វត្តនិងវប្បធម៌ភូមិនៅវៀតណាម

24 កុម្ភៈ 2017 - 18:31:56


វតតនងវបបធមភមនៅវៀតណាម hinh 0
វត្តនិងវប្បធម៌ភូមិនៅវៀតណាម (VOV5)

(VOVworld) – តំបន់ដីសណ្ត Bac Bo​ គឺជាប្រភពដើមនូវអរយធម៌ស្រូវទឹក
 របស់ជនជាតិវៀតណាម ហើយទីកន្លែងនេះនៅរក្សាបានចរិតលក្ខណៈផូរ
ផង់នៃ វប្បធម៌ជាតិ។ តំបន់ដីសណ្ត  Bac Bo ក៏ជាទីកន្លែងដែលពុទ្ធសាសនា
បាន ហូរចូលជាលើកដំបូងនៅវៀតណាមដែរ។ ប្រជាជនវៀតណាមចាត់ទុក
ពុទ្ធសាសនាពិសិដ្ឋផងនិងស្និទ្ធស្នាលផង ដូច្នេះ ក្នុងអំឡុងប្រវត្តិសាស្ត្ររបស់
ប្រជាជាតិ វត្តអារាមត្រូវបានកសាងនៅគ្រប់ទិសទី ភូមិណាក៏មានវត្តអារាម
សំរាប់ ជាទៅសក្ការបូជាព្រះពុទ្ធដែរ។

        ក្នុងដំណើរប្រសូត្រឡើងភូមិឃុំ ហើយគិតតាំងពីពេលពុទ្ធសាសនាបានហូរ​ចូលវៀតណាមនាសតវត្យទី ៣ មុនគ្រិស្តសករាជមកក្រៅពីដើមពោធិ កំពង់ផែ
 សាលាភូមិ ភូមិណាក៏មានវត្តដែរ។ វត្តនិងសាលាភូមិគឺជាសំណង់ស្ថាបត្យកម្មគំរូ
 របស់ភូមិទាំងអស់។ មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មសិល្បៈ ប៉ុណ្ណោះទេ ថែម
ទាំងវត្តនៅជានិមិត្តរូបនៃបំណងប្រាថ្នារបស់អ្នកភូមិទៀតផង។ បន្ទាប់ពីរាល់
ការមមាញឹតក្នុងជីវភាពរស់នៅមនុស្សម្នាសុទ្ធតែចាប់អារម្មណ៍នូវភាពសុខ
សាន្តត្រានក្នុងដួងចិត្តក្នុងពេលដែលបានទៅ។ វត្តក៏ជាទីកន្លែងផ្ទុកអនុស្សាវរីយ៍
 ក្នុងកុមារភាពនៃថ្ងៃទៅវត្តជាមួយម្តាយនិងបងស្រី។ ដោយហេតុនេះ ទោះបីជា
 ទៅដល់ណាក៏ដោយនោះគឺរូបភាពនៃវត្តអារាមនៅរក្សាបានក្នុងដួងចិត្តរបស់
អ្នកភូមិគ្រប់រូប។

                ក្នុងដួងចិត្តរបស់ជនជាតិវៀតណាមវត្តបង្ហាញនូវទស្សនៈអំពី
មនុស្សសាស្ត្រ និងស្មារតីមេត្តាធម៌ចុះសម្រុងក្នុងជីវភាពជំនឿសាសនារបស់
ប្រជាជាតិ។ វត្ត ឆ្លើយតបតម្រូវការក្នុងជីវភាពរស់នៅជារៀលរាល់ថ្ងៃ លុបបំ
បាត់គម្លាតអសមភាពភេទក្នុងសហគមន៍ភូមិនាអតីតកាល។ មុននេះ ប្រសិន
បើ សាលាភូមិគឺជា ទីកន្លែងសំរាប់បុរសនិងជនចាស់ជរាប្រមូលផ្តុំនិងពិភាគ្សា
ប្រការសំខាន់ៗរបស់ ភូមិតែប៉ុណ្ណោះ នោះគឺវត្តគឺជាទីកន្លែងដើម្បីលោកតា
យាយនិងនារីក្នុងភូមិទៅបួង សួង។ វត្តតែងតែកសាងនៅទីកន្លែងស្ងៀមស្ងាត់
នៅក្បែភូមិឬក្នុងភូមិ។ ទោះបីជាស្ថិតនៅកន្លែងណាក៏ដោយ វត្តគឺជានិមិត្ត
រូបនៃវប្បធម៌ភូមិនិងជាប្រភព ដើមនៃវប្បធម៌របស់ជនជាតិ។ ព្រះតេជ្ជគុណ
 Thich Tien Dat វត្ត Cu Da ជាយទីក្រុងហាណូយបានចាត់ទុកថា៖

        «ពុទ្ធសាសនាបានហូរចូលវៀតណាមតាមរយៈជីវភាពរស់នៅរបស់ប្រជា
ជន។ ទីកន្លែងណាមានមនុស្សនិងភូមិ ទីកន្លែងនោះមានវត្ត ដោយហេតុនេះ
វត្តគឺជាសំណង់មិនអាចខ្វះបានឡើយ។ វត្តត្រូវបានចាត់ទុកជាធ្នូរជីដូនជីតា
របស់ភូមិទាំងមូលតំបន់ទាំងមូល។ វត្តមិនត្រឹមតែជាទីកន្លែងធ្វើសកម្មភាព
ព្រលឹងជំនឿសាសនាប៉ុណ្ណោះទេថែមទាំងជាទីកន្លែងបង្ហាញនូវបំណងប្រាថ្នា
របស់អ្នកភូមិក្នុងជីវភាពរស់នៅទៀតផង។ ពុទ្ធសាសនាប្រកបដោយចិត្ត
មេត្តាករុណា នាំមនុស្ស ឆ្ពោះទៅសុចរិត ទៀងត្រង់ សម្ភស្ស។ ដូច្នេះ វត្តនិង
ជាការផ្អែកខាងព្រលឹងនិង វប្បធម៌របស់ប្រជាជន។»

        បុណ្យនិទាឃរដូវមកដល់ម្តងៗ​ វត្តក៏ជាទីកន្លែងដើម្បីប្រជាជនគ្រប់ស្រទាប់
ក្នុងភូមិទៅធ្វើសក្ការបូជាព្រះពុទ្ធនិងបួងសួងសុខសាន្តត្រានសំរាប់គ្រួសារ។
លោក Nguyen Huu Khanh ប្រជាពលរដ្ឋភូមិ Na ស្រុក Tien Du ខេត្ត Bac Ninh
បានរៀបរាប់ថា៖      «ជីដូនជីតាសប្បាយរីករាយណាស់ក្នុងពេលដែលលឺស្គូរ
សម្លេងនៃជួងពីវត្ត។ ម្តាយខ្ញុំដាស់តឿនកូនចៅញាំបាយឆាប់ៗដើម្បីទៅវត្ត។
 នាថ្ងៃពេញបូណិមីនិង ថ្ងៃទី ១ កើត ជារៀលរាល់ខែ ម្តាយខ្ញុំទៅវត្តសូត្រធម៌។»

        នៅវត្តជាច្រើនមិនត្រឹមតែធ្វើសក្ការបូជាព្រះពុទ្ធ ប៉ុណ្ណោះទេ ថែមទាំង
 ធ្វើសក្តារបូជាទេវតានិងព្រះម៉ែ ទៀតផង។ ដោយហេតុនេះ ពិធីបុណ្យនៅវត្ត
គឺជា ការបង្រួបបង្រួមរវាងជំនឿសាសនានិងភាពរាក់ទាក់របស់ជនវៀតណាម។
 ប្រការ ពិសេសម្យ៉ាងទៀតគឺពិធីបុណ្យក្នុងភូមិនិងបុណ្យក្នុងវត្តតែងតែត្រូវបាន
រៀបចំ ឡើងក្នុងរយៈពេលតែមួយ។ នេះគឺជាភាពវិសេសវិសាលនៃពុទ្ធសាសនានិង
វប្បធម៌របស់វៀតណាម។ ពីនោះ យើងអាចឃើញច្បាស់នូវតួនាទីរបស់វត្តក្នុង
សហគមន៍ភូមិវៀតណាម។ វត្តក្នុងអតីតកាលនិងនាបច្ចុប្បន្នគឺជាកត្តារស់រវើក
ដែលជួយស្វែងយល់បន្ថែមអំពីអត្តសញ្ញាវប្បធម៌របស់វៀតណាមគ្រប់ជំនាន់៕  

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម