តន្រ្តីករQuang Thanh Giang និងស្នាដៃគួរឲ្យកត់សំគាល់

13 មេសា 2017 - 15:00:00

VOVWORLD_នាបច្ចុប្បន្ននេះនៅតំបន់វាលសណ្ដទន្លេ Cuu Long
មាន​តន្ត្រី​ករ​មួយ​ចំនួនដែលយល់ដឹងជ្រៅជ្រះពីចំរៀងប្រជាប្រិយផងព្រម
ទាំងមានចំណេះវិជ្ជានិងសមត្ថភាពដើម្បីបង្កើតឡើងស្នាដៃតូរ្យតន្រ្តីដែល
ត្រូវបានទស្សនិកជននិយមចូលចិត្តខ្លាំង។ក្នុងចំណោមនោះ  លោកQuang
Giang Thanhនៅទីក្រុងCan Tho ត្រូវបានវាយ​តំលៃ​ជា​តន្រ្តីករពូកែមួយ
រូបដែលមានការច្នៃប្រឌិតជាច្រើនលើវិស័យតូរ្យតន្រ្តី។

        តន្រ្តីករQuang Thanh​ Giang កើតនាឆ្នាំ១៩៧៧នៅខេត្ត​Ca Mau។
តាំងពី​នៅ​កុមារ​ភាព​លោកនិងបងប្អូនបង្កើតក្នុងគ្រួសារបានបង្ហាញនូវ
ទេពកោសលច្រៀង​រាំរួម​ជា​មួយ​ការជក់ចិត្តនឹងតន្រ្តី។លោកនិងប្អូនស្រី
បង្កើតបានទៅកាន់ទីក្រុងCan Thoចុះឈ្មោះ​ចូល​រៀន​នៅ​សាលាមធ្យមសិក្សា
សិល្បៈ។លោកសិក្សាខាងនិពន្ធ​ រីឯប្អូន​ស្រីរៀន​ខាង​ច្រៀង​។​​ក្នុងរយៈពេល
សិក្សានោះដោយសារជីវភាពរស់នៅជួបការលំបាកបានជា​បងប្អូន​លោក
ត្រូវធ្វើការផងរៀនផង។បន្ទាប់ពីបញ្ចប់ការរៀននៅសាលាមធ្យមសិក្សា
សិល្បៈគេបន្តសិក្សានៅមហាវិទ្យាតូរ្យតន្រ្តីក្រុងហូជីមិញទៀត។ចាប់តាំងពី
នោះមកលោកQuang Thanh Giang បាននិពន្ធបទចំរៀងមនោសញ្ចេតនា
មួយចំនួនដែលត្រូវបានទស្សនិកជន​នៅនឹងតំបន់និយមចូលចិត្តយ៉ាងខ្លាំង។
ថ្មីៗនេះចំរៀងមួយបទរបស់លោកក្រោមចំណងជើងថា”អរុណរៈលើប៉ែកខាង
លិច”ត្រូវបានប្រគល់ជូនរង្វាន់Aក្នុងការប្រលងតូរ្យតន្រ្តីទូទាំងប្រទេស។ស្ដីពី
បទចំរៀងដែលទទួលបានរង្វាន់ខ្ពស់នេះតន្រ្តីករQuang Thanh​ Giang បាន
សំណេះ​សំណាល​ថា

 “ខ្ញុំនិពន្ធបទចំរៀង”អរុណរៈលើប៉ែកខាងលិច”នាខែឧសភាឆ្នាំ២០១៦។
ស្នាដៃនេះកោតសរសើរទឹកដី Can Tho ក៏ដូចជាតំបន់ដីសណ្ដទន្លេ Cuu Long
 ជាកន្លែងខ្ញុំ​បាន​ប្រសូត​​និងធំដឹងក្ដី​។ខ្ញុំបានទៅកាន់គ្រប់ទីកន្លែងក្នុងស្រុក
ខ្លួនហើយចាប់អារម្មណ៍​ពីការ​ផ្លាស់ប្ដូរថ្មីជារៀងរាល់ថ្ងៃនៅតាមភូមិឃុំដែលនៅ
ទីនោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ”។

តនរតករquang thanh giang នងសនាដៃគរឲយកតសគាល hinh 0
តន្រ្តីករQuang Thanh Giang


        នាបច្ចុបន្ន តន្រ្តីករQuang Thanh Giang ជាអនុប្រធានសាខាសមាគម
តន្រ្តីករ​វៀត​ណាមប្រចាំនៅទីក្រុង Can Tho។ទន្ទឹមនឹងការងាររបស់សមាគម 
លោកក៏ប្រកបការងារ​ថតសំលេង រៀបចំការប្រគំភ្លេងនិងសំដែងសិល្បៈនៅ
ក្រុង Can Thoនិងខេត្តផ្សេងៗ​ទៀត​ផង។​តាមបណ្ឌិតតន្រ្តីករ Do Hong Quan
 ប្រធានសមាគមតន្រ្តីករ​វៀត​ណាមថា​នាសព្វ​ថ្ងៃនេះ​នៅតំបន់វាលសណ្ដទន្លេ
​​ Cuu Long បានលេចឡើង​អ្នកនិពន្ធចំរៀងពូកែ​មួយចំនួន​រួមជា​មួយស្នាដៃគួ
រឲ្យចាប់អារម្មណ៍។ក្នុងនោះតន្រ្តីករQuang Giang Thanh​នៅ​ទីក្រុងCan Tho​
ជាមួយបទចំរៀង”អរុណរៈលើប៉ែកខាងលិច” ទទួល​រង្វាន់A​ក្នុងការ​ប្រលង
​តូរ្យតន្រ្តីទូទាំង​ប្រទេស​ឆ្នាំ២០១៦គឺជាគំរូគួរឲ្យកោតសរសើរ។ប្រធានសមាគម​
តន្រ្តីករ​​វៀត​ណាម​បាន​ថ្លែងយ៉ាងដូច្នេះថា
 “ថ្មីៗនេះមានតន្រ្តីករមួយរូបរបស់ក្រុងCần ThơនោះគឺលោកQuảng
Thanh  Giang ។លោក​ជាសមាជិកថ្មីនៃសមាគម។ក្រុមប្រឹក្សាដាក់ពិន្ទុឆ្នាំ
២០១៦បានឯកភាពវាយ​តំលៃថាបទចំរៀង”អរុណរៈលើប៉ែកខាងលិច”គឺ
ជាចំរៀងថ្មីមួយបទដ៏ពិរោះ។នេះជាសញ្ញាគួរឲ្យសប្បាយរីករាយណាស់”។

        នៅមហោស្រពតូរ្យតន្រ្តីតំបន់វាលសណ្ដទន្លេ​​ Cuu Longដែលបាន​
ប្រារព្ធ​ឡើង​នៅខេត្តHau Giang ថ្មីៗនេះគណៈចាត់តាំងបានវាយតំលៃថា
មជ្ឈដ្ឋានតូរ្យតន្រ្តី​តំបន់​វាល​សណ្ដទន្លែ​​ Cuu Longគប្បីមានការច្នៃប្រឌិត
ថ្មីៗថែមទៀតដើម្បីបំរើមហាជន។​ក្នុង​ដំណើរការឈានទៅមុខនេះ បណ្ដា
តន្រ្តីករដូចលោកQuang Thanh Giang ​គឺជា​ក​ត្តា​ថ្មី​ដើម្បីលើកទឹកចិត្ត
ក្រុមតន្រ្តីករវ័យក្មេងឲ្យបន្តបង្កើតឡើងស្នាដៃសិល្បៈតូរ្យតន្រ្តីមានតំលៃ៕

        

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម