Tam Coc ពេលរសៀលបញ្ចាំងពណ៌លឿង

(VOVWORLD) -មកដល់ Tam Coc នាពេលចុងឆ្នាំ គឺមិនសូវមានមនុស្សច្រើនកុះករទេ ប៉ុន្តែផ្ទៃទឹកខៀវស្រងាត់ និងថ្លាយ៉ង់ ប្រៀបដូចជាបឹងនារដូវស្លឹកឈើជ្រុះ ហើយព្រះអាទិត្យនាពេលល្ងាចបញ្ចាំងពន្លឺដ៏ស្រាលៗ ធ្វើឲ្យរមណីយដ្ឋានទេសចរណ៍ Tam Coc នៅ Ninh Binh មានសោភ័ណភាពគួរឲ្យទាក់ទាញ និងពោរពេញទៅដោយភាពរ៉ូម៉ង់ទិក ដូចជាការស្វាគមន៍ភ្ញៀវទេសចរអញ្ចឹង ដែលស្រឡាញ់ចូលចិត្ត ភាពស្ងប់ស្ងាត់ និងរ៉ូម៉ង់ទិក។

Tam Coc គឺជារមណីយដ្ឋានដ៏ល្បីឈ្មោះនៅវៀតណាម ដោយមានចំងាយ ១០០ គីឡូម៉ែត្រ ពីទីក្រុងហាណូយតាមទិសខាងត្បូង ទោះបីជាត្រូវបានប្រសិទ្ធិនាមជារូងភ្នំដែលមានសោភ័ណភាពជាប់លំដាប់ថ្នាក់ទី២ នៅទឹកដីវៀតណាមក៏ដោយ ប៉ុន្តែTam Coc នៅតែរក្សាបានភាពរហោស្ថានមកពីធម្មជាតិទៀតផង។ Tam Coc គឺជាផ្ទាំងគំនូរស្រុកស្រែដ៏សាមញ្ញ។ នៅទីនេះក៏មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ដ៏ល្បីឈ្មោះដូចជា៖វិហារ Thai Vi វត្ត Bich Dong និងវត្តLinh Coc។ Tam Coc គឺមានន័យថារូងភ្នំទាំងបី៖ គឺរូងភ្នំច្បង រូងភ្មំទី ២ និងរូងភ្មំពៅ។ រូងភ្មំទាំងបីនេះត្រូវបានតភ្ជាប់ជាមួយគ្នាដោយទន្លែ Ngo Dong។ នៅជំរិញហ៊ុំព័ទ្ធដោយជួរភ្នំដោយឈរបញ្ចាំងស្រមោលយ៉ាងខឿស្រងាត់។ ពេលល្ងាចនៅ Tam Coc អ្វីៗគ្រប់បែបយ៉ាងក៏ស្រស់បំព្រងក្នុងពន្លឺព្រះអាទិត្យស្រាលៗដែរ។ ផ្កាឈូកនាចុងរដូវស្លឹកឈើជ្រុះនៅតែបង្អួតសម្រស់ដ៏ស្រស់ស្អាត។ Tam Coc គឺជាផ្ទាំងគំរូគង្គាដ៏ស្រស់ស្អាតគួឲ្យជក់ចិត្ត ដិតអារម្មណ៍ និងរ៉ូម៉ង់ទិកនាដូវទាំង ៤ គឺនិទាឃរដូវ រដូវក្ដៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ ដូច្នេះហើយអ្នកអាចមកទីនេះគយគន់នៅគ្រប់ពេលវេលាក្នុងឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ