អគ្គលេខាបក្ស លោកLe Duan អ្នកដឹកនាំឈ្លាសវៃមួយរូប

6 មេសា 2017 - 15:00:00

VOVWORLD_អគ្គលេខាបក្ស លោកLe Duanជាអ្នកមានការរួម
វិភាគទានដ៏ធំធេង​ទៅក្នុងបុព្វហេតុតស៊ូរំដោះជាតិឯកភាពទឹកដី។លោក
ជាមនុស្សដែលមានចរិតលក្ខណៈរបស់អ្នកដឹកនាំមួយរូបជានិច្ចកាលខិតខំ
ប្រឹងប្រែងដើម្បីផលប្រយោជន៍ជាតិព្រមទាំងមានទឹកចិត្តសប្បុរសធម៌
ស្មោះស្ម័គ្រចំពោះប្រជាជនទៀតផង។

        ក្រោយពីកិច្ចព្រមព្រៀងក្រុងបហ្សឺណែវត្រូវបានចុះហត្ថលេខានាឆ្នាំ
១៩៥៤មកដោយបានព្យាករណ៍ជាមុននូវសភាពការណ៍ ក្នុងតួនាទីជាលេខា
បក្សភាគណាមបូនាឆ្នាំ១៩៥៦លោកLe Duanបានចងក្រង”សេចក្ដីព្រាង
កម្មវិធី​នយោបាយ​​បដិវត្តន៍​ភូមិភាគ​ខាងត្បូង​”ស្ដីពីបញ្ហាកំលាំងបដិវត្តន៍
និងការតស៊ូប្រដាប់អាវុធ។ក្នុងកាលៈទេសៈ​បដិវត្តន៍​ភូមិភាគខាងត្បូងរង
ការបង្រ្កាបនោះគឺតម្រូវឲ្យមានកំលាំងប្រដាប់អាវុធខ្លាំងមួយទើបអាចធានា
ឲ្យការតស៊ូនយោបាយសំរេចជោគជ័យ។លោកបានស្នើមជ្ឈឹមឲ្យចេញសេចក្ដី
សំរេចចិត្តលេខ១៥ដើម្បីត្រួសត្រាយផ្លូវសំរាប់បដិវត្តន៍ឈានទៅមុខ នាំទៅដល់
ការក្រោកឈរឡើងដ៏អង់អាចក្លាហានរបស់យុទ្ធជននិងប្រជាជនភាគខាង
ត្បួងទាំងមូលនាឆ្នាំ១៩៦០។ស្ដីពីបញ្ហានេះ បណ្ឌិតប្រវតិ្តសាស្រ្តTran Thi Nhung
 បានអះអាងថា

“ការផ្ទុះឡើងចលនាតស៊ូទូទាំងភូមិភាគខាងត្បូងនេះនាំទៅដល់លទ្ធផល
ចុងក្រោយគឺប្រជាជននិងកំលាំងបដិវត្តន៍បានធ្វើម្ចាស់តំបន់ជនបទភាគ
ច្រើន។ប្រការនេះសរឲ្យឃើញនូវភាពត្រឹមត្រូវក្នុងគោលមាគ៌ារបស់លោកអគ្គ
លេខាLe Duan​ក្នុងការ​បង្វែរ​វិធីសាស្រ្តតស៊ូធម្មតាទៅជាការតស៊ូប្រដាប់អាវុធ
ដើម្បីផ្ដួលរំលំរដ្ឋអំណាចលោក Ngo Dinh Diem ”។

        សតិអារម្មណ៍របស់អគ្គលេខាLe Duanត្រូវបានបង្ហាញក្នុងវណ្ណកម្ម
”សំបុត្រផ្ញើ​ជូនភូមិភាគខាងត្បូង”។លោកបានលើកច្បាស់ថាក្នុងការ
តស៊ូប្រឆាំងចក្រពត្តិអាមេរិកយើងត្រូវតែគួបផ្សំការតស៊ូនយោបាយ
ជាមួយការតស៊ូដោយអាវុធ​នោះទើបសំ​រេច​បានជ័យជំនៈ។លោកសង្កត់
ធ្ងន់ថាយើងវាយកំទេចខ្មាំងសត្រូវនេះត្រឹមតែជាគោលដៅមួយប៉ុណ្ណោះ
​ រីឯគោលដៅទីពីរគឺការដណ្ដើមដីធ្លីនិងដណ្ដើមប្រជាជនពីការកាន់កាប់
​របស់ខ្មាំង។ដោយសារទស្សននេះបានជាគ្រប់កំលាំងបដិវត្តន៍ត្រូវបាន
ប្រជាជនគាំទ្រហើយពីតំបន់ជនបទបានឈានទៅកាន់ទីក្រុងជាបណ្ដើរៗ 
ចុងក្រោយបានឆ្លៀតឱកាសរំដោះភូមិភាគខាងត្បូងឯកភាពប្រទេស
ជាតិនាថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥។វរសេនីយ៍ឯកបណ្ឌិតHo Son Dai
អតីតប្រធានការិយាល័យវិទ្យាសាស្រ្តយោធាយោធ​ភូមិ​ភាគទី៧បានលើក
ច្បាស់ថា

  “​លោកអគ្គលេខាLe Duan​និងមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមបាន
ដាក់ចេញ​មាគ៌ា​តស៊ូរំដោះជាតិកសាងកំលាំងប្រយុទ្ធ។ទន្ទឹមនោះកសាង
កងកំលាំង​ប្រដាប់​អាវុធ ដាក់ចេញបែបផែនតស៊ូយោធានេះឲ្យសមស្រប
នឹងការតស៊ូខាងនយោបាយនិងការទូតសំដៅវាយឲ្យបរាជ័យជាជំហានៗ
នូវគ្រប់យុទ្ធសាស្រ្តសង្គ្រាមរបស់ខ្មាំងសត្រូវឈ្លានពាន”។

អគគលេខាបកស លោកle duan អនកដកនាឈលាសវៃមយរប hinh 0
លោកអគ្គលេខាLe Duanអញ្ជើញសាកសួរសុខទុក្ខកងទ័ព


        លោកអគ្គលេខាLe Duanបានរួមវិភាគទានដ៏ធំធេងសំរាប់ប្រទេសជាតិ។
​បន្ទាប់​ពីទឹកដីមានសន្តិភាពនិងឈានឡើងកសាងលទ្ធិសង្គមនិយម ប្រទេស
វៀតណាមជួបការលំបាកយ៉ាងខ្លាំងដោយរងផលប៉ះពាល់នៃសង្គ្រាមរ៉ាំរ៉ៃអស់
រយៈពេលរាប់សិបឆ្នាំ។នៅចំពោះមុខស្ថានភាពនេះលោកអគ្គលេខាLe Duan
បានខ្នះខ្នែង​រិះរក​វិធីសាស្រ្តថ្មីៗ​ដើម្បីនាំប្រទេសជាតិឲ្យរួចផុតពីស្ថានការលំបាក
លំបិន។ស្ដីពីបញ្ហានេះ ប្រធានគណកម្មធិការឃោសនាការអប់រំមជ្ឈឹមលោក Vo
 Van Thuong បានអះអាងថា

 “លោកអគ្គលេខាLe Duanតែងតែគិតគូរិះរក​បែបផែនថ្មីៗដើម្បីរួម
ជាមួយមជ្ឈឹម​បក្ស​​បូកសរុបបទពិសោធន៍ជាក់ស្ដែងក្នុងដំណើរការ​កសាង
សង្គមថ្មី​ដែលមិនធ្លាប់មាន​ក្នុងប្រវតិ្តសាស្រ្តជាតិ។ការរួមវិភាគទានសំខាន់
របស់លោកបានចាក់គ្រឹះឲ្យការផ្លាស់ប្ដូរថ្មីប្រទេសជាតិដែលត្រូវបានបក្ស
កម្មុយនីស្តវៀតណាមបំផុសជាផ្លូវការនៅក្នុងមហាសន្និបាតដំណាងទូទាំង
ប្រទេសលើកទី៦កាលពីឆ្នាំ១៩៨៦”។

        លោកអគ្គលេខាLe Duanជាកូនសិស្សឆ្នើមនិងជាសហការីជិតស្និទ្ធរបស់
លោក​ប្រធានហូជីមិញ។គុណូបការៈរបស់លោកចំពោះបដិវត្តន៍វៀតណាមត្រូវ
បានប្រវតិ្តសាស្រ្តជាតិកត់ត្រានិងរក្សាទុក៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម