ថែរក្សាការជក់ចិត្តនឹងកំណាព្យ

25 កុម្ភៈ 2017 - 15:00:00

VOVWORLD_ថ្មីៗនេះទិវាកំណាព្យវៀតណាមលើកទី១៥ត្រូវបានប្រារព្វ
ឡើងដ៏មហោឡារិកនៅ Van Mieu – Quoc Tu Giam ក្រុងហាណូយ។នៅក្នុង
ឱកាសនេះ​គេក៏រៀបចំ”លំហកំណាព្យកុមារវៀតណាម”សំរាប់លើកទឹកចិត្ត
កុមារាកុមារីឲ្យជក់ចិត្តនឹងសិល្បៈកំណាព្យផងដែរ។នេះជាចំណុចថ្មីដែល
ទទួលបាននូវការជួយជ្រោមជ្រែងយ៉ាងក្លៀវក្លាពីមហាជន។

នៅទិវាកំណាព្យវៀតណាមលើកទី១៤គណៈចាត់តាំងបានបង្កើតឡើង
វេទិកាកំណាព្យសំរាប់កុមារដើម្បីស្មូតបទកំណាព្យពិរោះរបស់កុមារហើយនៅ
ទិវាកំណាព្យវៀតណាមលើកទី១៥នេះគេបើកបន្ថែម”លំហកំណាព្យកុមារវៀត
ណាម”ដើម្បីឧទ្ទេសនាមបទកំណាព្យថ្មីៗផងនិងដើម្បីប្អូនៗអាចតែង
កំណាព្យដោយខ្លួនឯងផង។កុមារមួយរូបបានចែករំលែកថា

“ខ្ញុំជក់ចិត្តនឹងកំណាព្យនិងអក្សរសាស្រ្តណាស់ព្រោះវាធ្វើឲ្យខ្ញុំមានបន្ថែម
ការស្រមើស្រមៃ។ខ្ញុំសង្កេតឃើញថាទិវាកំណាព្យនេះសប្បាយរីករាយនិងមាន
អត្ថន័យហើយខ្ញុំក៏មានបំណងមកចូលរួមទិវានេះជារៀងរាល់ឆ្នាំផងដែរ”។

នៅ”លំហកំណាព្យកុមារវៀតណាម”គេបានរៀបចំល្បែងលេងកំសាន្ត
ក្រោមរូបភាពសាកសួរកុមារនូវចំណេះដឹងអំពីប្រជុំកំណាព្យល្បីល្បាញសំរាប់
កុមារតាំងពីរាប់សិបឆ្នាំកន្លងមកដែលមានជាអាទិ៍ “នរណាងើបពីដេកពី
ព្រលឹម” របស់កវីVo Quang ​ “បទកំណាព្យតូចច្រឡឹង”នៃកវីPham Ho ​“ផ្ទៃ
មេឃស្ថិតក្នុងស៊ុត” របស់កវីនារីXuan Quynh ឬបទកំណាព្យ”សួរស្លឹកសួរផ្កា”
របស់កវីCao Xuan Sonជាដើម។ តាមអ្នកស្រី​Nguyen Thuy Anhជានាយិកា
ក្លឹប”អានសៀវភៅជាមួយកូន”បានសំណេះសំណាលថា

“ការចែករំលែកជាមួយកូនៗគឺមិនពិបាកធ្វើទេ។មកចូលរួមមហោស្រព
កំណាព្យបែបហ្នឹងគឺយើងខ្ញុំចង់បង្ហាញជូនឪពុកម្ដាយនូវវិធីណែនាំកូនៗរបៀប
ស្វែងយល់ពីកំណាព្យហើយតាំងពីនោះជក់ចិត្តនឹងប្រភេទសិល្បៈនេះដោយមាន
ទស្សនសកម្មក្នុងឆាកជីវីតនិងក្លាយទៅជាមនុស្សល្អ”។

ថែរកសាការជកចតតនងកណាពយ hinh 0
លំហកំណាព្យកុមារវៀតណាម


តាមកវីLe Phuong Lien អនុប្រធានគណកម្មការអក្សរសាស្រ្តកុមារសមាគម
​អ្នក​អក្សរសាស្រ្តវៀតណាមឲ្យដឹងថាវេទិកានិងលំហកំណាព្យកុមារវៀតណាមបាន
ផ្ដល់អត្ថន័យថ្មីថ្មោងជូនទិវាកំណាព្យវៀតណាម។នេះក៏ជាការបោះជំហានថ្មីដើម្បី
ធ្វើឲ្យអក្សរសាស្រ្តកុមាររួមចំណែកទៅក្នុងការកសាងបុគ្គលិកលក្ខណៈ ព្រមទាំង
បង្កើតឡើងបរិយាកាសវប្បធម៌សំរាប់កុមារ។អក្សរសាស្រ្តកុមារគឺជាអនាគត
នៃអក្សរសាស្រ្តជាតិ។កវីLe Phuong Lienបានថ្លែងថា

“ខ្ញុំគិតថាការបើក”លំហកំណាព្យកុមារវៀតណាម”ឆ្នាំនេះបាននាំមកនូវ
អត្ថន័យល្អសំរាប់វេទិកាកំណាព្យនិយាយរួម។​ប្រការនេះបង្ហាញឲ្យឃើញថា​មាន
ចរន្ត​អក្សារសាស្រ្តកុមារក្នុងលំហអក្សរសាស្រ្តជាតិ។មហាជនបានតាមដាន
សកម្មភាពអក្សរសាស្រ្តកុមារក្នុងទូទាំងប្រទេស។ហើយអាណាព្យាបាលនិងកូន
សិស្សក៏មានកន្លែងជួបប្រាស្រ័យនិងលេងកំសាសន្តផងដែរ”។

ការដែលសមាគមអ្នកអក្សរសាស្រ្តវៀតណាមជំរុញខ្លាំងនូវការផ្សព្វផ្សាយ
កំណាព្យកុមារនៅទិវាកំណាព្យវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ
បានបើកចេញវេទិកាដ៏ធំទូលាយសំរាប់ប្អូនៗមានឱកាសបង្ហាញនូវសមត្ថភាព
និងក្រេបជញ្ជក់តំលៃវប្បធម៌របស់ជាតិនិងមនុស្សលោក៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម