ទស្សនាសារមន្ទីរDak Lak

11 មិនា 2017 - 15:00:00

VOVWORLD_ស្ថិតនៅមជ្ឈមណ្ឌលទីក្រុង Buon Ma Thuotសារមន្ទីរ
Dak Lak ជា​កន្លែងទេសចណ៍មួយដ៏គួរឲ្យទាក់ទាញ។អាស័យដ្ឋាននេះជា
កន្លែងថែរក្សា តាំងបង្ហាញនិងឧទ្ទេសនាមជាមួយទស្សនិកជនអំពី
ប្រវតិ្តសាស្រ្តអភិវឌ្ឍន៍ វប្បធម៌វិសេសវិសាល ជីវភាពរស់នៅរបស់ប្រជាជន
រួមជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកដីTay Nguyen។

ការងាររៀបចំតាំងបង្ហាញឯកសារ វត្ថុតាងនៅសារមន្ទីរDak Lak
 ត្រូវបាន​អនុវត្ត​ដោយមានការជួយពិគ្រោះយោបល់ពីអ្នកជំនាញការ
បារាំងនិងសារមន្ទីរជនជាតិវិទ្យាវៀតណាម។សារមន្ទីរមានវត្ថុចំនួន
១២០០០ហើយក្នុងចំណាមនោះមានវត្ថុប្រមាណ១០០០ត្រូវបានតាំង
បង្ហាញជាប្រចាំថ្ងៃ។ វត្ថុទាំងនេះត្រូវបានបង្ហាញតាមប្រធានបទចំនួន
៣គឺជីវចំរុះ វប្បធម៌ជាតិ និងប្រវតិ្តសាស្រ្ត។ទន្ទឹមនេះក៏មានការបញ្ចាំង
វីដេអូ ភាពយន្តនិងរូបភាពឯកសារផងដែរ។តាមរយៈនោះផ្នត់វប្បធម៌
របស់ជនរួមជាតិជនជាតិភាគតិចនានានៅតំបន់Tay Nguyen ត្រូវបាន
បង្ហាញច្បាស់តាមរយៈវត្ថុតាំងបង្ហាញនៅក្នុង​សារ​មន្ទីរ​ដូចជាគង ឃ្មោះ 
ស្រាពាង និងឧបករណ៍តូ្យរតន្រ្តីគ្រប់ប្រភេទ។តាមលោក Nguyen Thanh
 An ជាភ្ញៀវទេសចរមួយរូបមកទស្សនាសារមន្ទីរDak Lak បានចែករំលែក
ថា

“ខ្ញុំបានទស្សនាបន្ទប់ទាំងអស់ក្នុងសារមន្ទីរនេះហើយមានការចាប់
អារម្មណ៍យ៉ាងខ្លាំង។ពិសេសគឺចំពោះបន្ទប់តាំងបង្ហាញរូបថតសខ្មៅដែល
ឆ្លុះបញ្ចាំងនូវរូបភាពនៃជនរួមជាតិជនជាតិភាគតិចនៅលើទឹកដី Tay
 Nguyen កាលពីអំឡុងពេលឆ្នាំ១៩៥០”។

ទន្ទឹមនឹងការតាំងបង្ហាញវត្ថុតាងនិងរូបថតនោះ សារមន្ទីរDak Lak
 នៅរៀបចំ​ការ​ឧទ្ទេសនាមអំពីប្រធានបទជាច្រើនមានជាអាទិ៍លំហវប្បធម៌
គងឃ្មោះ  ខេត្តDak Lak  ផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ ឬប្រធានបទអនុស្សវរីយ
Buon Ma Thuotជាដើម។ ជាពិសេស សារមន្ទីរDak Lak បានឈានមុខគេ
ក្នុងការប្រើប្រាស់ភាសាជនជាតិភាគតិចដើម្បី ឧទ្ទេសនាមឲ្យបានច្បាស់
លាស់ជាមួយមហាជន។លោកTran Van Namប្រធាន ការិយាល័យសំរិត​សំរាំង​
សិក្សាស្រាវជ្រាវវត្ថុតាង សារមន្ទីរDak Lak បានឲ្យដឹងថា

“វត្ថុតាងទាំងអស់ដែលតាំងបង្ហាញនៅទីនេះដូចជាបដិមាដាក់នៅផ្នូរ 
ឧបករណ៍តូរ្យតន្រ្តីឬរូបចម្លាក់ផ្សេងៗសុទ្ថតែបានកែច្នៃឡើងពីបាតដៃរបស់
សិប្បករជនជាតិ Ede Giarai និងMnong។នាសព្វថ្ងៃ ការតាំងវត្ថុតាងមាន
ប្រើភាសាអង់គ្លេស បារាំង​ វៀត​ណាម​និងEde។ភាសា Edeត្រូវបានប្រើដើម្បី
លើកដំកើងតំលៃវប្បធម៌របស់ប្រជាជន​ក្នុងតំបន់”។

ទសសនាសារមនទរdak lak hinh 0
សារមន្ទីរDak Lak


ក្នុងគោលបំណងលើកកំពស់គុណភាពនិងខ្លឹមសារតាំងបង្ហាញបំរើ
ទស្សនិកជន នាពេលខាងមុខនេះសារមន្ទីរDak Lak នឹងបន្តបើកទូលាយ
ផ្ទៃដីសំរាប់កសាង​សំណង់​ចាំបាច់មួយចំនួន។តាមលោក Dang Gia Duan
នាយករងមន្ទីរវប្បធ៌ម កីឡានិង​ទេសចរណ៍​ខេត្ត​ Dak Lakបានឲ្យដឹងថា

“​យើងខ្ញុំនឹងកសាងផ្ទះវែងមួយខ្នងរបស់ជនរួមជាតិជនជាតិ​Ede។ទន្ទឹម
នោះ​គឺរៀប​ចំសកម្មភាពសំដែងសិល្បៈគងឃ្មោះនិងជីវភាពវប្បធម៌ប្រជាប្រិយ
អនុវត្តដោយក្រុមសិប្បករជនជាតិ Edeនេះឯង។ក្រៅពីនោះនឹងជួសជុលស្ដារ​
ឡើង​វិញនូវអាងទឹក​ និងសួន​រូបចំលាក់ត្រឹមត្រូវតាមទំនៀមទំលាប់វប្បធម៌
ប្រពៃណីរបស់ជនរួមជាតិគ្រប់ជនជាតិនៅទឹកដីTay Nguyen ”។

សារមន្ទីរDak Lakជាសារមន្ទីរដ៏ធំមួយនៅប្រទេសវៀតណាម។​មកទស្សនា
​ទីក​ន្លែងនេះភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់ពីអត្តសញ្ញាណវប្បធម៌
និងប្រវតិ្តសាស្រ្តរបស់ជនរួមជាតិនានានៅ Tay Nguyen៕

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម