សិល្បការិនីប្រជាជន Chu Thuy Quynh និងស្នាដៃលើវេទិការបាំ

20 មេសា 2017 - 11:15:57

        VOVWORLD_អស់រយៈពេល៦០ឆ្នាំប្រកបរបររបាំ ទោះបីជាមានអាយុ
៧៦ឆ្នាំក្ដីតែសិល្បការិនី Chu Thuy Quynh​ នៅតែជក់ចិត្តនឹង​ការ​សិក្សា​​​ស្រាវ​
ជ្រាវ​ព្រមទាំងផ្ដល់​អារម្មណ៍​​​ជូនជំនាន់​វ័យ​​​​ក្មេង​នូវ​ការ​ស្រ​លាញ់​សិល្បះ។ ​ដោយ​​
សារ​ស្នា​ដៃ​​​​​របស់ខ្លួន​សិល្ប​ការិ​នី​​ប្រជាជន Chu Thuy Quynh ទើប​នឹង​បានរដ្ឋ
​វៀតណាមប្រគល់ជូនរង្វាន់ហូជីមិញលើវិស័យអក្សរសាស្រ្តសិល្ប។

សិល្ប​ការិ​នី​​ប្រជាជន Chu Thuy Quynh ជាអ្នកហាណូយ។​ពេលមាន​អាយុ
១៤ឆ្នាំ លោកស្រីត្រូវបានជ្រើសចូលធ្វើការនៅក្រុមចំរៀងរបាំប្រជាជនមជ្ឈឹម។
ក្នុងអំឡុងទសវត្សទី៦០និង៧០នៃសតវត្សមុន លោកស្រីបានល្បីឈ្មោះលើ
វេទិការបាំតាមរយៈការសំដែងក្នុងឈុតរបាំមានចំណងជើងថា

“អ្នកម្ដាយភូមិភាគខាងត្បូង” “ចាបហោះក្នុងពន្លឺព្រះអាទិត្យ” ”ស្រុក
កំណើតដង្ហោយហៅ” ”ជួបជុំគ្នានៅក្បែរកាំភ្លើងធំ” ”ដើរតាមទង់រំដោះ”ជា
ដើម។ស្នាដៃទាំងនេះបាននាំមកជូនលោកស្រីនូវកិតិ្តនាមនិងគ្រឿង
ឥស្សរិយយសដ៏ខ្ពង់ខ្ពស់ដែលមិនមែនជាការងាយស្រួលចំពោះសិល្បការិនី
មួយរូបក្នុងវ័យជាង២០ឆ្នាំនោះឡើយ។នាគ្រានោះ លោកស្រីChu Thuy Quynh
តែង​តែ​បាន​អញ្ជើញសំដែងរបាំសំរាប់លោកប្រធានហូជីមិញនិងថ្នាក់ដឹកនាំ
ជាន់​ខ្ពស់​ទស្សនា។ក្នុងវ័យទើបតែ២៨ឆ្នាំ លោកស្រីបានក្លាយទៅ​ជាសមាជិកា​
សភាវៀតណាម។នាឆ្នាំ១៩៨៨លោកស្រីត្រូវបានប្រសិទ្ធនាមជាសិល្ប​ការិ​នី​​
ប្រជាជន។លោកស្រីបានរៀបរាប់ថា

“ខ្ញុំមានភ័ព្វសំណាងល្អដែលបានប្រកបរបររបាំអស់មួយជីវិតហើយ
អាជីពនេះបាននាំមកឲ្យខ្ញុំនូវកិតិ្តគុណ។ពីកុមារភាពខ្ញុំបានជួបលោកប្រធាន
ហូជីមិញ បានហូបបាយនិងទទួលបុណ្យចូលឆ្នាំថ្មីជាមួយលោក។នោះជា
អនុស្សាវរីយ៍និងមោទនភាពរបស់សិល្បការិនីមួយរូប”។

សលបការនបរជាជន chu thuy quynh នងសនាដៃលើវេទការបា hinh 0
សិល្បការិនីប្រជាជន Chu Thuy Quynh


ពេលមានអាយុច្រើន សិល្ប​ការិ​នី​​ប្រជាជន Chu Thuy Quynh ​ក្លាយ​ទៅ​ជា
អ្នកបង្ហាត់របាំក្នុងគោលបំណងលើកទឹកចិត្តជំនាន់វ័យក្មេងឲ្យបន្តអភិវឌ្ឍន៍
សិល្បរបាំនៅប្រទេសវៀតណាម។លោកស្រីបានបញ្ជាកម្មវិធីសំដែងសិល្បធំៗមួយ
ចំនួនជាអាទិ៍ កម្មវិធីរំលឹកខួបលើកទី១០០ទិវាកំណើតលោកប្រធានហូជីមិញ
 មហាសន្និបាតបក្សលើកទី៦ ៧ ៨ សន្និសីទជាន់ខ្ពស់ក្រុមប្រទេសប្រើប្រាស់
ភាសាបារាំង សន្និសីទជាន់ខ្ពស់អាស៊ាន ពិធីបើកនិងបិទមហោស្រពកីឡា
អាស៊ីអាគ្នេយ Sea Games 22 ឆ្នាំ២០១៣ជាដើម។​នាសព្វ​ថ្ងៃ​នេះ​ ក្នុងឋានៈជា
ប្រធានសមាគមសិល្បៈរបាំវៀតណាមសិល្បការិនី​ប្រជា​ជន Chu Thuy Quynh
 នៅ​តែ​ជក់​ចិត្ត​ប្រដេញតាមបុព្វហេតុដែលខ្លួនបាន​ជ្រើស​។​​ស្ដីពីការខិតខំប្រឹង​
ប្រែង​របស់លោកស្រី Chu Thuy Quynh ​ សិល្បករ​ប្រជាជន Xuan Hoach បាន
​ឲ្យ​ដឹង​ថា

“សិល្ប​ការិ​នី​​ប្រជាជន Chu Thuy Quynhទោះបីមានអាយុជាង៧០ឆ្នាំ​
ហើយ​​ក្ដីតែគាត់​នៅតែជក់ចិត្តនឹងការងារណាស់។ ​គាត់មាន​ឆន្ទយ៉ាង​ខ្លាំង​
ដែល​ជាគំរូសំរាប់ជំនាន់ក្រោយធ្វើតាម”។

អាចនិយាយបានថារង្វាន់ហូជីមិញលើវិស័យអក្សរសាស្រ្តសិល្បនោះគឺ
ជារង្វាន់ដ៏សក្ដិសមសំរាប់ស្នាដៃឆ្នើមរបស់សិល្ប​ការិ​នី​​ប្រជាជន Chu
Thuy Quynh៕

        

ខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ

ខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជា ភាសាខ្មែរនៃវិទ្យុ សម្លេងវៀត​​ណាម​ទទួលបានសំ បុត្រជាង២២០​មកពីប្រទេសចំនួន៤១​លើទូទាំង ពិភពលោក។សូមអគុណមិត្តអ្នកស្តាប់ដែលបាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើងខ្ញុំ។ក្នុងនាទីប្រអប់​សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពីខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ”​​។

អានបន្ថែម