សៀវភៅ «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ជាភាសាអង់គ្លេស

12 មេសា 2017 - 13:54:51

(VOVworld) – គ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិ- ការពិតរបស់
វៀតណាមទើបនឹងឧទ្ទេសនាមជាមួយមិត្តអ្នកអានសៀវភៅឯកសារប្រវត្តិសាស្ត្រ
ក្រោមចំណងជើងថា «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ជាភាសា
អង់គ្លេសរបស់អ្នកកាសែតអ្នកអក្សរសាស្ដ្រ លោក Tran Mai Hanh។

សៀវភៅ «កណតហេតសតអពសងគរាម ១-២-៣-៤.៧៥» ជាភាសាអងគលេស hinh 0
សៀវភៅ «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ជាភាសាអង់គ្លេស (VOV)

        វណ្ណៈកម្មពោលខាងលើមាន ៥២០ ទំព័រ ក្នុងនោះ ១៩ ទំព័រដែល មិនត្រឹម
តែមានតំលៃខាងអក្សរសាស្ត្រប៉ុណ្ណោះទេថែមទាំងមានតំលៃខាងប្រវត្តិ សាស្ត្រ
និងសារព័ត៌មានទៀតផង។ ក្នុងសៀវភៅ បណ្ដាឯកសារប្រវត្តិសាស្ត្រសម្ងាត់របស់ភាគីវៀតណាមសាធារណៈរដ្ឋនិងភាគីអាមេរិកដែលតភ្ជាប់នឹងព្រឹត្តិការណ៍ប្រវតិ្ត
សាស្ត្រដ៏មហិមារបស់ប្រទេសជាតិគឺមានភាពត្រឹមត្រូវនិងគួរទុកចិត្ត។

        សៀវភៅនេះបានបង្ហាញឡើងវិញការដួលរំលំរបស់រដ្ឋអំណាច Sai Gon ដឹក
នាំដោយប្រធានាធិបតី Nguyen Van Thieu ចាប់ពីខែ មករា ដល់ខែ មេសា ឆ្នាំ
១៩៧៥។

សៀវភៅ «កណតហេតសតអពសងគរាម ១-២-៣-៤.៧៥» ជាភាសាអងគលេស hinh 1
អ្នកកាសែតអ្នកអក្សរសាស្ដ្រ លោក Tran Mai Hanh (VOV)


        «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ត្រូវបានគ្រឹះស្ថានបោះពុម្ភ
ផ្សាយនយោបាយជាតិ-ការពិតបោះពុម្ភផ្សាយនាគ្រាដំបូងនាខែមេសាឆ្នាំ ២០១៤។
ក្នុងរយៈពេល ២ ឆ្នាំ ដំបូងសៀវភៅទទួលបានពានរង្វាន់ថ្លៃថ្លានៅក្នុងនិងក្រៅ
ប្រទេសជាបន្តបន្ទាប់ ដូចជា៖ «រង្វាន់អក្សរសាស្ត្រឆ្នាំ ២០១៤» របស់សមាគម
អ្នកអក្សរសាស្ត្រវៀតណាម «រង្វាន់អស្សរសាស្ត្ររបស់អាស៊ានឆ្នាំ ២០១៥»។ ក្នុងរយៈ
ពេល ២ ឆ្នាំ សៀវភៅរបស់អ្នកកាសែត Tran Mai Hanh ត្រូវបានបោះពុម្ភ ផ្សាយ
ឡើងវិញលើកទី ៣​ ដោយមានបរិមាណច្រើន។

គណៈកម្មាធិការសមាគមអ្នកអស្សរសាស្ត្រវៀតណាមបានចេញសេចក្តីសម្រេច
បកប្រែសៀវភៅ «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ទៅភាសាអង់គ្លេស
សំដៅ «ឧទ្ទេសនាមនិងផ្សព្វផ្សាយបណ្ដាវណ្ណៈអក្សរសាស្ត្រ អំពីបុព្វហេតុតស៊ូនិង
ការពារប្រទេសជាតិ រំដោះប្រជាជាតិនិងបំណងប្រាថ្នាសន្តិ ភាពរបស់ប្រជាជន
វៀតណាមដល់មិត្តអ្នកអានលើពិភពលោក។»

គ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិ-ការពិតវៀតណាមបានរៀបចំការ
បកប្រែនិងកែប្រែយ៉ាងម៉ត់ចត់ដើម្បីទទួលបានការបកស្រាយនៃសៀវភៅ
 «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥»  ជាភាសាអង់គ្លេសយ៉ាងក្បោះ
ក្បាយដែលមានទាំងខាងខ្លឹមសារផងនិងគុណភាពអក្សរសាស្ត្រផង៕  

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម