វេជ្ជបណ្ឌិតវ័យក្មេងBa Van Khuongសកម្មបំរើអ្នកជំងឺ

2 មិនា 2017 - 15:12:10

VOVWORLD_ក្នុងគោលបំណងផ្សាភ្ជាប់យូរអង្វែងជាមួយរបរវេជ្ជសាស្រ្ត 
អស់រយៈពេលជាង៥ឆ្នាំកន្លងទៅនេះវេជ្ជបណ្ឌិតវ័យក្មេងBa Van Khuong​ជនជាតិ
​ចាម​បាន​ខិតខំប្រឹងប្រែងសិក្សារៀនសូត្រលើកកំពស់សមត្ថភាពជំនាញឯកទេស
ដោយឥតឈប់ឈរ។រួមជាមួយសមូហភាពគ្រូពេទ្យនៅមន្ទីរពេទ្យប្រជាជន Gia
Dinh ក្រុង​ហូ​ជីមិញ​​លោក​បានថែទាំនិងជួយសង្គ្រោះបានអ្នកជំងឺជាច្រើនឲ្យរួច
ផុតពីសេចក្ដីស្លាប់។ 

វេជ្ជបណ្ឌិតវ័យក្មេងBa Van Khuongកើតនាឆ្នាំ១៩៨៥នៅក្នុងគ្រួសារកសិករ
ជន​ជាតិ​ចាមភូមិ​Huu Duc ឃុំPhuoc Huu ស្រុកNinh Phuoc ខេត្តNinh Thuan​ 
ភាគ​កណ្ដាល​វៀតណាម។ក្នុងពេលនៅរៀនក្នុងសាលាចំណេះទូទៅ យុវជនBa
 Van Khuongបាន​មាន​​ការជក់ចិត្តនឹងវិស័យវេជ្ជសាស្រ្តហើយចង់បានរួម
កំលាំងកាយចិត្តទៅ​ក្នុងបុព្វហេតុ​ថែទាំសុខភាពប្រជាជន។លោកបានសំរេច
ជោគជ័យក្នុងការប្រលងចូលមហាវិទ្យាល័យវេជ្ជសាស្រ្តនិងឱសថសាស្រ្តហើយ
ប្រលងជាប់វិញ្ញាបនបត្រវេជ្ជបណ្ឌិតពហុព្យាបាលដោយទទួលបាននិទ្ទេស
ប្រសើរកាលពីឆ្នាំ២០១០។បន្ទាប់មកលោកBa Van Khuong​ចូល​ធ្វើការនៅ
មន្ទីរពេទ្យប្រជាជន Gia Dinh ដែលជាមន្ទីរពេទ្យធំ​មួយនៅ​ក្រុងហូ​ជី​មិញ។
ក្នុងរយៈពេលធ្វើការវេជ្ជបណ្ឌិតវ័យក្មេងរូបនេះក៏បានខ្នះខ្នែងសិក្សាស្រាវជ្រាវ
ពីចំណេះវិទ្យាវេជ្ជសាស្រ្ត ព្រមទាំងចូលរួមវគ្គបំប៉នរយៈខ្លីអំពីបច្ចេកទេសធ្វើតេស្ត អគ្គិសនីបេះដូង អន្តោទស្សន៍​ ថតCT ថតដោយកាំរស្មីអិចជាដើម។
ដោយហេតុនេះ​ទោះបីជា​ស្ថិតក្នុងវ័យក្មេងក្ដីតែវេជ្ជបណ្ឌិតBa Van Khuong
បានដោះស្រាយ​ការងារ​ជំនាញ​ដ៏​ត្រឹមត្រូវ។លោកបានថ្លែងថា

“តួនាទីនៃវេជ្ជបណ្ឌិតសង្គ្រោះអ្នកជំងឺគឺសំខាន់ណាស់។ប្រសិនបើវេជ្ជបណ្ឌិត
វាយតំលៃថាករណីនេះសង្គ្រោះមិនបានទេនោះគឺអ្នកជំងឺនឹងបាត់បង់ជីវិត។
ប៉ុន្តែមានករណីខ្លះខ្ញុំបានសំរេចឲ្យធ្វើរោគវិនិច្ឆ័យជំងឺដោយសារខ្ញុំមានបទ
ពិសោធន៍ចាប់ពីពេលសិក្សារៀនសូត្រក្នុងសាលារហូតដល់ពេលធ្វើការជាក់
ស្ដែងក្នុងមន្ទីរពេទ្យ”។

វេជជបណឌតវយកមេងba van khuongសកមមបរើអនកជង hinh 0
មន្ទីរពេទ្យប្រជាជន Gia Dinh


ក្នុងដំណើរបំពេញការងារ វេជ្ជបណ្ឌិតBa Van Khuongសង្គ្រោះ​បានអ្នក
ជំងឺ​ជា​ច្រើនដោយគ្រោះថ្នាក់ចរាចរណ៍ឬអ្នកជំងឺបេះដូង។ក្រៅពីនេះលោក
ក៏តែងតែចូលរួមក្រុមវេជ្ជបណ្ឌិតនៃក្រុងហូជីមិញទៅពិនិត្យព្យាបាលជំងឺឲ្យ
ជនរួមជាតិជនជាតិភាគតិចដែលមានជីវភាពរស់នៅជួបការលំបាកនៅ
ខេត្ត Binh Phuoc ខេត្តLam Dong និងខេត្ត​Tay Ninh ផងដែរ។ដោយមាន
ទឹកចិត្តស្រលាញ់រាប់អានអ្នកជំងឺ វេជ្ជបណ្ឌិតBa Van Khuong​ត្រូវបានមិត្ត
រួមអាជីពនិងអ្នកជំងឺក្នុងមន្ទីរពេទ្យទុកចិត្តនិងរាប់អានយ៉ាងខ្លាំង។តាម
វេជ្ជបណ្ឌិតTran Van Luong ជំនាញផ្នែកអន្តោមញ្ច័នមន្ទីរពេទ្យមហាវិទ្យា
ល័យវេជ្ជសាស្រ្តនិង​ឱសថសាស្រ្តទីក្រុងហូជីមិញជាមិត្តរួមវិជ្ជាជីវៈរបស់វេជ្ជ
បណ្ឌិតBa Van Khuongបាន​ឲ្យ​ដឹងថា

“ក្នុងទំនាក់ទំនងជាមួយមិត្តរួមអាជីពវេជ្ជបណ្ឌិតBa Van Khuong
ជាមនុស្ស​ទៀង​ត្រង់។ចំពោះមុខករណីជំងឺពិបាក លោកតែងតែផ្លាស់ប្ដូរ
យោបល់និងជួយសហការីដើម្បីរិះរកឲ្យបាននូវដំណោះស្រាយត្រឹមត្រូវសំរាប់
ព្យាបាលឲ្យអ្នកជំងឺ។ម្យ៉ាងទៀតវេជ្ជបណ្ឌិតBa Van Khuongក៏ត្រៀមខ្លួនជា
ស្រេចក្នុងការជួយឧបត្ថម្ភដល់វេជ្ជបណ្ឌិតក្មេងៗ​ក្នុង​ការសិក្សាស្រាវជ្រាវ
វេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យផងដែរ”។

នាបច្ចុប្បន្ន វេជ្ជបណ្ឌិតBa Van Khuongកំពុងបន្តសិក្សាស្រាវជ្រាវ​ជំនាញ​
ឯក​ទេ​ស​​ស្តារសុខភាពក្នុងគោលបំណងធ្វើឲ្យបានល្អ​ថែមទៀត​នូវការងារ
​ពិនិត្យ​ព្យាបាល​​ជំងឺ​និងថែទាំសុខភាពប្រជាជន៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម