កសាងនិងអភិវឌ្ឍន៍វប្បធម៌អានសៀវភៅក្នុងសហគមន៍

8 មេសា 2017 - 15:00:00

VOVWORLD_ក្នុងរយៈពេលកន្លងទៅនេះនៅប្រទេសវៀតណាមបាន
ប្រារព្ធមហោស្រពសៀវភៅនិងផ្លូវសៀវភៅនៅតាមកន្លែងមួយចំនួន។ការងារ
នេះបានជួយរីកសាយភាយនូវវប្បធម៌អានក្នុងសហគមន៍។ថ្ងៃទី២១ខែមេសា
ជារៀងរាល់ឆ្នាំត្រូវបានជ្រើសជាទិវាអានសៀវភៅ ជាមហោស្រពរបស់មជ្ឈដ្ឋាន
អ្នកនិយមចូលចិត្តអានសៀវភៅ។

        ក្នុងគោលបំណងកសាងនិងអភិវឌ្ឍន៍វប្បធម៌អានក្នុងសហគមន៍ដើម្បី
លើកកំពស់ចំណេះដឹងរបស់ប្រជាជន រដ្ឋាភិបាលវៀតណាមមានគោលការណ៍
ជួយឧបត្ថម្ភការអភិវឌ្ឍន៍វប្បធម៌អានដោយប្រើប្រាស់គ្រប់វិធីសាស្រ្តនិង
មធ្យោបាយ។គោលដៅសំខាន់បំផុតគឺកសាងនិងអភិវឌ្ឍន៍ទំលាប់អានសៀវ
ភៅកាសែតក្នុងប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺយុវជន កុមារ សិស្សានុសិស្ស 
និងប្រជាពលរដ្ឋនៅតំបន់ជនបទដែលមានជីវភាពរស់នៅជួបការលំបាក។
ខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីជួយឲ្យជនវៀតណាមមួយនាក់អានសៀវ
ភៅចំនួន៤ក្បាលក្នុងមួយឆ្នាំ។ មនុស្សដែលចូលអានសៀវភៅនិង​ទាញ​​យក
ព័ត៌មានពី​គេហទំព័​ររបស់បណ្ណាល័យមានចំនួន៣០០លាននាក់ជា​រៀង​រាល់
ឆ្នាំ។​ស្ដីពីការ​កសាង​និងអភិវឌ្ឍន៍វប្បធម៌អានសៀវភៅក្នុងសហគមន៍ អ្នក
ស្រី Vu Duong Thuy Nga ប្រធាន​នាយកដ្ឋានបណ្ណាល័យ ក្រសួងវប្បធម៌កីឡា
និងទេសចរណ៍​វៀត​ណាមបានឲ្យដឹងថា

  “​យើងខ្ញុំបានដាក់ចេញបណ្ដាដំណោះស្រាយជាក់ស្ដែងដើម្បីជំរុញ​ការអាន
​សៀវ​ភៅក្នុងមហាជន។ក្នុងនោះមានការជូនរង្វាន់លើកទឹកចិត្តដល់ក្រុម
មនុស្សដែលមានស្នាដៃល្អៗក្នុងការពង្រីកវប្បធម៌អានព្រមទាំងធ្វើសង្គម
ភាវូបនីយកម្មនូវការរួមវិភាគទានរបស់បុគ្គលនិងអង្គការក្នុងសកម្មភាព
ជំរុញការអានសៀវភៅនេះ”។

ជារៀងរាល់ឆ្នាំ គ្រឹះស្ថានបោះពុម្ភផ្សាយTre(យុវវ័យ)គ្រឹះស្ថានបោះពុម្ភ
ផ្សាយ Phu Nu(នារី) និងគ្រឹះស្ថានបោះពុម្ភផ្សាយKim Dong(ឈ្មោះវីរៈជនវ័យ
ក្មេងមួយរូប)បាន​សហការ​គ្នាបើកមហោស្រពសៀវភៅរដូវផ្ការីកនាខែមិនា​
 និងមហោស្រព​សៀវភៅ​រដូវស្លឹកឈើជ្រុះនាខែតុលាសំដៅឧទ្ទេសនាមជាមួយ
មិត្តអ្នកអាននូវសៀវភៅថ្មីៗដែលមានខ្លឹមសារល្អ។មហោស្រពវប្បធម៌អាន
ដែលបានរៀបចំឡើងនៅកន្លែងជាច្រើននោះបានរួមចំណែករីកសាយភាយ
ការនិយមចូលចិត្តអានសៀវភៅក្នុងមហាជន។ស្ដីពីបញ្ហានេះ អនុប្រធាន
សមាគមបោះពុម្ភផ្សាយវៀតណាមលោក Nguyen Kiem បានឲ្យដឹងថា

“ចំពោះមជ្ឈដ្ឋានអ្នកប្រកបការងារបោះពុម្ភផ្សាយគឺការបើកមហោស្រព
សៀវភៅនេះជួយមនុស្សគ្រប់រូបឲ្យនិយមចូលចិត្តអានសៀវភៅនិងកសាងទំ
លាប់អានសៀវភៅនៅគ្រប់ពេលវេលា។គ្រឹះស្ថានបោះពុម្ភផ្សាយទាំង៣រួមមាន
គ្រឹះស្ថានបោះពុម្ភផ្សាយTreគ្រឹះស្ថានបោះពុម្ភផ្សាយ Phu Nuនិងគ្រឹះស្ថានបោះ
ពុម្ភផ្សាយKim Dongបានខ្នះខ្នែង​សហការ​គ្នាបើកមហោស្រពសៀវភៅចំនួន២
លើកក្នុងមួយឆ្នាំនៅសារមន្ទីរនារី​ហា​ណូយ។នេះជាទង្វើល្អដែលអាចចាត់ទុក
ជាការផ្ដើមគំនិតច្នៃប្រឌិតមួយដ៏មានតំលៃ”។

កសាងនងអភវឌឍនវបបធមអានសៀវភៅកនងសហគមន hinh 0
ថ្ងៃទី២១ខែមេសាជារៀងរាល់ឆ្នាំត្រូវបានជ្រើសជាទិវាអានសៀវភៅ ជាមហោស្រពរបស់មជ្ឈដ្ឋានអ្នកនិយមចូលចិត្តអានសៀវភៅ


នៅតាមមហោស្រពសៀវភៅនិងវិថីសៀវភៅគេបានរៀបចំសកម្មភាពដ៏
សម្បូរបែបដើម្បីរួមចំណែករីកសាយភាយការនិយមអានសៀវភៅមានជាអាទិ៍
 ការជួបប្រាស្រ័យរវាងអ្នកនិពន្ធជាមួយមិត្តអ្នកអាន ឬការជួបសន្ទនាអំពី
ប្រធានបទសៀវភៅជាដើម។តាមលោក Nguyen Quoc Bao ជាពលរដ្ឋហាណូយ
មួយរូបបានថ្លែងថា

“ខ្ញុំសង្កេតឃើញថាបរិយាកាសតាំងបង្ហាញសៀវភៅដ៏សំបូរបែបអីចឹងវានាំ
មកផលប្រយោជន៍ជាច្រើនសំរាប់មិត្តអ្នកអាន។ជារួមគឺតម្រូវការអានរបស់
ប្រជាជនគឺខ្លាំងណាស់តែមនុស្សជាច្រើនគ្មានពេលសំរាប់ជ្រើសរើសសៀវភៅ
ដែលខ្លួនចង់បានទេ។ដូច្នេះហើយមហោស្រពនិងវិថីសៀវភៅគឺជាកន្លែង
សំរាប់ប្រជាជនមកសិក្សាស្រាវជ្រាវនិងទិញបានសៀវភៅដែលគេចាប់អារម្មណ៍”។

ទំលាប់អានសៀវភៅគឺជាគ្រឹះស្ថាននៃការលើកកំពស់ចំណេះវិជ្ជាក្នុង
សង្គម។នេះជាសំណូពផងហើយក៏ជាការសាកល្បងមួយក្នុងសង្គមទំនើប
ផងដែរ។ដូចច្នេះ ការអភិវឌ្ឍន៍វប្បធម៌អាននៅប្រទេសវៀតណាមគឺសំដៅ
ពង្រីកសង្គមប្រកបដោយចីរភាពនិងធ្វើសមាហរណកម្មជាមួយអន្តរជាតិ៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម