Mosanto ត្រូវទទួលខុសត្រូវដោះស្រាយវិបត្តិបរិស្ថាននៅវៀតណាម

21 មេសា 2017 - 16:31:49

          (VOV)_ក្រោយរយៈពេល៦ខែ​នៃការស៊ើបអង្កេតនិងវិនិច្ឆ័យទោស​ នា​ថ្ងៃ​ទី១៨​មេសា​  តុលាការអន្តរជាតិនៅទីក្រុងឡាអេ(ហូឡង់) ស្តីអំពី Monsanto ​​បានផ្តន្ទាទោស​សម្ព័ន្ធក្រុមហ៊ុន Monsanto ​​ ពីបទការបំផ្លេចបំផ្លាញបរិស្ថាន​ បង្កើត​ផលវិបាកយូរអង្វែងចំពោះ​ប្រព័ន្ធអេកូឡូស៊ីនិងជីវភាពរស់នៅ​របស់ប្រជាជន​នៅ​ប្រទេសជាច្រើន រួមទាំង​ប្រទេស​វៀត​ណាម។ សេចក្តីសម្រេចរបស់តុលាការ​នេះគឺមូលដ្ឋានមួយដើម្បីជំរុញ Monsanto ​​អនុវត្តតាមច្បាប់​ មានការទទួល​ខុសត្រូវសម្រាប់ការដោះស្រាយជាមួយនឹង​ផលវិបាក​ពីការផ្គត់ផ្គង់ជាតិគីមីពុល ពណ៌លឿងទុំ​ / Dioxin អោយកងទ័ពអាមេរិកធ្វើ​សង្គ្រាម​គីមីនៅក្នុង​ប្រទេស​វៀត​ណាម​។

mosanto តរវទទលខសតរវដោះសរាយវបតតបរសថាននៅវៀតណាម hinh 0
Mosanto ត្រូវទទួលខុសត្រូវដោះស្រាយវិបត្តិបរិស្ថាននៅវៀតណាម

សង្គ្រាមគីមីដោយអាមេរិកអនុវត្តនៅវៀតណាមជាសង្គ្រាមជាតិគីមីមានទ្រង់ទ្រាយធំបំផុត យូរបំផុត និងបង្កផលវិបាកធ្ងន់ធ្ងរបំផុតសំរាប់មនុស្សនិងបរិស្ថានវៀតណាម។ តាមនោះ ចាប់ពីឆ្នាំ១៩៦១ដល់ឆ្នាំ ១៩៧១ កងទ័ពអាមេរិកបានបាញ់សារធាតុគីមីពុលជិត 80 លានលីត្រដែលមាន 61% គឺជាតិគីមីពុលពណ៌លឿងទុំ/Dioxin ដោយមានទម្ងន់ 366 គីឡូក្រាម​នៅលើភូមិភាគខាងត្បូងវៀតណាម។ ​ប្រជាជនវៀត​ណាមចំនួនជិត៥លាននាក់ត្រូវរងផលប៉ះពាល់ និងមនុស្សចំនួនជិត ៣លាននាក់ជាអ្នកជំងឺដោយជាតិគីមីពុលពណ៌លឿងទុំ។ ការជំនះពុះពារជាតិគីមីពុលពណ៌លឿងទុំ/ Dioxin នៅវៀតណាម បាន​ទាមទារការខំប្រឹងប្រែងជាច្រើនពីវៀតណាមនិងការជួយឧបត្ថម្ភពី សហគមន៍ អន្តរជាតិ។

          ប្រជាជនវៀតណាមខំប្រឹងប្រែងទាមទារយុត្តិធម៌

        ក្រោយរយៈពេលជាង៤ទសវត្សរ៍ ចាប់ពីពេលសង្គ្រាមបានបញ្ចប់ ប្រជាជនវៀតណាមបានកំពុងអំពាវនាវអោយពិភពលោកសាមគ្គីតស៊ូជាមួយ​អង្គការ និងបុគ្គលអាមេរិក សំណូមពរអោយដោះស្រាយផលវិបាកដ៏ធ្ងន់ធ្ងរដោយជាតិគីមីពុលពណ៌​លឿងទុំ/Dioxin  ដែលវៀតណាមត្រូវរងឥទ្ធិពល។ នាថ្ងៃទី៣០មករាឆ្នាំ២០០៤ បណ្ដា​ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាមបានដាក់ពាក្យបណ្ដឹងនៅតុលាការខ័ណ្ឌ Brooklin ទីក្រុង New York (អាមេរិក) ប្តឹងក្រុមហ៊ុនជាតិគីមីអាមេរិក​ចំនួន៣៧​ដែលក្នុងនោះមានក្រុមហ៊ុន Monsanto ដែលបានផលិត​ និងផ្គត់ផ្គងជាតិ​គីមី​ពុល​អោយ​កងទ័ពអាមេរិកប្រើប្រាស់នៅវៀតណាម។​សេចក្ដីសម្រេចចិត្តដោយអយុត្តិធម៌​របស់បណ្ដាតុលាការអាមេរិក ​បានបដិសេធការប្តឹងតវ៉ានេះ បានបណ្ដាលឡើង​រលកប្រឆាំងអាមេរិក នៅប្រទេសជាច្រើន រួមទាំងប្រទេសអាមេរិក។ នាថ្ងៃទី១៦និងទី១៧ឧសភាឆ្នាំ២០០៩ តុលាការមនសិការប្រជាជនអន្តរជាតិ នៅទីក្រុង Paris (បារាំង) ​បានចេញសាលក្រម អះអាងថា៖រដ្ឋាភិបាលអាមេរិកជាពិរុទ្ធជនប្រើប្រាស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម និងអាចចាត់ទុកថាជា”អំពើប្រល័យពូជសាសន៍ចំពោះបរិស្ថាន” បណ្ដាក្រុមហ៊ុនជាតិគីមីរបស់អាមេរិកជាអ្នករួមគំនិតរបស់រដ្ឋាភិបាលអាមេរិក។ តុលាការបានសំណូមពររដ្ឋាភិបាលអាមេរិក និងបណ្ដាក្រុមហ៊ុនជាតិគីមី​ផ្គត់ផ្គង់ជាតិគីមីពុលពណ៌លឿងទុំ/Dioxin ត្រូវសងការខូចខាតចំពោះជនរងគ្រោះ​ដោយជាតិគីមីពុលពណ៌លឿងទុំ  និងគ្រួសាររបស់គេ ត្រូវមានការទទួលខុសត្រូវ​សម្អាតបរិស្ថាននៅវៀតណាម។

          ការប្តឹងរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin  វៀតណាម​មិនទាន់ទទួលបានលទ្ធផលដូចគោលបំណងឡើយ ប៉ុន្តែបានជះឥទ្ធិពលវិជ្ជមានចំពោះផ្នែកនីតិបញ្ញត្តិនិងនីតិប្រតិ បត្តិរបស់អាមេរិក។​នាខែវិច្ឆកាឆ្នាំ២០០៦ វៀតណាមនិង​អាមេរិក​បានចេញសេចក្ដីថ្លែងការណ៍រួម  អះ អាងថា៖ ភាគីទាំងពីរត្រូវខំប្រឹងប្រែងថែម​ទៀត ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថាន នៅជិតឃ្លាំងផ្ទុក ជាតិគីមីពុលពណ៌លឿងទុំ/Dioxin  មុននេះ នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បន្ទាប់នោះ មូលនិធិ Ford, Bill& Melinda Gates របស់អាមេរិក បានផ្តល់ទឹកប្រាក់ជំនួយ​សំរាប់គំរោង​ការណ៍មួយចំនួន។ ឆ្នាំ ២០០៧ និងឆ្នាំ២០០៩ រដ្ឋសភាអាមេរិកបាន​អនុម័ត​ទៅលើខ្ទង់ជំនួយចំនួន៣លានដុល្លារអាមេរិក/ឆ្នាំ ឆ្នាំ២០១០ ផ្តល់ទឹកប្រាក់​ចំនួន១៥លានដុល្លារអាមេរិកសំរាប់ការងារជំនះពុះពារទៅលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxinនៅវៀតណាម។ឆ្នាំ២០១១ រដ្ឋាភិ បាលអាមេរិកបានផ្តល់​ជំនួយចំនួន៣៤លានដុល្លារអាមេរិកសំរាប់វៀតណាមដើម្បីសំអាតព្រលានយន្តហោះ Da Nang។ ប៉ុន្តែសកម្មភាពទាំងនេះគឺតិចតូចណាស់បើប្រៀបនឹងផលវិបាកដែលគេ​បានបណ្ដាលឡើងចំពោះប្រជាជនវៀតណាម។

          ចំពោះផលវិបាកទាំងនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអះអាងនាពេលថ្មីៗនេះថា៖ ការខំប្រឹងប្រែងមិនថានរណាឡើងនោះគឺ ជាស្មារតី បញ្ញា សម្ភារះ ដើម្បីដោះស្រាយបញ្ហានេះ​គឺមិនអាចកាត់ថ្លៃបានទេ។ ដូច្នេះ វៀតណាម​អបអរសាទរ ​ការ​ដែល​តុលាការអន្តរជាតិ ស្ដីអំពី Monsanto សន្និដ្ឋាន Monsanto បំផ្លាញ់​បរិស្ថាន​នៅវៀតណាម និងស្នើអោយ Monsanto ត្រូវមានសកម្មភាពជាក់ស្ដែង រួមចំណែកដោះ​ស្រាយផលវិបាកដោយជាតិគីមីពុលពណ៌លឿង ទុំ/Dioxin នៅ វៀតណាម។

          ទោះបីជារដ្ឋសភា រដ្ឋាភិបាល និងប្រជាជនអាមេរិកបានមានជំហានវិជ្ជមាន ជួយឧបត្ថម្ភដោះស្រាយផលវិបាលដោយសង្គ្រាមនៅវៀតណាមក្តី ប៉ុន្តែ Monsanto ក៏ដូចជាក្រុមហ៊ុនជាតិគីមីផ្សេងៗ ដែលបានផ្គត់ផ្គង់ជាតិគីមីពុលពណ៌លឿងទុំ/Dioxin  សំរាប់កងទ័ពអាមេរិកប្រើប្រាស់នៅ វៀតណាមក៏ត្រូវទទួលខុសត្រូវជួយឧបត្ថម្ភ ជំនះពុះពារលើផលវិបាកដោយជាតិគីមីពុល ពណ៌លឿងទុំ/Dioxin   នៅ វៀតណាមដែរ៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម