សិប្បករប្រកបរបរជាងទងនៅក្រុងហាណូយ

30 មិនា 2017 - 14:16:14

VOVWORLD_អ្នកក្រុងហាណូយតែងតែនិយាយថា”គ្រឿងភាជន៍
Bat Trang  គ្រឿង​ប្រាក់Dinh Cong និងគ្រឿងស្ពាន់Ngu Xa”។ក្នុងនោះរបរ
ជាង​ទងជា​ប្រពណី​នៅភូមិ Dinh Congគឺមានប្រវតិ្តសាស្រ្តយូរលង់បំផុត។
សិប្បករមួយរូបនៅភូមិនេះគឺលោក​ Quach Van Hieuបានខ្នះខ្នែងអនុវត្ត
គ្រប់វិធី ក្នុងគោលបំណងថែរក្សានិងពង្រីករបរជាង​ទងជា​ប្រពៃណីដោយ
ដូនតាបន្សល់ទុកមក។

          ជួប​សិប្បករQuach Van Hieuនៅហាងលក់ផលិតផលគ្រឿងប្រាក់
Dinh Congដែល​ស្ថិតក្នុងឌឿងហែមលេខ១៨វិថី Dinh Cong Thuong ក្រុង
ហាណូយនោះ​ក្រុមអ្នកយក​ព័ត៌មាន​បានស្ដាប់លោកសំណេះសំណាលអំពី
មុខរបរជាង​ទងជា​ប្រពណី។​ចំពោះ​សិប្បករQuach Van Hieuនិងប្រពន្ធ
លោកគឺការជក់ចិត្តនឹងរបរជាងទងគ្មានពេល​ណា​រលត់​ឡើយ។លោកHieu
បានឲ្យដឹងថា

      “ភូមិរបរជាង​ទងDinh Congមានប្រវតិ្តសាស្រ្តប្រមាណ៨០០ឆ្នាំមកហើយ។​
គ្រួសារ​ខ្ញុំទាំង​ជីដូនជីតាឱពុកម្ដាយបានប្រកបមុខរបរនេះ។រីឯ​រូបខ្ញុំតាំង​
ពីតូចបានចេះ​ជួយគេ​ធ្វើ​របរនេះហើយ។នេះជាការជក់ចិត្តនឹងរបរជាងទង
របស់គ្រួសារខ្ញុំ។​ឥឡូវនេះ​កូន​ប្រុស​ទាំង២នាក់រាប់ទាំងកូនប្រសាស្រីក៏ជក់ចិត្ត
នឹងរបសរនេះដែរ”។

        មានវត្តនៅក្នុងហាងលក់ទំនិញគ្រឿងប្រាក់នេះប្រពន្ធសិប្បករQuach
Van Hieuបានរៀបរាប់ថា

   “តាំងពីពេលរៀបការជាមួយគាត់មកខ្ញុំឃើញគាត់ជក់ចិត្តនឹងរបរនេះ
ណាស់។គាត់ត្រិះរិះយ៉ាងខ្លាំងដើម្បីថែរក្សានិងអភិវឌ្ឍន៍មុខរបរដោយដូន
តាបន្សល់ទុកមក”។

        ជារៀងរាល់ថ្ងៃសិប្បករQuach Van Hieuចំណាយពេលវេលាជាច្រើនដើម្បី
សិក្សា​ស្រាវជ្រាវពីបច្ចេកទេសនិងវិធានការដើម្បីកែលំអការច្នៃគ្រឿងប្រាក់
ឲ្យកាន់តែប្រកបដោយគុណភាពល្អថែមទៀត។

       “របរនេះមានលក្ខណៈពិសេសដោយឡែកដែលត្រូវបានអ្នកផងនិយម
ចូលចិត្តដោយសារការប្រណិតនៅលើផលិតផលគ្រឿងប្រាក់នីមួយៗ។នា
សព្វថ្ងៃខ្ញុំកំពុងបើកទូលាយទីផ្សារលក់ផលិផលដោយកែច្នៃផលិតផលថ្មីជា
បន្ថែមដើម្បីឆ្លើយតមតាមចំណង់ចំណូលចិត្តរបស់អតិថីជន”។

សបបករបរកបរបរជាងទងនៅករងហាណយ hinh 0
ជារៀងរាល់ថ្ងៃសិប្បករQuach Van Hieuចំណាយពេលវេលាជាច្រើនដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកទេសនិងវិធានការដើម្បីកែលំអការច្នៃគ្រឿងប្រាក់ឲ្យកាន់តែប្រកបដោយគុណភាពល្អថែមទៀត


        ក្នុងគោលបំណងផ្សព្វផ្សាយបច្ចេកទេសនៃរបរជាង​ទងដល់ជំនាន់យុវវ័យ
គិត​រហូត​​​​មកដល់បច្ចុប្បន្ននេះ សិប្បករQuach Van Hieuបានបណ្ដុះបណ្ដាលឲ្យ
យុវជន​យុវតី​ចំនួនជិត១៧០​នាក់ក្នុងនោះមានកំឡោះក្រមុំជាច្រើនត្រូវបាន​
លោក​បង្រៀន​ដោយ​ឥតគិតថ្លៃ។អ្នកស្រីVuong Thi Lan ជាអ្នករៀនមួយរូប
នៅមូលដ្ឋានរបស់លោកHieu​បានឲ្យដឹងថា

   “អស់រយៈពេលជាងមួយឆ្នាំកន្លងទៅនេះខ្ញុំបានរៀនពីសិប្បករQuach
 Van Hieuនិងកូនប្រុសរបស់គាត់។គេបានខ្នះខ្នែងបង្រៀននិងណែនាំឲ្យខ្ញុំ
នូវបច្ចេកទេសល្អិតល្អន់ជាច្រើនក្នុងរបរជាងទងនេះ”។

         អស់រយៈពេល៥០ឆ្នាំប្រកបរបរជាងទង សិប្បករQuach Van Hieuបាន​
មាន​ការរួម​វិភាគទានជាច្រើនទៅក្នុងការងារថែរក្សានិងពង្រីករបរជា
ប្រពៃណីនេះ។ផលិតផលគ្រឿងប្រាក់របស់លោកត្រូវបានអតិថិជនជននៅ
ក្នុងនិងក្រៅប្រទេសកោតសសើរនិងវាយតំលៃយ៉ាងខ្ពស់៕

       

       

        

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម