ទំនៀមទំលាប់សក្ការបូជាម៉ែរបស់ជនជាតិវៀតណាម

10 ធ្នូ 2016 - 15:00:00

VOVWORLD_ទំនៀមទំលាប់សក្ការបូជាMau Tam Phu (ព្រះម៉ែ៣អង្គ)
 របស់​ជន​ជាតិ​វៀតណាមគឺជារូបភាពគោរពបូជាមាតាទាំងឡាយដែលជួយ
ថែរក្សាភូមិ​ឃុំ​ព្រៃ​ភ្នំ​ទន្លេគឺមានតាំងពីទសវត្សរ៍ទី១៦មក។ រួមជាមួយបេតិកភណ្ឌ
វប្បធម៌ចំនួន១០ផ្សេងរបស់វៀតណាម ទំនៀមទំលាប់សក្ការបូជាMau Tam
 Phuត្រូវបានអង្គការ​អប់រំ​វិទ្យាសាស្រ្ត​និងវប្បធម៌របស់អង្គការសហប្រជាជាតិ
(យូណេស្កូ)ប្រសិទ្ធិនាមនាថ្ងៃ​ទី១១​ខែធ្នូ​ឆ្នាំ​២០១៦។ប្រការនេះនាំមកមោទនភាព
ជូនវប្បធម៌ជាតិព្រមទាំងបញ្ជាក់អះអាងនូវតំលៃរបស់ជំនឿសាសនាមួយដែល
កកើតឡើងក្នុងជីវភាពវប្បធម៌របស់ជនជាតិវៀតណាមតាំងពីយូរណាស់មក
ហើយ។

នេះជាសំលេងក្នុងបទភ្លេងនៅពិធីចូលរូបហៅថា” ចូលរូបCo doi thuong
 ngan”​ដែល​បានរៀបចំឡើងនៅក្រុងហាណូយ។សំលេងនៃការប្រគំភ្លេងនិង
ការច្រៀង​គឺរួម​ចំណែកធ្វើឲ្យពិធីចូលរូបមានភាពស័ក្តិសិទ្ធិថែមទៀត។តាម
សាស្ត្រាចារ្យNgo Duc Thinh ជាអ្នកស្រាវជ្រាវអំពីសាសនាគោរពបូជាម៉ែបាន
ឲ្យដឹងថា​ពិធីចូល​រូបគឺ​ជាការជួប​ប្រាស្រ័យរវៀងអ្នកតានឹងមនុស្សធម្មតាដែល
អនុវត្តដោយអ្នកស្នងរូបមហារាជ។ដូច្នេះហើយពិធីចូលរូបមានលក្ខណវប្បធម៌
យ៉ាងខ្ពស់។សាស្ត្រាចារ្យNgo Duc Thinhបានថ្លែងថា

 “ នាខែមិនានិងខែសីហាគេតែងតែបើកពិធីចូលរូបនេះ។ ​នៅក្នុងពិធី
ដែលមាន​ការច្រៀងរាំប្រគំភ្លេងនោះ អ្នកតា​ចំណុះ​សាសនាសក្ការបូជាម៉ែសណ្ឋិត
ក្នុងអ្នកចូលរូប​។​ក្នុង​ពិធី​ចូល​រូបនេះ​មានការអញ្ជើញអ្នកតាចំនួន៣៦រូប។ពិធី
ចូលរូបនេះគឺសំ​រាប់ក្រុម​អ្នកចូលរូមធ្វើការសំណែននិងលាបំណន់”។

        តាមឯកសារទាំងឡាយឲ្យដឹងថា ជំនឿបូជាព្រះម៉ែ៣អង្គរួមមានព្រះម៉ែ
Mau Lieu Hanh (ថែរក្សាមេឃ)​ ព្រះម៉ែMau Thuong Ngan(ថែរក្សាព្រៃភ្នំ) និង
ព្រះម៉ែ Mau Thoai​(ថែរក្សាទន្លេ)។ក្រៅពីនោះក៏មានវីរបុរសមួយចំនួនដែលមាន
សគុណដ៏ធំធេងចំពោះប្រទេសជាតិ ពេលទទួលមរណភាពត្រូវបានប្រជាជន
ប្រសិទ្ធិនាមជាព្រះ។ទំនៀមទំលាប់សក្ការបូជាMau Tam Phuរបស់ជនជាតិវៀត
ណាមនេះមានការទទួលឥត្ធិពលពី​ព្រះពុទ្ធ​សាសនា​​និងសាសនាមួយចំនួនទៀត
ពីបរទេស។

ទនៀមទលាបសកការបជាមែរបសជនជាតវៀតណាម hinh 0
សាសនាសក្ការបូជា Mau Tam Phuរបស់ជនជាតិវៀតណាមមានតំលៃសកលគឺដោយសារវាមានតំលៃខាងប្រវតិ្តសាស្ត្លនិងអត្តសញ្ញាណវប្បធម៌វៀតណាម


        តាមលោក Nguyen van Tien ជាអ្នកដែលតែងតែចូលរួមក្នុងពិធីចូលរូបនោះ
បាន​ឲ្យ​ដឹងថា​សាសនាសក្ការបូជាម៉ែគឺជាសាសនាមួយប្រភេទបំរើជីវភាពរស់នៅ​
របស់​មនុស្សនិងមានផាពជឿនលឿនទៀត។មហិទ្ឋិឬទិ្ឋនិងខ្លឹមសារនៃពិធីចូលរូប
ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នានិងតម្រូវការរបស់មនុស្សដូជាសេចក្ដីសុខ
និងភាពសំបូររុងរឿង។លោក Nguyen van Tienបានថ្លែងយ៉ាងដូច្នេះថា

     “សាសនាសក្ការបូជាម៉ែប្រដៅមនុស្សឲ្យរស់នៅមានសីលធម៌ដោយចេះគោរព
បូជាដូនតាមាតាបិតា។ សាសនាសក្ការបូជាម៉ែបូជាបណ្ដាវីរបុរសជាតិដែលរស់នៅ
​និង​ស្លាប់​ដើម្បីប្រជាជន។សាសនាប្រភេទមួយនេះតម្រង់ទៅលើការពិតដែល
​មនុស្ស​គ្រប់រូបចង់បានដូចជាសុខភាព ធ្វើរកស៊ីមានបាន ឬបានឡើងបុណ្យ
ស័ក្តិ”។

        សាសនាសក្ការបូជា Mau Tam Phuរបស់ជនជាតិវៀតណាមមានតំលៃសកល​
គឺដោយសារ​វាមានតំលៃខាងប្រវតិ្តសាស្រ្តនិងអត្តសញ្ញាណវប្បធម៌វៀតណាម។​
តាម​រយៈនោះជនជាតិវៀតណាមបង្ហាញនូវទស្សនទានរបស់ខ្លួនអំពីប្រវតិ្តសាស្រ្ត
 បេតិកភណ្ឌវប្បធម៌ តួនាទីរបស់ភេទនិងអត្តសញ្ញាណជាតិ៕

       

       

       

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម