ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា សម្បូរបែបខាងប្រភេទនិងខ្លឹមសារនៃមធ្យោបាយទូរគមនា គមន៍មហាជនគឺជាភស្តុតាងច្បាស់លាស់ខាងការនិយាយស្តីដោយសេរីនៅវៀតណាម។ បរិមាណនៃអង្គការសមាគមក្លឹបដែលត្រូវបានកើនឡើងយ៉ាងខ្លាំងដែលបង្ហាញនូវសិទ្ធិ សេរីភាពប្រមូលផ្តុំនិងបង្កើតសមាគមន៍របស់ប្រជាពលរដ្ឋត្រូវបានគោរពនិងធានា។ ចំនួនអ្នក មុខអ្នការនិងសាជីវករសាសនាជំនាញកើនឡើងដោយឥតឈប់ឈរសំដៅឆ្លើយតបនឹងកាន់តែ ល្អថែមទៀតតម្រូវការព្រលឹងរបស់ប្រជាជន។ បណ្ដាសាសនាមានសិទ្ធិនិងត្រូវបានរដ្ឋ វៀតណាមបង្កលក្ខណៈងាយស្រួលក្នុងការបើកសាសលានិងមូលដ្ឋានបណ្តុះបណ្ដាលអ្នក មុខអ្នកការ បោះពុម្ភផ្សាយសៀវភៅសាសនានិងចូលរួមបណ្ដាសកម្មភាពសង្គម។ រដ្ឋវៀតណាមផ្តោតសំខាន់ទៅលើគោលនយោបាយជាតិសាសន៍ ធានាសិទ្ធិសមភាពរវាង បណ្ដាជនជាតិហើយចាត់ទុកនេះជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិរន្តរភាព។

កំណើនសេដ្ឋកិច្ចបានចាប់ជាបដិសន្ធិបុព្វបទសំខាន់ដើម្បីវៀតណាមដោះស្រាយបញ្ហាចាំបាច់ក្នុងសង្គមអនុវត្តល្អថែមទៀតគោលដៅសមភាពសង្គមធានាល្អជាងទៀតតំលៃខាងសិទ្ធិមនុស្សនិងសិទ្ធិប្រជាពលរដ្ឋ។ នាបច្ចុប្បន្ន វៀតណាមបានសម្រេចគោលដៅអភិវឌ្ឍន៍ សហសវត្សរបស់ អ.ស.ប.ដូចជា៖ ការកាត់បន្ថយភាពក្រីក្រ ការក្របសណ្តប់អប់រំបថមសិក្សា ជំរុញសមភាពភេទ ហើយទទួលបានសិទ្ធិផលលេចធ្លោខាងសុខភាព។   

ទោះបីជាក្នុងពិភពលោកទំនើបបច្ចុប្បន្ននៅមានទស្សនៈខុសពីគ្នាអំពីសិទ្ធិមនុស្សក្តី ប៉ុន្តែ បណ្ដាស្នាដៃដែលវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មីគឺជាភស្តុតាងមិនអាច បដិសេធន៍បានឡើយអំពីការខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាអនុវត្តសិទ្ធិមនុស្ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ