ការងារអភិរក្សនិងពង្រីកបេតិកភណ្ឌចំរៀងQuan ho

6 មករា 2017 - 14:48:11

VOVWORLD_ចំរៀងប្រជាប្រិយQuan hoរបស់វៀតណាមត្រូវ​បាន​អង្គការ​
អប់រំ​វិទ្យាសាស្រ្តនិង​វប្បធម៌របស់អង្គការសហប្រជាជាតិ(យូណេស្កូ)ទទួលស្គាល់ជា
បេតិកភណ្ឌវប្បធម៌អរូបីដំណាងរបស់មនុស្សលោកនាឆ្នាំ២០០៩។នៅទឹកដីត្រើយ
ខាងជើងទន្លេ Cau ខេត្ត Bac Giang នេះសិល្បករសិល្បការិនីមិនអាជីពគ្រប់
ជំនាន់បាននិងកំពុងថែរក្សាឃ្លាំង​ចំរៀង​ប្រជាប្រិយQuan hoមិនឲ្យបាត់បង់ក្នុង
ជីវភាពរស់នៅសម័យទំនើប។

      នារសៀលថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍ សមាជិកសមាជិកានៃក្លឹបចំរៀងប្រជា
ប្រិយQuan hoភូមិHuu Nghi ឃុំNinh Son ស្រុកViet Yen ខេត្តBac Giang តែងតែ
ជួបជុំគ្នា​ដើម្បី​ហាត់ច្រៀងរាំQuan ho។សមាជិកសមាជិកាទាំងនេះប្រកបរបរ
ផ្សេងពីគ្នា។​អ្នកខ្លះ​ធ្វើ​ស្រែ ខ្លះជាអាជីវករ ហើយខ្លះទៀតជាបុគ្គលិករដ្ឋចូលនិវត្តន៍។
ក៏ប៉ុន្តែគេមានការជក់ចិត្តដូចគ្នានោះគឺច្រៀងចំរៀងប្រជាប្រិយQuan hoហើយ
បានបង្កើតឡើងក្លឹបនេះដើម្បី​ច្រៀង​រាំនាថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍។ពេល
មកកាន់ក្លឹបចំរៀងQuan hoនេះ​គេ​ស្លៀក​ពាក់ខោអាវនិងមួកស្អាតៗតាម
បែបប្រពៃណីសំរាប់ច្រៀងឆ្លងឆ្លើយគ្នា។តាមលោកយាយ Nguyen Thi Mo អាយុ​
៨០ឆ្នាំបានឲ្យដឹងថាលោកយាយកើតនិងរីកធំដឹងក្ដីនៅ​ទឹក​ដីចំរៀង​ប្រជាប្រិយ
Quan hoនេះហើយចេះច្រៀងតាំងពីនៅតូចមក។យាយ Nguyen Thi Moបានថ្លែង
យ៉ាងដូច្នេះថា

     “ ពេលនៅតូចខ្ញុំតែងតែស្ដាប់និងច្រៀងតាមតាយាយនិងបងស្រី។​នាគ្រា​
នោះ​ពុំមានចលនាច្រៀងទេ ឥឡូវចូលនិវត្តន៍ហើយទើបខ្ញុំចូលរួមសកម្មភាព
នៅក្លឹបនេះ។ចំពោះការច្រៀងចំរៀងប្រជាប្រិយគឺបទចាស់ៗពិបាកច្រៀងមែន
តែវាមានខ្លឹមសារជ្រាលជ្រៅនិងចង្វាក់ពិរោះ។ឧទាហរណ៍បទ អញ្ជើញហូបម្លូ  អុជ
ធូបខ្លឹមចន្ទន៍ ឬចាបឆ្លាតទំលើដើមល្ហុងខ្ញែរ”។

        តាមលោកTran Van The ប្រធានក្លឹបចំរៀងប្រជាប្រិយQuan hoភូមិHuu
Nghi​បានថ្លែងដោយក្ដីមោទនភាពថាក្លឹបនេះជាក្លឹប១ក្នុងចំណោមក្លឹប៥នៃ
ស្រុក Viet Yen ​និង៤៩ក្លឹបនៅតំបន់ខាងជើងរដ្ឋធានីហាណូយដែលត្រូវបាន​
អង្គការយូណេស្កូ​ទទួល​ស្គាល់មុនគេបង្អស់។ ចំរៀងនិងបទភ្លេងនានានៅទឹក
ដីនេះមានលក្ខណៈវិសេស​វិសាល​​ដោយឡែកដែលជាការលាយឡំរវាងចំរៀងCheo
ជាមួយចំរៀងDam Ca tru និង​ចំរៀងប្រជាប្រិយនៃតំបន់ផ្សេងៗទៀត។ទោះបី
ជាចំរៀងQuan hoសម័យ​ទំនើប​ងាយ​ច្រៀងជាងនិងមានឧបករណ៍ភ្លេងច្រើន
ជាងក្ដីតែសិប្បករសិប្បការិនីក្នុងភូមិនៅតែស្វិតស្វាញរក្សារបៀបច្រៀងបុរាណ
ដោយចំណាយពេលវេលាជាច្រើនដើម្បីទៅសិក្សាស្រាវជ្រាវនិងបង្រៀនឲ្យកូនចៅ
ចេះច្រៀងចង្វាក់ភ្លេងបុរាណនានា។លោកTran Van Theបានឲ្យដឹងទៀតថា

        “ យើងខ្ញុំរៀនច្រៀងបទចាស់ៗពីតាយាយនៅក្នុងភូមិព្រមទាំងទៅក្រុង
Bac Ninh ដើម្បីសិក្សារៀនសូត្រពីបណ្ដាសិប្បករល្បីឈ្មោះនៅភូមិViem Xa  Khuc
 Toai  និងTram Kheរួចយកមកបង្រៀនឲ្យសមាជិកគ្រប់រូបក្នុងក្លឹបវិញ។នា
សព្វថ្ងៃនៅក្នុងក្លឹបយើងមានសមាជិកសមាជិកាមួយចំនួនដែលចេះច្រៀង
រាប់រយបទឯណោះ”។

ការងារអភរកសនងពងរកបេតកភណឌចរៀងquan ho hinh 0
ពេលមកកាន់ក្លឹបចំរៀងQuan hoនេះគេស្លៀកពាក់ខោអាវនិងមួកស្អាតៗតាមបែបប្រពៃណីសំរាប់ច្រៀងឆ្លងឆ្លើយគ្នា


        ស្ដីពីការថែរក្សាអភិរក្សចំរៀងប្រជាប្រិយQuan ho លោកDao Trong Ca ប្រធាន​
ការិយាល័យវប្បធម៌ស្រុក Viet Yen ខេត្តBac Giangបានឲ្យដឹងថានាបច្ចុប្បន្ន​នៅ​
ក្នុង​ស្រុក​បានបើកថ្នាក់បង្រៀនច្រៀង ចំរៀងប្រជាប្រិយQuan ho ចំនួនជិត១០០
​នៅតាម​សហគមន៍​​សំរាប់​មហាជនគ្រប់រូប។លោកបានថ្លែងថា

         “ ឥឡូវនេះចលនាត្រូវបានពង្រីកយ៉ាងខ្លាំងហើយប្រមូលផ្ដុំទៅលើគុណភាព​
ជា​មួយនឹងរបៀបច្រៀងប្រពៃណី។យើងខ្ញុំផ្សាភ្ជាប់ការងារអភិរក្សបេតិកភណ្ឌ
ចំរៀងប្រជាប្រិយQuan ho ជាមួយការពង្រីកទេសចរណ៍របស់ស្រុក”។

លោកDao Trong Caឲ្យដឹងទៀតថាចំរៀងប្រជាប្រិយQuan ho ជាគ្រឹះស្ថាន
​ដើម្បី​ទាក់ទាញភ្ញៀវទេសចរមកទស្សនា។ហើយតាមរយៈនោះគោលដៅសំខាន់គឺ
លើកទឹកចិត្តជំនាន់វ័យក្មេងឲ្យអភិរក្សនិងពង្រីកកេរិ៍្តដំណែលវប្បធម៌ដ៏ថ្លៃថ្លា
របស់ប្រទេសជាតិ៕

        

កម្មវិធីជួយឧបត្ថម្ភនិស្សិតមានស្ថានភាពលំបាកធ្វើដំណើរទៅស្រុកកំណើតក្នុងបុណ្យតេត ២០១៧

កម្មវិធីជួយឧបត្ថម្ភនិស្សិតមានស្ថានភាពលំបាកធ្វើដំណើរទៅស្រុកកំណើតក្នុងបុណ្យតេត ២០១៧

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិង ទូរស័ព្ទចំនួន ​ ២២២ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៣៩លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភា សាខ្មែរ នឹងឆ្លើយសំណួររបស់លោក Viengxay អតីតនិស្សិតឡាវនៅវៀតណាម ដែលបានសួរ ថា៖ បណ្ដានិស្សិតដែលមានស្ថានភាពលំបាក ទទួលបានជំនួយឧបត្ថម្ភអ្វីខ្លះដើម្បីធ្វើដំណើរ ទៅស្រុកកំណើតក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំរកានព្វ​ស័ក​ ២០១៧ ខាងមុខ ដែរឬទេ?

អានបន្ថែម