សាលាភូមិ - សំណង់ស្ថាបត្យកម្មតភ្ជាប់នឹងប្រភពដើមរបស់ភូមិ

3 មិនា 2017 - 13:47:58

សាលាភម - សណងសថាបតយកមមតភជាបនងបរភពដើមរបសភម hinh 0
សាលាភូមិ Dinh Bang - សំណង់ស្ថាបត្យកម្មតភ្ជាប់នឹងប្រភពដើមរបស់ភូមិ (thienthubinh.com)


(VOVworld) – សាលាភូមិនៅវៀតណាមមិនត្រឹមតែជាសំណង់ស្ថាបត្យកម្ម
និមិតិ្តរូបរបស់ភូមិទាំងអស់នោះប៉ុណ្ណោះទេ ថែមទាំង ពោរពេញទៅដោយប្រវត្តិ
 សាស្ត្រហើយបង្ហាញនូវបំណងប្រាថ្នារបស់អ្នកភូមិតាមរយៈអត្តសញ្ញាណស្ថាបត្យ
 កម្មនិមួយៗ ទៀងផង។

        សាលាភូមិគឺជាសំណង់មួយក្នុងចំណោមស្ថាបត្យកម្មភូមិនៅវៀតណាម។
 សាលាភូមិគឺជាទីកន្លែងធ្វើសក្ការបូជាអ្នកតាភូមិដែលជាអ្នកប្រសូត្រឡើងភូមិ
ឬ​ ជាអ្នកមានគុណូបការៈជាមួយភូមិ។ នៅតំបន់ដីសណ្ត Bac Bo នៅអភិរក្សា
បាន សាលាភូមិបុរាណច្រើនដូចជា៖ សាលាភូមិ Thuy Phieu នៅតំបន់ Ba Vi
ជាយទីក្រុងហាណូយដែលត្រូវបានកសាងឡើងនាឆ្នាំ ១៥៣១ សាលាភូមិ Lo Hanh
នៅស្រុក Hiep Hoa ខេត្ត Bac Giang (១៥៦៦-១៥៧៧)។ តាមមជ្ឈដ្ឋាន អ្នកស្រាវជ្រាវ
 បណ្ដាសាលាភូមិធំស្អាតតែងតែត្រូវបានកសាងឡើងក្នុងដំណាក់ កាលប្រវត្តិសាស្ត្រ
ដែលស្ថានភាពសេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍​។ សាលាភូមិណា ដែលមានទ្រង់ទ្រាយធំ
និងស្ថាបត្យកម្មស្អាតគឺសាលាភូមិនោះកាន់តែអះអាងនូវ ឋានៈរបស់ភូមិខ្លួន។
អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយវៀតណាម លោក Le Quang Ngoc បានឲ្យដឹងថា៖

        «ខ្ញុំបានទៅទស្សនាតំបន់ច្រើន ហើយឃើញថា៖ សាលាភូមិល្បី ឈ្មោះតែងតែ
ត្រូវបានកសាងនៅមជ្ឈមណ្ឌលរបស់ភូមិដោយទ្រង់ទ្រាយធំដើម្បី លើកដម្កើងឋា
នៈនៃសាលាភូមិ។​ នៅបណ្ដាភូមិដែលមាន សាលាភូមិធំនោះគឺក្នុង សាលាភូមិនោះ
មានសសធំនិងសាលធំទូលាយ។»

        ស្ថាតប្យកម្មសាលាភូមិ Dong Ky ត្រូវបានចាត់ទុកជាសាលាភូមិគំរូមួយរបស់
វៀតណមនៅតំបន់ដីសណ្ត Bac Bo។ សាលាភូមិ  Dong Ky ត្រូវបាន កសាងឡើងពី
ឈើតាមស្ថាបត្យកម្មផ្ទះឈើរបស់ជនជាតិវៀត  (ជនរួមជតិ Muong បុរាណ)។
សាលាភូមិមានផ្ទៃដីធំ ដំបូលប្រក់ក្បឿងរាងខ្ពស់ត្រដែត។ នេះគឺជាអត្តសញ្ញា
ស្ថាបត្យកម្មពិសេសរបស់សាលាភូមវៀតណាម។

        ទន្ទឹមនឹងស្ថាបត្យកម្មរបស់សាលាភូមិ បណ្ដាព្រះពុទ្ធបដិមា ពាក្យប្រដូច
និងរូបចម្លាក់បានរៀបរាប់អំពីប្រវត្តិសាស្ត្របរបស់ភូមិក្នុងសតិវត្យនោះ។ ជា
ឧទាហរណ៍ សាលាភូមិ​ Diem នៅខេត្ត Bac Ninh ដែលត្រូវបានកសាងឡើង នា
ចុងសតវត្យទី ១៧ មានទ្វារតូចមួយខាងលើតុសក្ការបូជាត្រូវបានឆ្លាក់រូបភាព
សត្វនាគ ពពក ផ្កា ដ៏ប៉ិនប្រសព។ ក្នុងសាលាភូមិនេះនៅមានរូបចម្លាក់អំពីស
កម្ម ភាពក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិដែលកបង្ហាញនូបំណងប្រាថ្នាក
របស់ប្រជាពលរដ្ឋអំពីជីវភាពរស់នៅសុខសាន្តត្រាណមួយ។ ក្រៅពីនោះ បណ្ដា
សំណង់ស្ថាបត្យកម្មនេះក៏បង្ហាញនូវព្រលឹងរបស់សិប្បករនៅភូមិ ទៀតផង។
វិចត្រករ Dinh Tien Hai អ្នកស្រាវជ្រាវស្ថាបត្យកម្មភូមិ បានឲ្យដឹងថា៖

        «ម្ចាស់នៃបណ្ដារូបចម្លាក់នេះគឺប្រភពដើមមកពីប្រជាកសិករហើយមាន
ជីវភាពរស់នៅផ្សាភ្ជាប់នឹងស្រុកស្រែចំការដោយហេតុនេះរូបចម្លាក់របស់គេ
បង្ហាញនូវការត្រិះរិះកសិកម្ម។ វណ្ណៈកម្មទាំងនេះរស់រវើកដែលបានសរឲ្យឃើញថា
៖ សិប្បករមុននេះបាននាំប្រធានបទជីវភាពរស់នៅប្រចាំថ្ងៃចូលក្នុងរូបចម្លាក់
ប្រកបដោយប៉ិនប្រសព។»

        អាចនិយាយបានថា ស្ថាប្យកម្មនេះបានលៃទុកគំនិតរបស់ខ្លួនចូលក្នុង
បណ្ដារូបចម្លាកទាំងនោះក្នុងពេលដែលកសាងសាលាភូមិនោះឡើង។ សាលាភូមិ
មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មសំខាន់នៅភូមិ ប៉ុណ្ណោះទេ ថែមទាំងជាទី
កន្លែងសំរាប់សិល្បៈប្រជាប្រិយអភិវឌ្ឍន៍ទៀតផង៕ 

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម