នារីគំរូជនជាតិចាមធ្វើការងារល្អ

5 មករា 2017 - 14:27:08

VOVWORLD_អ្នកស្រី MarigiahជនជាតិចាមនៅឃុំXuan Hung ស្រុកXuan
 Loc ខេត្ត​Dong Nai ជាបុគ្គលគំរូមួយរូបក្នុងការងារគ្រួសារនិងសង្គម។ដោយសារ
ធ្វើការនៅ​សមាគម​នារី អ្នកស្រីតែងតែត្រិះរិះរុករកវិធានការលើកកំពស់នូវឋានៈ
និងតួនាទីរបស់​ស្រ្តី​នៅក្នុងគ្រួសារនិងសង្គមព្រមទាំងកសាងគ្រួសារសុភមង្គល
ទៀតផង។

        បងប្អូននារីនៅឃុំXuan Hung តែងតែរំលឹកដល់អ្នកស្រីMarigiahព្រោះគាត់
ជា​កម្មាភិបាល​គំរូ​មួយរូប​ដែលជិតស្និទ្ធជាមួយប្រជាជន។ក្នុងតួនាទីជាប្រធាន
ក្រុមនារីទី​៤ឃុំ​ Xuan Hung អ្នកស្រីMarigiahចុះមូលដ្ឋានជាប្រចាំដើម្បី​សាកសួរ
សុខទុក្ខ​និងស្វែង​យល់​ពីបំណងប្រាថ្នារបស់បងប្អូននារីសំដៅមានផែនការពិគ្រោះ
យោបល់​ ណែនាំ​ដោះ​ស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។តាមរយៈសកម្មភពទាំង
នេះអ្នកស្រីMarigiahទទួលបាននូវការជឿទុកចិត្តពីមជ្ឈដ្ឋានស្ត្រីនៅនឹងតំបន់។
តាំងពីនោះមក ចំនួនបងប្អូននារីក៏សុំចូលរួមសមាគមនារីកាន់តែច្រើនឡើង
ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។តាមលោកស្រី Tran Thi Tuyet Suong ប្រធាន​សមាគម
នារីឃុំ Xuan Hung ស្រុកXuan Loc ខេត្តDong Naiបានឲ្យដឹងថា

        “អ្នកស្រីMarigiahត្រូវបានជ្រើសតាំងជាអ្នកមានកិត្យានុភាពក្នុងសហគមន៍
ជនជាតិចាម។ក្នុងការងារឃោសនាអប់រំពីគោលការណ៍របស់រដ្ឋ អ្នកស្រីត្រូវបាន
បងប្អូនជនជាតិចាមជឿទុកចិត្តយ៉ាងខ្លាំង។អ្នកស្រីបានជួយឃុំជំរុញចលនា
សកម្មភាពរបស់នារីនិងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូននារីជនជាតិចាម
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ”។

        តាមរយៈទង្វើជាក់ស្ដែងរបស់ខ្លួន អ្នកស្រីMarigiahបានជួយឃុំ Xuan Hung
អនុវត្ត​ល្អនូវគ្រប់ចលនាដែលក្នុងនោះមានការជួយផ្ដល់ដើមទុនសំរាប់សមាជិកា
ចំនួន២០នាក់ពង្រីកសេដ្ឋកិច្ចគ្រួសារនិងជួយឧបត្ថម្ភកុមារក្រីក្រ១០នាក់ឆ្លង
ផុតពីការលំបាកនិងបន្តការសិក្សារៀនសូត្រ។លេចធ្លោបំផុតគឺការងាថែទាំសុខ
ភាពនារីនិងកុមារ​ ជួយ​បងប្អូន​នារីពង្រីកសេដ្ឋកិច្ច កសាងគ្រួសារវប្បធម៌
សុភមង្គល។ជារៀងរាល់ឆ្នាំ អ្នកស្រីMarigiahសហការជាមួយមជ្ឈមណ្ឌលសិក្សា
រៀនសូត្រសំរាប់នារីឃុំបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលក្នុងនោះនារីៗបាន
រៀនកាត់ដេរ បច្ចេកទេសចិញ្ចឹមសត្វនិងកែច្នៃផ្កាប៉្លាស្ទិក។ក្រោយពីវគ្គបណ្ដុះ
បណ្ដាលនេះមានបងប្អូននារីជនជាតិចាម១២នាក់មានការងារធ្វើដោយ
ចំណូលស្ថិរភាពពី៣លាន៣សែនដុងដល់៥លានដុងក្នុង១ខែ។គិតរហូតមកដល់
សព្វថ្ងៃ សាខាសមាគមនារីជនជាតិចាមក្រុមទី៤ឃុំ Xuan Hungបានមាន
សមាជិកាចំនួន​៤០០នាក់ចូលរួមសកម្មភាព។ស្នាដៃរបស់អ្នកស្រីMarigiahត្រូវ
បានសហគមន៍វាយតំលៃយ៉ាងខ្ពស់។កញ្ញា Susanaជាសមាជិកាសាខាសមាគម
នារីជនជាតិចាមក្រុមទី៤ឃុំ Xuan Hungបានឲ្យដឹងថា

     “បងស្រីMarigiahធ្វើការសកម្មណាស់។យើងខ្ញុំបើមិនចេះធ្វើលិខិតបែបបទ
រដ្ឋបាលគឺតែងតែទៅសួរគាត់។បងប្អូននារីណាដែលចង់រៀនកាត់ដេរបែប
ឧស្សាហកម្មឬរៀនដេរប៉ាក់គឺអ្នកស្រីMarigiahត្រៀមខ្លួនជួយភ្លាមៗ។អ្នកស្រីជា
នារីល្អមួយរូបដើម្បីបងប្អូនជនជាតិចាមរៀនសូត្រតាម”។

នារគរជនជាតចាមធវើការងារលអ hinh 0
អ្នកស្រីMarigiah


        ទោះបីរវល់នឹងការងារសហគមន៍យ៉ាងណាក្ដីតែអ្នកស្រីMarigiahជានិច្ចកាល
លៃទុកពេលវេលាដើម្បីបំពេញការងារក្នុងគ្រួសារ ថែទាំកូនៗក្នុងការហូបចុកនិង
សិក្សារៀនសូត្រ។អ្នកស្រីបានសំណេះសំណាលថា

“ ជានារីមួយរូបខ្ញុំជានិច្ចកាលបំពេញល្អទាំងការងារសហគមន៍និងការងារ​
ក្នុង​គ្រួសារ។ខ្ញុំមានភ័ព្ទសំណាងល្អដែលទទួលបាននូវការស្រុះចិត្តគំនិតគាំទ្រពី
ស្វាមី កូនៗនិងបងប្អូនក្នុងគ្រួសារ។ខ្ញុំមានបំណងរួមចំណែកឲ្យបានច្រើនថែម
ទៀតទៅក្នុងការងារសង្គមហើយថែទាំកូនចៅជនជាតិចាមឲ្យសិក្សារៀនសូត្រ
ប្រកបដោយចំណេះវិជ្ជាល្អៗ”។

        របៀបរស់នៅនិងទង្វើរបស់អ្នកស្រីMarigiahបានជះឥទ្ធិពលយ៉ាងសកម្ម
ដល់មជ្ឈដ្ឋាននារីនិងរីកសាយភាយក្នុងសហគម៍។អ្នកស្រីពិតជាគំរូឈានមុខ
គេក្នុងការកសាងសង្គមសំបូររុងរឿងនិងគ្រួសារសុភមង្គល៕

មុខម្ហួបណែមរបស់វៀតណាម

មុខម្ហួបណែមរបស់វៀតណាម

(VOVworld) – កាណាល់ផ្សាយជាតិជាភាសា បរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបាន សំបុត្រនិងទូរស័ព្ទចំនួន ២៥៦ របស់ មិត្ត អ្នកស្តាប់មកពីប្រទេសចំនួន ៤៥ លើពិភព លោក។ ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរនឹង ឆ្លើយសំណួររបស់លោក Yoshikazu Suzuki មិត្តអ្នកស្តាប់ជប៉ុនមួយរូបដែលបានសរ សេរក្នុងសំបុត្រថា៖ «នាបុណ្យចូលឆ្នាំថ្មី ប្រពៃណីនៅវៀតណាម មានមិត្តវ័យក្មេង ជាច្រើននាក់ធ្វើមុខ ម្ហូបអាហារប្រពៃណី របស់វៀតណាមដោយផ្ទាល់ដៃដែរឬទេ?»។

អានបន្ថែម