គំរោងការសៀវភៅល្អសំរាប់រីកសាយភាយចំណេះវិជ្ជាទៅសហគមន៍

1 មេសា 2017 - 15:03:32

VOVWORLD_គំរោងការសៀវភៅល្អត្រូវបានបង្កើតឡើងមុននេះ១០
ឆ្នាំសំដៅជ្រើសរើសសៀវភៅដែលមានខ្លឹមសារល្អៗមកឧទេ្ទសនាមជាមួយ
មិត្តអ្នកអាន។ក្រោយរយៈពេល១ទស្សវត្សរ៍អនុវត្តមកគេសង្កេតឃើញថា
គំរោងការនេះមិនត្រឹមតែលើកទឹកចិត្តសហគមន៍ក្នុងការអានសៀវភៅ
ប៉ុណ្ណោះទេតែថែមទាំងរួមចំណែកបំពេញបន្ថែមនូវចំណេះវិជ្ជាជូនអ្នកអាន
ទៀតផង។

        គំរោងការសៀវភៅល្អគឺជាគំរោងការវប្បធម៌អប់រំមិនយកកំរៃដោយ
ក្រុមមនុស្សចូលចិត្តអានសៀវភៅរួមជាមួយសាលាអាជីវករPACEនិង
វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍អប់រំ IREDបង្កើតឡើង។តាមលោក Gian
Tu Trung នាយកសាលា អាជីវករPACE បានឲ្យដឹងថា

          “បទដ្ឋានសំខាន់ដើម្បីកំណត់សៀវភៅល្អគឺទីមួយសៀវភៅនោះត្រូវ
មានតំលៃយូរអង្វែង។ទីពីរគឺត្រូវមានខ្លឹមសារងាយយល់ចំពោះមហាជន។
បើខ្វះកត្តាទាំងពីរនេះគឺសៀវភៅនោះមិនអាចចាត់ទុកជាសៀវភៅល្អ
ចំពោះមហាជនបានឡើយ”។

        គិតរហូតមកដល់សព្វថ្ងៃ​គំរោងការសៀវភៅល្អបានឧទេ្ទសនាមជាមួយ
​មិត្ត​អ្នក​អាន​​​នូវសៀវភៅមានខ្លឹមសារល្អៗចំនួនរាប់រយប្រភេទហើយកសាង
បាននូវ​សហគមន៍​ផ្លាស់ប្ដូរសៀវភៅជាមួយសមាជិកចូលរួមប្រមាណ៣ហ្មឺន
នាក់។ជារៀងរាល់ឆ្នាំមានសៀវភៅប្រមាណ១ហ្មឺន៥ពាន់ក្បាលត្រូវបានបោះ
ពុម្ភផ្សាយ។ក្នុងក្របខណ្ឌគំរោងការនេះមានរៀបចំសកម្មភាពដូចជាការ
ជួបប្រាស្រ័យមិត្តអ្នកអាន មហោស្រពអានសៀវភៅ ទិវាអានសៀវភៅ ទូ
សៀវភៅកុមារ ឬសៀវភៅសំរាប់តំបន់ជួបការលំបាក ជាដើម។ជាពិសេស
ជារៀងរាល់ឆ្នាំ គណៈចាត់តាំងតែងតែរៀបចំការប្រលងដណ្ដើមយកពាន
រង្វាន់សៀវភៅល្អក្នុងគោលបំណងជ្រើសស្នាដៃថ្មីៗដែលមានខ្លឹមសារល្អរបស់
អ្នកនិពន្ធមកពីគ្រប់ទិសទីក្នុងប្រទេសមកឧទេ្ទសនាមជាមួយ​មិត្ត​អ្នក​អាន​​​។
ក្នុងនោះមាន​សៀវ​ភៅ​ស្រាវ​ជ្រាវ សៀវភៅអប់រំ សៀវភៅសេដ្ឋកិច្ច សៀវភៅ
អភិបាលកិច្ច សៀវភៅអក្សរ​សាស្រ្ត សៀវភៅកុមារនិងប្រពន្ធសៀវភៅរបស់
អ្នកនិពន្ធថ្មី។

គរោងការសៀវភៅលអសរាបរកសាយភាយចណេះវជជាទៅសហគមន hinh 0
គំរោងការសៀវភៅល្អត្រូវបានមហាជនវាយតំលៃខ្ពស់និងជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា


        គំរោងការសៀវភៅល្អត្រូវបានមហាជនវាយតំលៃខ្ពស់និងជួយជ្រោមជ្រែង
យ៉ាងខ្លាំងក្លា។អ្នកស្រីDang Bich Van ជាមិត្តអ្នកអានមួយរូបនៅក្រុងហូជីមិញ
ដែលអាន​សៀវ​ភៅ​ជាច្រើនពីគំរោងការសៀវភៅល្អបានចែករំលែកថា

“សៀវភៅប្រៀបដូចជាមិត្តភកិ្តមួយរូបដែលជួយខ្ញុំឲ្យមានតុល្យភាពក្នុង
ជីវភាពរស់នៅប្រចាំថ្ងៃ។នាឆ្នាំទៅមិញ មិត្តមួយនាក់បានឧទ្ទេសនាមជាមួយ
ខ្ញុំនូវសៀវភៅដ៏មានតំលៃលើគេហទំព័រនៃគំរោងការសៀវភៅនេះ(sachhay.org)។
ខ្ញុំវាយតំលៃខ្ពស់ចំពោះព័ត៌មាននានាដែលបានចែករំលែកលើគេហទំព័នេះ។
អាចនិយាយបានថានោះគឺជាបណ្ណាល័យដ៏ធំមួយសំរាប់សៀវភៅមានខ្លឹមសារ
ល្អទាំងឡាយ”។

        គំរោងការសៀវភៅល្អជាកន្លែងសំរាប់បុគ្គលម្នាក់ៗលើកកំពស់ដោយខ្លួន
ឯងនូវ ចំណេះដឹងតាមរយៈការស្វែងយល់ចំណេះវិជ្ជារបស់មនុស្សលោកសំដៅ
សំរេចជោគជ័យក្នុងជីវភាពរស់នៅ។ផ្ដើមចេញពីនោះមូលដ្ឋានចំណេះវិជ្ជារបស់
សង្គមទាំងមូលនឹងត្រូវបានលើកកំពស់ថែមទៀត៕

       

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម