អង្គភាពអាជីវកម្មវៀតណាមផ្សព្វផ្សាយវិស័យកសិកម្មបៃតងនៅផ្សារណាត់ Gulfood

2 មិនា 2017 - 10:14:45

 (VOVworld)-ស្តង់ទំនិញរបស់អង្គភាពអាជីវកម្មវៀតណាមចំនួន៣៣ដែលចូលរួម
ក្នុងផ្សារណាត់ Gulfood នៅទីក្រុងឌូបៃ ត្រូវបានភ្ញៀវអន្តរជាតិផ្តោតការយកចិត្ត
ទុកដាក់និងទាក់ទងធ្វើអាជីវកម្ម។

        ចូលរួមក្នុងផ្សារណាត់ Gulfood ឆ្នាំ២០១៧នេះមានវត្តមានអង្គភាពអាជីវកម្ម
ចំ​នួន៥ពាន់មកពី១២០ប្រទេសលើទូទាំងពិភពលោក ដោយមានវត្តមានរបស់ភ្ញៀវ
ទស្សនាជាង៩៥ម៉ឺននាក់មកពី១៧០ប្រទេស។ ហើយវៀតណាមមាន៣៣អង្គភាព
អាជីវកម្មចូលរួមក្នុងផ្សារណាត់លើកនេះផងដែរ។​នេះជា ឱកាសដ៏អស្ចារ្យមួយ
សម្រាប់វិស័យ ផលិតផលកសិកម្មហើយក៏ជាឱកាសសម្រាប់កំណត់ទិសដៅឲ្យផ្នែក
ម្ហូបអាហារនាពេលអនាគតផងដែរ។

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 0
ឯកអគ្គរដ្ឋវៀតណាមប្រចាំអេមីរ៉ាតអារ៉ាប់រួម (UAE)លោក Pham Binh Dam កាត់ខ្សែបូរណ៍បើកស្តង់ទំនិញវៀតណាមនៅផ្សារណាត់ Gulfood

ផ្សារណាត់ Gulfood ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ និងបានចាត់ទុកជាឱកាស
​បើកចេញកាណាល់ចែកចាយសម្រាប់សកម្មភាពអាជីវកម្មលើវិស័យឧស្សាហកម្ម
ចំណីអាហារនិងសេវាទាក់ទិននានា។ ចំពោះវៀតណាមវិញ នេះក៏ជាឱកាសសម្រាប់
អង្គភាពអាជីវកម្មវៀតណាមផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅអតិថិជននិងអង្គភាព
អាជីវកម្មប្រទេសមិត្តផងដែរ។

        លោកស្រី Nguyen Thi Phuong Thao នាយិការរងទទួលបន្ទុកបច្ចេកទេស
បច្ចេកវិទ្យារបស់ក្រុមហ៊ុន VinEco ចំណុះសម្ព័ន្ធក្រុមហ៊ុន VinGroup បានចែករំលែក​
ថា៖ “នេះជាលើកដំបូងដែល VinEco នាំផលិតផលកសិផលរបស់វៀតណាមទៅដល់
បរទេស។ ហើយទីក្រុងឌូបៃជាទីផ្សារពិសេសដូច្នេះយើងខ្ញុំចង់នាំមកទីនេះផលិតផល
ដាំក្នុងផ្ទះកញ្ចក់ដូចជា ស្ពៃបណ្តុះ ប៉េងប៉ោះ និងម្ទេសជាដើម ក្រៅពីនោះយើងខ្ញុំក៏
នាំ​មកឧទ្ទេសនាមនូវប្រៀបខ្លាំងរបស់វៀតណាមដូចជា ក្រូចថ្លុង ស្វាយ ផ្លែស្រកា
នាគជាដើម”។

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 1
លោកស្រី Nguyen Thi Phuong Thao (ស្តាំ) នាយិការរងទទួលបន្ទុកបច្ចេកទេស បច្ចេកវិទ្យារបស់ក្រុមហ៊ុន VinEco ចំណុះសម្ព័ន្ធក្រុមហ៊ុន VinGroup

អង្គភាពអាជីវកម្មវៀតណាមបាននាំមកផ្សារណាត់ Gulfood ផលិតផលដ៏សម្បូរ
បែបជាច្រើន។​ស្តង់ទំនិញរបស់វៀតណាមទាក់ទាញការចូលរួមរបស់ទស្សនិកជនជា
ច្រើនកុះករ និងទទួលបានការវាយតម្លៃខ្ពស់របស់ភ្ញៀវអន្តរជាតិ។ តាមរយៈផ្សារណាត់
នេះ ពាណិជ្ជ សញ្ញាមានកិត្យានុភាពរបស់វៀតណាមទទួលបានសញ្ញាសកម្មពីទីផ្សារ
ឌូបៃនេះ ដូចជា ក្រុមទឹកដោះគោ Vinamilk ក្រុមហ៊ុន Hapro និងក្រុមហ៊ុន Lotus Rice
ជាដើម។

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 2
ផ្នែកមួយនៃផ្សារណាត់ Gulfood

តំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកត្រូវបានវាយតម្លៃជាទីផ្សារពោរពេញទៅដោយ
 សក្កានុភាពសម្រាប់មុខទំនិញកសិផល ចំណីអាហារវៀតណាម។ ចូលរួមផ្សារណាត់
 នេះក៏ជាឱកាសរួមចំណែកផ្សព្វផ្សាយរូបភាពនៃវិស័យកសិផលបៃតងរបស់វៀត
ណាមទៅកាន់ពិភពលោក។

រូបថតមួយចំនួននៅ ផ្សារណាត់ Gulfood ឆ្នាំ២០១៧ដែលបានរៀបចំនៅ
ទីក្រុងឌូបៃ៖

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 3
មុខទំនិញខ្លឹមចន្ទន៍របស់សម្ព័ន្ធក្រុមហ៊ុន LP ទាក់ទាញការយកចិត្តទុកដាក់របស់ អង្គភាពអាជីវកម្មនានានៅឌូបៃ

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 4
លោក Vo Trung Hieu នាយកពាណិជ្ជកម្មអន្តរជាតិ Vinamilk ណែនាំជាមួយភ្ញៀវ អន្តរជាតិនូវមុខទំនិញទឹកដោះគោខាប់របស់ក្រុមហ៊ុន

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 5
យុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៧របស់ក្រុមហ៊ុន Lafooco អំពីផលិតផលស្វាយចន្ទីនឹងពន្លឿនកិច្ចសហប្រតិបត្តិការទៅក្នុងទីផ្សារមជ្ឈឹមបូព៌ា

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 6
អាហារកំប៉ុងរបស់ក្រុមហ៊ុន Tan Phat ក៏ជាមុខទំនិញដែលទទួលបានការយកចិត្ត ទុកដាក់ជាច្រើនរបស់អង្គភាពអាជីវកម្មអន្តរជាតិ

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 7
ស្តង់ទំនិញរបស់វៀតណាមទាក់ទាញអង្គភាពអាជីវកម្មមកស្វែងរកនិងភ្ជាប់កិច្ចសហប្រតិបត្តិការ។

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 8
ផលិតផលរបស់ VinEco បានចូលរួមផ្សារណាត់នេះជាលើកដំបូង

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 9
ទឹកផ្លែឈើក៏ជាផលិតផលប្រៀបខ្លាំងរបស់អង្គភាពអាជីវកម្មវៀតណាម

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 10
ស្នាមញូញឺមនៃកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 11
អង្កររបស់ Lotus គឺមានវត្តមានមួយរយៈវែងនៅទីផ្សារមជ្ឈឹមបូព៌ាដែរ

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 12

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 13

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 14
មុខទំនិញមួយចំនួនរបស់វៀតណាមចូលរួមនៅក្នុងផ្សារណាត់

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 15

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 16

អងគភាពអាជវកមមវៀតណាមផសពវផសាយវសយកសកមមបៃតងនៅផសារណាត gulfood hinh 17
ស្តង់ទំនិញរបស់ប្រទេសដទៃ

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម