អ្នកស្រីH’Bop Ayun បុគ្គលគំរូនៅខេត្តDak Lak

12 មករា 2017 - 15:07:39

VOVWORLD_នៅភូមិ​ Hok A ឃុំCu M’garខេត្ត Dac Lak ប្រជាពលរដ្ឋ
សុទ្ធតែ​ស្គាល់​អ្នកស្រីH’Bop Ayun។ អ្នកស្រីជាបុគ្គលគំរូពុះពារការលំបាក​​​ ធ្វើ
សេដ្ឋកិច្ច​សំរេច​បាន​ជោគជ័យព្រមទាំងជួយឧបត្ថម្តដល់បណ្ដាគ្រួសារក្រីក្រ
ទៀតផង។ថ្មីៗនេះអ្នក​ស្រីH’Bop Ayunត្រូវបានសម្ព័ន្ធសមាគមនារីវៀតណាម
ប្រសិទ្ធនាមជា”នារីឆ្នើម”៥ឆ្នាំ​ទូទាំង​ប្រទេស(២០១១-២០១៦)។

          មុននេះជីវភាពរស់នៅរបស់គ្រួសារអ្នកស្រីH’Bop Ayunជួបការលំបាក
​យ៉ាងខ្លាំង​។ពីដើមទុនចំនួន៥លានដុងខ្ចីពីធនាគារគោលនយោបាយសង្គម
នោះ អ្នកស្រីបានបង្កើតអាជីវកម្មចិញ្ចឹមពពែ។ដោយសាររៀនសូត្របាន
បច្ចេកទេសនិងបទពិសោធន៍ចិញ្ចឹមពពែ អ្នកស្រីយកមកអនុវត្តហើយបាន
សំរេចជោគជ័យជាជំហានដំបូង។ក្រោយរយៈពេល២ឆ្នាំអ្នកស្រីH’Bop Ayun
បានសងទុនឲ្យធនាគារវិញហើយក៏មានដើមទុនខ្លះពីការ​លក់​សាច់ពពែ​ដែរ។
អ្នកស្រីសំរេចបន្តបើកទូលាយទ្រង់ទ្រាយចិញ្ចឹមពពែ​ព្រមទាំង​ដាំដំណាំកាហ្វេ
និងស្រូវទៀត។នាសព្វថ្ងៃ គ្រួសារអ្នកស្រីមានពពែរាប់សិបក្បាលហើយរកបាន
ប្រាក់ចំណេញប្រមាណ៣០លានដុងក្នុង១ឆ្នាំពីការចិញ្ចឹមសត្វនិងដាំដំណាំ។
អ្នកស្រីH’Bop Ayunបានចែករំលែកថា

 “ ខ្ញុំសង្កេតឃើញថាការចិញ្ចឹមពពែផ្ដល់មកប្រសិទ្ធភាពខ្ពស់ហើយងាយ
​ចិញ្ចឹម​ជាងសត្វជ្រូក មាន់ទា។ពពែស៊ីតែស្លឹកឈើហើយមិនសូវឆ្លងជំងឺទេ។
ដោយសារការចិញ្ចឹមពពែនេះគ្រួសារខ្ញុំធ្វើការរកស៊ីអភិវឌ្ឍន៍យ៉ាងល្អ”។

អនកសរh’bop ayun បគគលគរនៅខេតតdak lak hinh 0
អ្នកស្រីH’Bop Ayunជាជនមួយនាក់ក្នុងចំណោមនារី៣នាក់នៅខេត្ត Dak Lakត្រូវបានសម្ព័ន្ធសមាគមនារីវៀតណាមប្រសិទ្ធនាមជា”នារីឆ្នើម”៥ឆ្នាំទូទាំងប្រទេស


        ក្រៅពីការធ្វើមានធ្វើបានសំរាប់គ្រួសារខ្លួន អ្នកស្រីH’Bop Ayunក៏​សកម្ម​ជួយ
​ឧបត្ថម្ភ​ដល់បងប្អូននារីក្នុងភូមិ Hok Aអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ
ផងដែរ។​ជាក់ស្ដែងគឺ អ្នកស្រីH’Bopឲ្យគ្រួសារក្រីក្រនីមួយៗក្នុងភូមិខ្ចីពពែពូជញី
ឈ្មោល១គូដើម្បីចិញ្ចឹម។បន្ទាប់ពីពពែនេះកើតកូនគ្រួសារទាំងឡាយសងពពែពូជ
ឲ្យអ្នកស្រីវិញហើយរក្សាកូនពពែដើម្បីចិញ្ចឹម។គិតរហូតមកដល់សព្វថ្ងៃអ្នកស្រី
H’Bop Ayunបាន​ផ្ដល់ពពែ​ពូជជូន២០គ្រួសារក្នុងនោះមាន៧គ្រួសារបានរួចផុត
ពីភាព​ក្រីក្រ។​តាម​លោក​ស្រីH’loi Nieជាពលរដ្ឋមួយរូបក្នុងភូមិHok Aដែលបាន
អ្នកស្រីH’Bop Ayunជួយ​ឧបត្ថម្ភ​ឲ្យរួចផុតពីភាពក្រីក្របានឲ្យដឹងថា

 “ នាគ្រដំបូងគាត់ផ្ដល់ពពែ២ក្បាលសំរាប់ខ្ញុំចិញ្ចឹមសាកល្បង។ក្រោយរយៈ
ប៉ុន្មាន​ខែមកពពែកើតកូនបាន២ដង។ឥឡូវនេះហ្វូងពពែរបស់ខ្ញុំមាន៦ក្បាល
ហើយ។ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដោយឃើញអ្នកស្រីH’Bop Ayunយកចិត្តទុកដាក់
និងជួយឧបត្ថម្ភដល់បង​ប្អូន​ក្រីក្រជានិច្ច។ដោយបានអ្នកស្រីឲ្យខ្ចីពពែពូជដើម្បី
ចិញ្ចឹមនោះគ្រួសារក្រីក្រជាច្រើន​បានលើកស្ទួយជីវភាពរស់នៅ ហើយធ្វើសេដ្ឋកិច្ច
ប្រកបដោយប្រសិទ្ធភាពខ្ពស់”។

        ដោយទទួលបានការជឿទុកចិត្តពីបងប្អូននារីក្នុងភូមិHok A​ អ្នកស្រីH’Bop
 Ayun​បាន​សំរេចបង្កើតមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងភូមិ។គិតរហូតដល់សព្វ
ថ្ងៃ​ មូលនិធី​បានឲ្យប្រជាជនចំនួន៥៤គ្រួសារខ្ចីដើមទុនប្រមាណ១ពាន់៣រយ
លានដុងដើម្បីពង្រីកសេដ្ឋកិច្ច។ដោយមានស្នាដៃល្អក្នុងការងារសហគមន៍អ្នក
ស្រីH’Bop Ayunជាជនមួយនាក់ក្នុង​ចំណោមនារី៣នាក់នៅខេត្ត Dak Lakត្រូវ
បានសម្ព័ន្ធសមាគមនារីវៀតណាម​ប្រសិទ្ធនាម​ជា”នារីឆ្នើម”៥ឆ្នាំ​ទូទាំង​ប្រទេស
(២០១១-២០១៦)។

        នាបច្ចុប្បន្ននេះរូបសណ្ឋានធ្វើសេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រីH’Bop Ayun​
កំពុងត្រូវ​បានពង្រីកទូលំទូលាយ រីកសាយភាយក្នុងសហគមន៍ដើម្បីជួយបង
ប្អូនជនរួមជាតិភាគតិចកាត់បន្ថយភាពក្រីក្រ កែប្រែជីវភាពរស់នៅនិង
ឈានឡើងធ្វើមានធ្វើបាន៕

        

ពិធីបុណ្យវត្ត Huong

ពិធីបុណ្យវត្ត Huong

មកដល់តំបន់នេះ លោកអ្នកនឹងបានឃើញផ្ទាល់ភ្នែក ភាព​ដ៏អស្ចារ្សនៃ​ស្ថាប័ត្យកម្មរបស់មនុស្សនិងធម្មជាតិ ។ មកដល់វត្ត Huong ភ្ញៀវអាចទៅតាមផ្លូវទឹកនិងផ្លូវ គោក ​ហើយ​កំពង់ដ Yen ជាទីចាប់ផ្តើមដំណើរ។ ចាប់ ពីកំពង់​ Yen ភ្ញៀវដើរឆ្លងកាត់​ព្រៃ​ Mo និងសម្របខ្លួនចូលក្នុងព្រៃភ្នំ រូងភ្នំ និងវត្តអារាមនានា។

អានបន្ថែម