បណ្ដាគំរូអំពីការអភិវឌ្ឍន៍សហករតាមរូបសណ្ឋានថ្មីនៅខេត្ត Ha Tinh

28 ធ្នូ 2016 - 13:46:52

បណដាគរអពការអភវឌឍនសហករតាមរបសណឋានថមនៅខេតត ha tinh hinh 0
បណ្ដាគំរូអំពីការអភិវឌ្ឍន៍សហករតាមរូបសណ្ឋានថ្មីនៅខេត្ត Ha Tinh (VNA)


(VOVworld) – នាបច្ចុប្បន្ន ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម​ មាន សហករជា
ច្រើនដែលធ្វើផលិតកម្មអាជីវកម្មតភ្ជាប់នឹងកម្មវិធីគោលដៅកសាងជនបទថ្មីក្នុង
តំបន់។​ បណ្ដាសហករតាមរូបសណ្ឋានថ្មីនេះសកម្មក្នុងការអាជីវកម្មនិងមានទិសដៅ
អភិវឌ្ឍន៍ថ្មីដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។​

        សហករ Hoang Chau នៅឃុំ Ky Bac ស្រុក Ky Anh គឺជាគំរូមួយនៃ ការអភិវឌ្ឍន៍
សហករតាមរូបសណ្ឋានថ្មី។ នាឆ្នាំ ២០១២ សហការ Hoang Chau ត្រូវបានសម្ព័ន្ធភាព
សហករខេត្ត Ha Tinh ពិក្រោះយោបល់អំពីការចិញ្ចឹមជ្រូកមេ យកពូជ។ នាគ្រាដំបូង
សហករមានប្រភពទុនចំនួន ៨០០ លានដុងតែ ប៉ុណ្ណោះ ឥឡូវនេះ ប្រភពទុនបាន
កើនឡើងជិត ៦ ពាន់លានដុង។ ប្រធាន សហករ​ Hoang Chau លោកស្រី Tran Thi
 Chau បានឲ្យដឹងថា៖  

        «សហករត្រូវបានអគ្គក្រុមហ៊ុនផលរ៉ែនិងពាណិជ្ជកម្មខេត្ត Ha Tinh ជួយឧបត្ថម្ភ
ខាងប្រភពទុនហេដ្ឋារចនាសម្ព័ន្ធនិងលក់ផលិតផល។ សហករក៏តភ្ជាប់ជាមួយអគ្គក្រុម
ហ៊ុនក្នុងការទិញលក់ផលិតផលរបស់បណ្ដាគ្រួសារមិនស្ថិតក្នុងសហការផងដែរ។ រូបសណ្ឋាន
ផ្សាភ្ជាប់នេះទទួលបានជំនួយឧបត្ថម្ភខាងបច្ចេកទេសថ្នាំសង្កូវនិងការបង្កាប្រឆាំងនឹង
អាសន្នរោគផងដែរ។ សមាជិកសហការទាំងអស់សុទ្ធតែស្ងប់ចិត្តធ្វើ ផលិតកម្ម។»

        របៀបសហករចិញ្ចឹមសត្វក្តាន់គឺជារូបសណ្ឋានសហករនៅស្រុក Huong Son
ដោយសារទីកន្លែងនេះពោរពេញទៅដោយកត្តាអំណយផលដើម្បីអភិវឌ្ឍន៍ការ
ចិញ្ចឹមក្តាន់ទ្រង់ទ្រាយធំ។ ភាពងាយស្រួលត្រូវបានបើកទូលាយថែមទៀតក្នុង
ពេលដែលអគ្គក្រុមហ៊ុនផលរ៉ែនិងពាណិជ្ជកម្មខេត្ត Ha Tinh គ្រប់គ្រងមូលដ្ឋាន
 ចិញ្ចឹមក្តាន់ពូជ។ បន្ទាប់នោះ អគ្គក្រុមហ៊ុនបានសហការជាមួយសហករធ្វើ
សេវ៉ាកម្មក្តាន់យកស្នែង Son Lam បង្កើតក្រុមហ៊ុនចិញ្ចឹមក្តាន់ហើយកសាង
មជ្ឈមណ្ឌលចិញ្ចឹមក្តាន់ពូជវៀតណាមរួមជាមួយរោងចក្រផលិតរាល់ផលិតផលពី
ស្នែងក្តាន់ផងដែរ។ ការចិញ្ចឹមសត្វក្តាន់នាំមកនូវតំលៃសេដ្ឋកិច្ចខ្ពស់ម្ប៉ាងទៀត
សត្វក្តាន់ងាយថែទាំនិងមានសុខភាពល្អចំណីអាហារភាគច្រើនគឺស្មៅដែលងាយ
រកបាននៅតាមនៅព្រៃភ្នំ Huong Son។ ក្តាន់និមួយៗអាច នាំមកចំណូលប្រមាណ
៤ លានដុងសំរាប់ប្រជា កសិករជារៀលរាល់ឆ្នាំខ្ពស់ច្រើនដងបើប្រៀបនឹងការ
ចិញ្ចឹមសត្វផ្សេងៗ។​ លោក Phan Van Luat នាយកសហករសេវ៉ាកម្មស្នែងក្តាន់
Son Lam បានឲ្យដឹងថា៖          

        «មុននេះ ស្នែងក្តាន់ត្រូវបានអាជីវកឲ្យថ្លៃទាបទាប់ណាស់។ គិតតាំងពី
សហគ្រាសអាជីវកម្មចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រជាកសិករប្រជាពល
រដ្ឋនៅ ឃុំ Son Lam សប្បាយរីករាយណាស់ ដោយសារ មានសហករដើរតួនាទី
ប្រមូល ទិញផលិតផលទាំងអស់។ សហករមានគោលបំណងខ្ចីទុនជាបន្ថែម
ដើម្បីសមាជិកសហករអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។»

        សហករឃុំ Hoang Chau និងសហករឃុំ Son Lam គឺជាគំរូទី ២ ក្នុង ចំណោម
សហករកសិកម្មដែលកំពុងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅ ខេត្ត
Ha Tinh។ ចំណុចលេចធ្លោក្នុងការផលិតកសិកម្មនៅខេត្ត Ha Tinh គឺការ
បង្កើតជាលើកដំបូងសង្វាកតភ្ជាប់ក្នុងផលិតកម្ម។ ខេត្ត ទាំងមូលមានសហករ
ផលិតតាមសង្វាកតភ្ជាប់ចំនួន​៥៤សកករជាមួយនឹងសហគ្រាស។ រហូតមកដល់
ពេលនេះ ខេត្ត Ha Tinh បានកសាងរូបសណ្ឋានផលិតកសិកម្មចំនួន ៧ ពាន់
ដែលផ្តល់ចំណូលខ្ពស់។ លោក Le Dinh Son លេខាធិការគណៈកម្មាធិការបក្ស
 ខេត្ត Ha Tinh បានឲ្យដឹងថា៖   

        «ប្រសិនបើ ប្រជាកសិករផលិតកសិកម្មសុទ្ធសាច​ នោះគឺគេមិនអាចអនុវត្ត វិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងកសិកម្មទេ ក្រៅពីនោះ ការលក់ផលិតផលពិបាក
ណាស់។ ហេតុនេះ ប្រជាកសិករគប្បីតភ្ជាប់ជាមួយសហកររួមជាមួយអង្គភាពអា
ជីវកម្ម។ ក្នុងសង្វាក់ផលិតកម្ម បញ្ហារៀបចំផលិតគឺសំខាន់ណាស់។​ ការរៀបចំ
ផលិតនៅទីនេះគឺសេដ្ឋកិច្ចសមូហភាព។​ ដោយសារ សេដ្ឋកិច្ចសមូហភាពតភ្ជាប់
ជិតស្និទ្ធជាមួយប្រជាកសិករដើម្បីសិទ្ធិនិងផលប្រយោជន៍ជាក់ស្តែងរបស់កសិករ។»

        ការកសាងរូបសណ្ឋានសហករជំនាញអភិវឌ្ឍន៍រូបសណ្ឋានគ្រប់ប្រភេទនៅ
តំបន់នានាគឺសំដៅពង្រីកសក្តានុភាពសេដ្ឋកិច្ចនៃតំបន់និមួយៗក្នុងការកសាង
ជនបទថ្មី។ សហករតាមរូបសណ្ឋានថ្មីនៅខេត្ត Ha Tinh នាំមកនូវប្រសិទ្ធភាព
សេដ្ឋកិច្ចខ្ពស់និត និរន្តរភាពដែលលើកស្ទួយជីវភាពរស់នៅរបស់ប្រជាកសិករ។
រូបសណ្ឋាននេះអាចបន្តបើកទូលាយនិងអភិវឌ្ឍន៍នាពេលខាងមុខ៕

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ ការណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រមួយចំនួន មកពី ប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន៣ មកពីមិត្តអ្នកស្ដាប់ អ៊ុំសាវឿននិង រិន្តាធិនមកពីខេត្តកណ្តាលនិងខេត្តស្វាយរៀង ប្រទេសកម្ពុជានិងមិត្តសុខពិសី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាលវាលនៅ វិថីដើរដោយថ្មើជើងនៃទីក្រុងហាណូយតាមសំណូមពររបស់មិត្តអ្នកស្តាប់ សុខ ពិសី។

អានបន្ថែម