ភូមិធ្វើចាប៉ី Dao Xa រក្សាសូរសម្លេងតូរ្យតន្ត្រីប្រពៃណីរបស់វៀតណាម

31 មិនា 2017 - 14:00:30


ភមធវើចាប dao xa រកសាសរសមលេងតរយតនតរបរពៃណរបសវៀតណាម hinh 0
ភូមិធ្វើចាប៉ី Dao Xa រក្សាសូរសម្លេងតូរ្យតន្ត្រីប្រពៃណីរបស់វៀតណាម (VNP)

(VOVworld) – ស្ថិតនៅចម្ងាយ ៥០ គីឡូម៉ែត្រប៉ែកខាងត្បូងពីមជ្ឈមណ្ឌលទីក្រុង
ហាណូយ ភូមិកសិកម្ម Dao Xa ល្បីឈ្មោះដោយមុខរបរធ្វើចាប៉ីប្រពៃណីរបស់
វៀតណាម។

        ពីយូរយាណាស់មកហើយ ភូមិ Dao Xa ចំណុះឃុំ Dong Lo ស្រុក Ung Hoa ជាយ
ទីក្រុងហាណូយល្បីឈ្មោះជាភូមិរបរប្រពៃណីជាមួយបណ្ដាផលិតផល ចាប៉ីប្រពៃណី
ដូចជា៖ ចាប៉ីខ្សែមួយ ចាប៉ីខ្សែ ៣៦ និងចាប៉ីផីផា។ ភាពវិសេសវិសាលនៅភូមិរបរ
នេះគឺអ្នកធ្វើចាប៉ីគ្រប់ប្រភេទពោលខាងលើសុទ្ធតែ ជាកសិករ។ មកដល់ភូមិនេះ
ភ្ញៀវទេសចរមិនត្រឹមតែធុំក្លិនប្រអូបនៃឈើគ្រប់ប្រភេទប៉ុណ្ណោះទេថែមទាំងស្តាប់
លឺសូរសម្លេងពីចាប៉ីច្រើនប្រភេទទៀតផង។

        មុខរបរធ្វើចាប៉ីនៅភូមិ Dao Xa ត្រូវបានលោកតា Dao Xuan Lan ប្រសូត្រ
ឡើងពី ២០០ ឆ្នាំមុន។ ចាប់ពីពាក់កណ្ដាលសតវត្សទី ១៩ បណ្ដាជាងប៉ិនប្រសប់
នៅភូមិ Dao Xa រួមជាមួយគ្រួសារសាច់ញាតិ​របស់ខ្លួនបានទៅកាន់បរមរាជវាំង
 Thang Long (រដ្ឋធានីហាណូយបច្ចុប្បន្ន) ដើម្បីបង្កើតឡើងសង្កាត់របរវិថីរបរ។
អាស្រ័យដោយភាពផ្ចិតផ្ចង់និងទេពកោសល្យប៉ិនប្រសប់ ជាងធ្វើចាប៉ីភូមិ Dao
 Xa ផលិតបានផលិតផលល្អអស្ចារ្យ រួមចំណែកធ្វើឲ្យសមាគមមុខរបរកាន់តែ
អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតមកដល់ពេលនេះ ប្រជាជននៅភូមិ Dao Xa
  នៅធ្វើសក្ការបូជាអ្នកបង្កើតមុខរបរ Dao Xuan Lan។ លោក Dao Xuan Mai
កូនចៅរបស់អ្នកបង្កើតមុខរបរ Dao Xuan Lan រៀបរាប់អំពីប្រភពដើម​នៃ
ភូមិរបរ។                    

        «ជីតាទួតរបស់ខ្ញុំគឺជាងឈើ។ ក្នុងពេលដែលជួបជាមួយជាងធ្វើចាប៉ី ពូកែ
ជាជនបរទេសមួយរូប គាត់បានរៀនតាមហើយផ្លាស់ប្តូរពីជាងឈើទៅជាង ធ្វើ
ចាប៉ី។ គាត់ជាជាងឈើឆ្នើមមួយរូប ដោយហេតុនេះ គាត់រៀនសូត្របច្ចេកទេស
ធ្វើចាប៉ីលឿនណាស់។ ក្នុងពេលដែលការងារអភិវឌ្ឍន៍ល្អ ជីតាទួតវិលត្រឡប់ទៅ
ស្រុកកំណើតវិញដើម្បីបង្រៀនមុខរបរនេះ។ ក្នុងចំណោមកូនសិស្ស មានជាង
ច្រើននាក់បានធ្វើមានពីមុខរបរនេះក្នុងទូទាំងប្រទេស។»

        នៅដំណាក់កាលសម្បូររុងរឿងបំផុត ភូមិមានគ្រួសារធ្វើចាប៉ីចំនួន ៥០ គ្រួរ។
ក្នុងប្រវត្តិសាស្ត្រ មានក្រុមជាងរបស់ភូមិត្រូវបានជ្រើសរើសធ្វើចាប៉ីនៅ បរមរាជវាំង
 Hue។ នាបច្ចុប្បន្ន ភូមិមានលោក Dao Van Soan ដែលត្រូវបាន ទទួលស្គាល់ជា
សិប្បករប្រជាប្រិយជាតិ។ ក្រោយរយៈពេល ៤០ ឆ្នាំប្រកបមុខរបរ លោក Soan
គឺជាអ្នកយល់ច្បាស់អំពីកាលំបាកលំបិនរបស់មុខរបរនេះ៖

        «ក្នុងប្រវត្តិសាស្ត្រភូមិរបរ ជាពិសេសក្នុងប៉ុន្មានឆ្នាំតស៊ូប្រឆាំងអាណានិ
គមនិយមបារាំងនិងមុនបដិវត្តន៍ឆ្នាំ ១៩៤៥ ភូមិ Dao Xa បានអភិវឌ្ឍន៍
យ៉ាងខ្លាំង ។ ក្រោយឆ្នាំ ១៩៥៤ ភូមិនៅរក្សាបានមុខរបរ ប៉ុន្តែ ក្នុងប៉ុន្មាន
ឆ្នាំសង្គ្រាមប្រឆាំង ចក្រពត្តអាមេរិក ភូមិរបរមិនអាចអភិវឌ្ឍន៍បានដោយ
សារខឿនសេដ្ឋកិច្ចជួបការ លំបាកជាច្រើន។ ក្រោយសង្គ្រម ជាងនៅភូមិ
ត្រូវរកស៊ីនៅឆ្ងាយដូចជា៖ ទីក្រុងហូជីមិញឬខេត្ត Thanh Hoa និងខេត្ត Nam
 Dinh។»

សិប្បករ Dao Van Soan បានឲ្យដឹងថែមទៀតថា៖ របរធ្វើចាប៉ីមិនងាយ
 ស្រួលទេ។ ជាងត្រូវយល់ដឹងអំពីរបរជាងឈើទៀតហើយនៅមានសមត្ថភាព
ពិនិត្យសូរសម្លេងនិងវាយតំលៃត្រឹមត្រូវ។ ពីការជ្រើសរើសឈើ ហាលឈើដល់
ជំហានស្រោបស្បែកពស់ថ្លាន់ធ្វើឲ្យរលោងនិងសម្រេចជំហានទាំងអស់ត្រូវ
បានធ្វើដោយដៃតាមបច្ចេកទេសប្រពៃណី។ ពិបាកបំផុតគឺធ្វើសុក្រិដសូរ
សម្លេងនៃចាប៉ី។ គួរឲ្យភ្ញាក់ផ្អើលបំផុតចំពោះភ្ញៀវទេសចរក្នុងពេលដែលទៅ
ទស្សនានៅភូមិ  Dao Xa គឺជាងជំនាញនៅទីនេះមិនធ្លាប់ឆ្លងវគ្គបណ្តុះបណ្ដាល
ណាអំពីតូរ្យតន្ត្រីទេ​ប៉ុន្តែគេប្រើប្រាស់បច្ចេកទេសវាយតំលៃសូរសម្លេងដែលជីតូន
ជីតាបន្សល់ទុកមកដើម្បីធ្វើចាប៉ី។ សិក្បៈករជាច្រើននាក់នៅក្នុងនិងក្រៅ
ប្រទេសបានមកល់ភូមិ Dao Xa ដើម្បីទិញចាប៉ី។

នាសព្វថ្ងៃ ទោះបីជា ភូមិ Dao Xa បានអភិវឌ្ឍន៍បើប្រៀបនឹងអតីត
កាលក្តី ប៉ុន្តែ របៀបរស់នៅរបស់អ្នកភូមិនៅរក្សាបានល្អ។ ប្រជាកសិករ
សិប្បករនេះនៅ ភូមិរបរនៅនាំមកនូវទេពកោសល្យរបស់ខ្លួនចូលក្នុង
ចាប៉ីនិមួយៗដើម្បីអភិរក្សមុខ របររបស់ជីតូនជីតា៕   

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម