ខេត្ត Dien Bien កាត់បន្ថយភាពក្រីក្រពីដំណាំកៅស៊ូ

16 ធ្នូ 2016 - 08:00:00

ខេតត dien bien កាតបនថយភាពករករពដណាកៅស hinh 0
ខេត្ត Dien Bien កាត់បន្ថយភាពក្រីក្រពីដំណាំកៅស៊ូ (VNA)


(VOVworld) – ពីឆ្នាំ ២០០៨ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម
បានអនុវត្តផ្ទៃដីដាំកៅស៊ូជាង ៣៣០០ ហិកតានៅខេត្ត Dien Bien (ភាគ
ពាយ័ព្យ វៀតណាម)។ រហូតមកដល់ពេលនេះ ដើមកៅស៊ូបានរួមចំណែកជា
ជំហានៗ ផ្លាស់ប្តូរចំណេះដឹងរបស់ប្រជាកសិករនៅទីនេះដែលមានចរិត
លក្ខណៈផ្គត់ផ្គង់ ដោយខ្លួនឯងដល់ការផលិតទំនិញប្រមូលផ្តុំតាមទិស
ឧស្សាហូបភាវូបនីយកម្ម ទំនើបភាវូបនីយកម្ម។​ អាស្រ័យដោយនោះ​
ជីវភាពរស់នៅរបស់ប្រជាជនត្រូវបាន លើកស្ទួយជាជំហានៗ អាត្រាគ្រួ
សារក្រីក្រត្រូវបានកាត់បន្ថយ។

        ដើមកៅស៊ូត្រូវបានដាំភាគច្រើននៅស្រុក Muong Cha និងស្រុក Tuan
Giao នៅខេត្ត Dien Bien។ ក្រោយរយៈពេល ៨ ឆ្នាំអនុវត្តរហូតមកដល់ពេល
នេះ ខេត្ត Dien Bien បានចាប់ផ្តើមប្រមូលជ័រលើផ្ទៃដីកៅស៊ូដំបូង។ លោក
Sin Van Minh ជនរួមជាតិ Kho Mu មួយរូប នៅភូមិ Hin 1 ឃុំ Na Sang ស្រុក
Muong Cha ខេត្ត Dien Bien បានឲ្យដឹងថា៖           

        «គ្រួសារខ្ញុំដាំកៅស៊ូក្នុងរយៈពេល ១០ ឆ្នាំហើយ។ ឥឡូវនេះ ដើមកៅស៊ូអាច
ប្រមូលផលបានហើយ។ ក្តីសង្ឃឹមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទី
នេះនឹងទទួលបានជោគជ័យ។»

        មិនត្រឹមតែលោក Sin Van Minh ប៉ុណ្ណោះទេ ថែមទាំង ប្រជាកសិករដាំកៅ
ស៊ូនៅខេត្ត Dien Bien សុទ្ធតែសប្បាយរីករាយ ទៀតផង។ នៅកសិដ្ឋានកៅស៊ូ  
Dien Bien នៅឃុំ Thanh Chan ស្រុក Dien Bien បរិយាសកាសសប្បាយរីករាយ
បង្ហាញច្បាស់នៅលើផ្ទៃមុខនិងសូរសំឡេងសើចរបស់សិក្ខាកាមចំនួន ១០០
នាក់ ដែលកំពុងត្រូវបានហ្វឹកហាត់ប្រមូលជ័រកៅស៊ូ។ អ្នកស្រី Cho Thi Sinh
ជនរួម ជាតិ Mong នៅភូមិ Sa Long 2 ឃុំ Sa Long ស្រុក Muong Cha បាន
ចែករំលែក ថា៖                            

        «ការប្រមូលជ័រកៅស៊ូមិនងាយស្រួលដូចខ្ញុំគិតទេ។ ខ្ញុំសប្បាយរីករាយ
ណាស់ក្នុងពេលដែលបណ្ដាកម្មាភិបាលបច្ចេកទេសនៅទីនេះណែនាំដ៏លំអិត។
 ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនល្អដើម្បីនារដូវប្រមូលផល ខ្ញុំនឹងមានវិជ្ជាជីវៈ
ស្ថិរភាព។»

        នាបច្ចុប្បន្ន ផ្ទៃដីកៅស៊ូនៅខេត្ត Dien Bien គឺ ៥១០០ ហិកតា ភាគច្រើន
នៅ ស្រុក Muong Cha ស្រុក Muong Nhe និងស្រុក Tuan Giao។ លោក Phan
Van Loi អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូខេត្ត Dien Bien បានឲ្យដឹងថា៖

        «ក្នុងពេលធ្វើជៀជ័រកៅស៊ូលើកដំបូង យើងខ្ញុំឃើញថា៖ គុណភាពជ័រល្អ។
នេះក៏ជាក្តីសង្ឃឹមក្រោយរយៈពេល ៨ ឆ្នាំដាំនិងអភិវឌ្ឍន៍កៅស៊ូនៃបណ្ដា ក្រុម
ហ៊ុនកៅស៊ូភាគពាយ័ព្យនិយាយរួមនិងក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Dien Bien
និយាយដោយឡែក។ ចាប់ពីឆ្នាំ ២០១៧ ខាងមុខ យើងខ្ញុំនឹងប្រមូលជ័រនៃផ្ទៃដី
 កៅស៊ូដែលគ្រប់អាយុធ្វើអាជីវកម្ម។ ដើម្បីអនុវត្តល្អការងារនេះ សំខាន់បំផុតគឺ
 ការបណ្តុះបណ្ដាលវិជ្ជាជីវៈសំរាប់កម្មករគ្រួសារកសិករ ធ្វើយ៉ាងម៉េចដើម្បីមាន
ចំនួនពលករចូលរួមផលិតកម្មរួមជាមួយក្រុមហ៊ុន។ ប្រការនេះធានាដោះស្រាយ
 បញ្ហាការងារធ្វើបង្កើនចំណូលសំរាប់ប្រជាកសិករដែលបានរួមវិភាគទានដីធ្លី
ក្នុងការ ដាំកៅស៊ូនៅខេត្ត Dien Bien។»

        ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនធ្វើអាជីវកម្មផ្ទៃដីកៅស៊ូចំនួន ៦០០ ហិកតា ហើយ
ដល់ឆ្នាំ ២០១៧ នឹងចាប់ផ្តើមកសាងរោងចក្រកែច្នៃជ័រកៅស៊ូ។ តាមគំរោង
 ទិន្នផលក្នុងឆ្នាំដំបូងនឹងទទួលបានជ័រកៅស៊ូ ៦៣០ តោន/ហិកតា។ ក្នុងពេល
ប្រមូលជ័រកៅស៊ូប្រជាកសិករនឹងទទួលបានការប្រាក់ ១០% នៃតំលៃផលិតផល។
ពីសញ្ញាវិជ្ជមានពីកៅស៊ូរួមជាមួយកិច្ចសន្យារបស់អង្គភាពអាជីវកម្មប្រជាពល
រដ្ឋនៅ ខេត្ត Dien Bien​ អាចជឿជាក់និងសង្ឃឹមថា៖ ដំណាំកៅស៊ូនឹងផ្លាស់ប្តូរ
ជីវភាពរស់នៅនិងបង្កើនចំណូលស្ថិរភាព៕

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ ការណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រមួយចំនួន មកពី ប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន៣ មកពីមិត្តអ្នកស្ដាប់ អ៊ុំសាវឿននិង រិន្តាធិនមកពីខេត្តកណ្តាលនិងខេត្តស្វាយរៀង ប្រទេសកម្ពុជានិងមិត្តសុខពិសី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាលវាលនៅ វិថីដើរដោយថ្មើជើងនៃទីក្រុងហាណូយតាមសំណូមពររបស់មិត្តអ្នកស្តាប់ សុខ ពិសី។

អានបន្ថែម