ភូមិផលិតអំបិល Sa Huynh នៅខេត្ត Quang Ngai

14 មេសា 2017 - 15:04:05

ភមផលតអបល sa huynh នៅខេតត quang ngai hinh 0
ភូមិផលិតអំបិល Sa Huynh នៅខេត្ត Quang Ngai (VOV)


(VOVworld) – ភូមិផលិតអំបិល Sa Huynh ស្ថិតនៅចម្ងាយ ៦០ គីឡូម៉ែត្រ
ពីមជ្ឈមណ្ឌលទីក្រុង Quang Ngai ចំណុះស្រុក Duc Pho ភាគខាងត្បូងខេត្ត
Quang Ngai ភាគកណ្ដាលវៀតណាម។ ពីយូរយាណាស់មកហើយ ភូមិ Sa Huynh
ល្បីឈ្មោះជាឃ្លាំងអំបិលសំខាន់នៅភូមិភាគកណ្ដាលវៀតណាម។ ពីផ្លូវ ជាតិ ១A
 ឆ្លងកាត់ភូមិ Sa Huynh លោកអ្នកនាងអាចឃើញបណ្ដាវាលស្រែអំបិលស្ថិត
នៅជាប់គ្នារដឹកប្រៀបដូចបណ្ដាកញ្ចក់ឆ្លុះបញ្ចាំងផ្លេកៗក្រោមពន្លឺព្រះអាទិត្យ។

        មុននេះ ភូមិ Sa Huynh ត្រូវបានហៅថា Sa Hoang ដែលមានន័យថា៖ ខ្សាច់
ពណ៌រលឿង។ ជាពិតប្រាកដ ខ្សាច់នៅទីនេះមានពណ៌រលឿងផ្លេកៗស្អាត អស្ចារ្ស
 មិនស្រដៀងគ្នាដូចខ្សាច់សនៅតំបន់ដទៃឡើយ។ ជនចាសជរានៅភូមិ នេះ
បានរៀបរាប់ថា៖ ត្រូវហៅថា Sa Huynh ដោយសារ អក្សរ “Hoang” ជាន់គ្នា
ជាមួយឈ្មោះរបស់ស្តេច Nguyen Hoang រជ្ជកាល Nguyen។ ក្រោមរជ្ជកាល ស្តេច
 Nguyen នាសតវត្សទី ១៩ ភូមិ Sa Huynh បានដើរតួនាទីសំខាន់ក្នុងកិច្ច
ការពារឆ្នេរសមុទ្ររបស់ប្រទេសជាតិ គិតតាំងពីនោះ មុខរបរផលិតអំបិលត្រូវ
បានប្រសូត្រឡើងនៅភូមិ Sa Huynh ហើយប្រជាពលរដ្ឋនៅទីនេះរក្សាមុខរបរ
រហូតមកដល់ពេលនេះ។

        ស្ថិតនៅក្រោមម្លប់នៃជួរដើមឈើខៀវស្រងាត់ ភូមិអំបិល Sa Huynh មាន
គ្រួសារ ចំនួន ៥៥០ គ្រួរ ដោយមានមនុស្សចំនួន ២ ពាន់នាក់ដែលធ្វើមុខរបរ
ផលិតអំបិល។ ដោយមានផ្ទៃដីជាង ១១៦ ហិកតា ភូមិ Sa Huynh ផ្គត់ផ្គង់អំបិល
ឲ្យទីផ្សារចំនួនពី ៨ ដល់ ៩ ពាន់តោនជារៀលរាល់ឆ្នាំ។ រដូវផលិតអំបិលចាប់
ផ្តើមពីខែមិនាដល់ខែកញ្ញាជាប្រចាំឆ្នាំ។​ លើវាលស្រែអំបិលក្នុងប៉ុន្មានថ្ងៃចុងខែ
មិនាប្រជាកសិកកំពុងបាចទឹកធ្វើស្រែអំបិលដើម្បីត្រៀមរៀបចំឲ្យរដូវផលិត
អំបិលថ្មី។

        ផលិតអំបិលជាមុខរបរនឿយហត់ណាស់ដែលធ្វើការនៅវាលអំបិលស្រែ
ក្រោមកំដៅនៃព្រះអទិត្យក្តៅគគុកនៃភូមិភាគកណ្ដាលវៀតណាម។ ពលករនៅ​
ទីនេះភាគច្រើនគឺនារី ហើយគេផលិតអំបិលដោយដៃ។​ ដោះកន្សែងបាំងមុខ
លោកស្រី Pham Thi Vang កសិករមួយរូបនៅឃុំ Pho Thach ស្រុក Duc Pho បាន
ឲ្យដឹងថា៖                

        «បែបផែនផលិតអំបិលនៅទីនេះគឺយកទឹកសមុទ្រពីព្រែកអូរ ហើយបញ្ចូល
នៅក្នុងវាលស្រែផ្ទុកបំរុង បន្ទាប់នោះ ដាក់បញ្ចូលទឹកសមុទ្រទៅក្នុងស្រែ។ ក្នុង
ពេលដែលទឹកសមុទ្រត្រូវបានរៀបចំនោះគឺរងចាំទឹកប្រៃរាំងស្ងួតក្រោមពន្លឺព្រះ
អាទិត្យដើម្បីទទួលបានអំបិល។»

        រីឯ លោកស្រី Nguyen Thi Be កសិករផលិតអំបិលមួយរូបដែលធ្វើមុខរបរ
នេះពីយូរយាណាស់មកហើយ បានចែករំលែកថា៖

        «មុននេះ ឪពុកម្តាយខ្ញុំនិនចេះធ្វើអ្វីក្រៅតែធ្វើអំបិលទាំងអស់។ យើងខ្ញុំធ្វើ
អំបិលពីខែមករាដល់ខែកក្កដា។ ដោយហេតុនេះ គ្រួសារខ្ញុំបានទទួលបានប្រាក់
ចំណួល ២០ លានក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ នាបច្ចុប្បន្ន ក្រៅពីផលិតកម្មអំបិល
 ប្រជាពលរដ្ឋនៅទីនេះចិញ្ចឹមត្រីងាវសមុទ្រ ក្តាមនិងធ្វើសេវ៉ាកម្មទេសចរណ៍
ទៀតផង។ ឥឡូវនេះ ជីរភាពរស់នៅត្រូវបាន លើកស្ទួយ។»

        នាប៉ុន្មានឆ្នាំកន្លងទៅនេះ ទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល
ប្រជាកសិករនៅភូមិ Sa Huynh បានវិនិយោគប្រាក់រាប់ពាន់លានដុងចូល
ក្នុងការអនុវត្តរូបសណ្ឋានផលិតកម្មថ្មី។ ទំនប់មានប្រវែងចំនួន ៧ គីឡូម៉ែត្រ
ត្រូវបានកសាងឡើង ១/៣ ផ្ទៃដីវាលស្រែអំបិលត្រូវបានចាក់បេតូងអាស្រ័យ
ដោយនោះ គុណភាពអំបិលនៅភូមិ Sa Huynh ត្រូវបានលើកកំពស់។ អំបិល
មានពណ៌សរនិងរឹងដែលដណ្តើមបានភាពនិយមចូលចិត្តរបស់អតិថិជន។
អំបិល Sa Huynh ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មកែច្នៃជលផលនិងបំរើត
ម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។​ ដូច្នេះ ទីផ្សារប្រើប្រាស់អំបិលកាន់តែបើក
ទូលាយក្នុងទូទាំងតំបន់ភាគកណ្ដាលនិង Tay Nguyen។

        ក្រៅពីនោះ ភ្ញៀវទេសចរជាច្រើននាក់ក៏បានមកទស្សនានៅសមុទ្រ Sa
Huynh ផងដែរ។ ទោះបីជា ហេដ្ឋរចនាសម្ព័ន្ធសំរាប់ទេសចរណ៍មិនច្រើនក្តី ប៉ុន្តែ
ភោជនីយដ្ឋាននិងសណ្ឋាគារមួយចំនួនត្រូវបានកសាងឡើង។ភ្ញៀវទេសចរមក
ដល់ទីនេះនឹងមានឱកាសសំរាកលំហែកាយលើឆ្នេរសមុទ្រស្អាតអស្ចារ្សដោយរូម
ណីដ្ឋានធម្មជាតិសុខសាន្តត្រាណ។ ភ្ញៀវទេសចរនឹងមានឱកាសទៅទស្សនាវាល
ស្រែអំបិលហើយបានស្វែងយល់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិអំបិល Sa
 Huynh ជាពិសេសគឺទទួលទានមុខម្ហូបអាហារពិសេសនៅទីនេះ ទៀងផង៕ 

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម