អភិរក្សទំនៀមទំលាប់សក្ការបូជាព្រះម៉ែរបស់ជនជាតិវៀតណាម

15 មេសា 2017 - 15:00:00

VOVWORLD_អង្គការ​អប់រំ​វិទ្យាសាស្រ្ត​និងវប្បធម៌របស់អង្គការសហ
ប្រជាជាតិ (យូណេស្កូ)ទើបនឹងប្រសិទ្ធិនាមទំនៀមទំលាប់សក្ការបូជាMau
Tam Phu (ព្រះម៉ែ៣អង្គ) របស់​ជន​ជាតិ​វៀតណាមជាបេតិកភណ្ឌវប្បធម៌
អរូបីរបស់មនុស្សលោក។នេះជា​មោទនភាព​របស់វៀតណាមដែលអះអាង
នូវតំលៃរបស់បេតិកភណ្ឌនេះ។

        ជំនឿសាសនាសក្ការបូជាព្រះម៉ែរបស់ជនជាតិវៀតណាមរួមមានពិធី
សែនព្រេន ពិធីចូលរូប ច្រៀង Van និងពិធីបុណ្យផ្សេងៗទៀតដែលក្នុង
នោះលេចធ្លោបំផុតគឺបុណ្យ​Phu Day នៅខេត្តNam Dinhភាគខាងជើង
វៀតណាម។កត្តាវប្បធម៌ប្រពៃណី​ត្រូវបាន​បង្ហាញ​យ៉ាងច្បាស់តាមរយៈ
សំលៀកបំពាក់ តូរ្យតន្រ្តី របាំនិងការសំដែងសិល្បៈ​ផ្សេង​ៗ​​​ពោរពេញ​ទៅ
ដោយអត្តសញ្ញាណជាតិវៀតណាម។ទំនៀម​ទំលាប់​សក្ការ​បូជា​ព្រះម៉ែ​មាន​
នៅតំបន់ជាច្រើនក្នុងប្រទេសវៀតណាម ក្នុងនោះខេត្តNam Dinhត្រូវ
បានចាត់ទុក​ជា​មជ្ឈមណ្ឌលដោយមានទីសក្ការបូជាព្រះម៉ែចំនួន៤០០
កន្លែង។ជំនឿសាសនា​សក្ការ​បូជាព្រះម៉ែមានតំលៃមនុស្សសាស្រ្តយ៉ាង
ជ្រាលជ្រៅដោយផ្សាភ្ជាប់ជាមួយជីវភាពស្មារតីនិងទំនៀមទំលាប់របស់
ប្រជាជនពីជំនាន់មួយទៅជំនាន់មួយអស់រយៈពេលរាប់ពាន់ឆ្នាំកន្លង
ទៅនេះ។

        នាថ្ងៃទី១ខែធ្នូឆ្នាំ២០១៦នៅក្នុងសម័យប្រជុំពេញអង្គលើកទី១១របស់
អង្គការ​អប់រំ​វិទ្យាសាស្រ្ត​និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)
អង្គប្រជុំបាន​ចេញ​សេចក្ដីសំរេចចិត្តជាផ្លូវការទទួលស្គាល់ជំនឿសាសនា
សក្ការបូជាព្រះម៉ែរបស់ជនជាតិវៀតណាមជាបេតិកភណ្ឌវប្បធម៌អរូបីរបស់
មនុស្សលោក។បន្ទាប់មក រដ្ឋាភិបាលវៀតណាមបានអនុវត្តកម្មវិធី
សកម្មភាពការពារនិងអភិវឌ្ឍន៍តំលៃនៃបេតិកភណ្ឌនេះ។តាមសាស្រ្តាចារ្យ
បណ្ឌិតNguyen Chi Ben អតីតប្រធានវិទ្យាស្ថានវប្បធម៌សិល្បវៀតណាម​បាន
​ឲ្យ​ដឹងថា

 “​បញ្ហាសំខាន់បំផុតគឺការអប់រំក្រុមជនអនុវត្តទំនៀមទំលាប់សក្ការបូជា
ព្រះ​ម៉ែ​នេះ​។​ទន្ទឹននោះឃោសានអប់រំប្រជាជនឲ្យយល់ដឹងច្បាស់ថាជំនឿសាសនា
សក្ការបូជាព្រះ​ម៉ែ​មិនត្រឹមតែជាពិធីចូលរូបប៉ុណ្ណោះទេតែថែមទាំងមានពិធី
បុណ្យផ្សេងៗនិងការ​និពន្ធកំណាព្យនិងអក្សរសាស្រ្តទៀតផង។ធ្វើយ៉ាងណា
ដើម្បីប្រជាជនយល់ដឹងត្រឹមត្រូវអំពីជំនឿសាសនានិងជំនឿហួសហេតុ”។

អភរកសទនៀមទលាបសកការបជាពរះមែរបសជនជាតវៀតណាម hinh 0
ទិដ្ឋភាពពិធីចូលរូបមួយ


        ដើម្បីរក្សាឲ្យបាននូវតំលៃពិតនៃទំនៀមទំលាប់សក្ការបូជាព្រះម៉ែនេះ
មជ្ឈដ្ឋានអ្នកស្រាវជ្រាវនិងគ្រប់គ្រងវប្បធម៌នៅប្រទេសវៀតណាមបានរៀប
រៀងសេចក្ដីកំណត់សំរាប់ការរៀបចំពិធីចូលរូបតាំងពីគ្រឿងសំណែនរហូត
ដល់សំលៀកបំពាក់ ភ្លេង ចំរៀង របាំជាដើម។តាមបណ្ឌិត Luu Minh Tri
ប្រធាន​សមាគមបេតិកភណ្ឌវប្បធម៌ Thang Long – Ha Noi បានឲ្យដឹងថា

  “ពិធីចូលរូបនេះត្រូវរៀបចំឲ្យបានត្រឹមត្រូវតាមរបៀបរបប កុំប្រែក្លាយ
កាយវិការរាំនិងទំនុកច្រៀង។ជាពិសេសមិនត្រូវប្រើពិធីនេះក្នុងគោលបំណង
យកកំរៃឡើយ។ព្រោះធ្វើអីចឹងធ្វើឲ្យបាត់អស់តំលៃនៃវប្បធម៌ប្រពៃណីវៀត
ណាម”។

        ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមក៏បានផ្សព្វផ្សាយកម្មវិធី
សកម្មភាពជាតិស្ដីពីកិច្ចការពារនិងពង្រីកតំលៃបេតិកភណ្ឌវប្បធម៌អរូបី
ជំនឿសាសនាសក្ការបូជាព្រះម៉ែរបស់ជនជាតិវៀតណាមដំណាក់កាលពីឆ្នាំ
២០១៧ដល់ឆ្នាំ២០២០ផងដែរ។តាមរយនោះគេនឹងស្ដារឡើងវិញសកម្មភាព
ពិធីបុណ្យមួយចំនួន ព្រមទាំងសិក្សាស្រាវជ្រាវនិងកសាងគេហទំព័រជំនឿ
សាសនាសក្ការបូជាព្រះម៉ែទៀត៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម