media
Photos
Videos
ព័ត៍មាន
Media
នាំសេចក្ដីសម្រេចចិត្តរបស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ
សេដ្ឋកិច្ចវៀតណាម
ការរកឃើញវៀតណាម
ពណ៌របស់ជនជាតិទាំង៥៤នៅប្រទេសវៀតណាម
៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu
បុណ្យតេតប្រពៃណី
ស៊ីហ្គេម - ៣១
Make in Vietnam
ទ្វារសប្បុរសធម៌
នាទីផ្សេង
ពណ៌របស់ជនជាតិទាំង៥៤នៅប្រទេសវៀតណាម
មនុស្សវៀតណាម
វៀតណាមប្រកាន់ខ្ជាប់នូវមាគ៌ាដែលបានជ្រើសរើស
បទយកការណ៍ថ្ងៃសៅរ៍
ហាណូយខ្ញុំស្នេហា
កម្មវិធីចំរៀង
ទ្វារសប្បុរសធម៌
ASEAN VIETNAM 2020
Media
/
យោងតាមការរំពឹងទុករបស់គណៈចាត់តាំងថា ក្នុងឆ្នាំនេះមានមនុស្សពី៧ដល់ ៨លាននាក់នៅក្នុងនិងក្រៅប្រទេសមកចូលរួមពិធីបុណ្យ។
ឆ្នាំនេះមានខេត្តចំនួន៤គឺខេត្ត Thai Nguyen ខេត្ត Quang Nam ខេត្ត Kien Giang និងខេត្ត Binh Duong រួមជាមួយខេត្ត Phu Tho ចូលរួមរៀបចំពិធីបុណ្យ។គ្រឿងសែនរួមមានចំណីអាហារដ៏ពិសេសនៃតំបន់នីមួយៗដូចជានំអន្សម នំ day និងបាយដំណើបចម្រុះពណ៌។ (រូបថត៖ TTXVN)
បណ្ដាសំណង់ ប្រាសាទ វិហារ និងវត្តនៅតំបន់ភ្នំ Nghia Linh ត្រូវបានខេត្ត Phu Tho ជួសជុលមុននឹងពិធីបុណ្យប្រារព្ធឡើង១២ថ្ងៃ។
ជំនឿសែនខួបស្ដេច Hung ចាប់ផ្ដើមពីរជ្ជកាលបណ្ដាស្ដេច Hung ដោយឈរ លើជំនឿជាក់ថា ប្រជាជាតិទាំងមូលមានប្រភពដើមដូចគ្នា គឺកូនៗរបស់ទេវតា ព្រមទាំងបង្ហាញនូវស្មារតី “ផឹកទឹកនឹកដល់ប្រភពដើម” និងផែនមហាសាមគ្គីជាតិ ទាំងមូល។
Van Lang ជារដ្ឋដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនវៀតណាម ក្រោម រជ្ជកាលរបស់ស្ដេច Hung ចំនួន១៨ជំនាន់។ ស្ដេច Hung បានបង្រៀនប្រជាជន ឲ្យចេះដាំស្រូកទឹកហើយជ្រើសរើសភ្នំ Nghia Linh ដែលជាភ្នំខ្ពង់បំផុតនៅតំបន់ ដើម្បី អនុវត្តន៍ពិធីសារនានាតាមជំនឿរបស់ប្រជាកសិករដូចជា សែនព្រេនព្រះស្រូវ ព្រះអាទិត្យ ដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោយផល ដំណាំដាំដុះរីកលូត លាស់។
ដើម្បីរំលឹកខួបគុណូបការៈដ៏ធំធេងរបស់ស្ដេច Hung ប្រជាជនបានកសាង វិហារដើម្បីធ្វើសក្ការៈបូជានៅភ្នំ Nghia Linh ហើយជ្រើសរើសថ្ងៃទី១០ ខែទី៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំជាថ្ងៃសែនខួនដូនតា។ជំនឿសែនខួបស្ដេច Hung ត្រូវ បានថែរក្សាពីជំនាន់មួយទៅជំនាន់មួយ ហើយបានរីករាលក្នុងទូទាំងប្រទេសនិង នៅឯបរទេសទៀតផង។
កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយ១០០% ដើម្បីជួយឧបត្ថម្ភប្រជាជន ចូលរួមពិធីបុណ្យ។
ក្នុងក្របខ័ណ្ឌពិធីបុណ្យ ក៏មានសកម្មភាពវប្បធម៌ សិល្បៈ កីឡាដ៏សម្បូរបែប។
ក្រុមនិស្សិតឡាវដែលកំពុងសិក្សារៀនសូត្រនៅមហាវិទ្យាល័យ Hung Vuong ចូលរួមកម្មវិធីប្រាស្រ័យសិល្បៈ។
ប្អូនៗកុមារក៏ចូលរួមសម្ដែងសិល្បៈផងដែរ។
មជ្ឈមណ្ឌលជូនព័ត៌មានទេសចរណ៍។
ពិព័រណ៍រូបថតស្ដីពីភាពស្រស់ស្អាតនៃខេត្ត Phu Tho។
នាឆ្នាំនេះគណៈចាត់តាំងបានដាក់បង្ហាញវត្ថុដែលពាក់ព័ន្ធនឹងជំនឿសែន ខួបស្ដេច Hung និងរជ្ជកាលស្ដេច Hung នៅសារមន្ទីរស្ដេច Hung។
ស្គរសំរិទ្ធបានតាំងបង្ហាញនៅក្នុងសារមន្ទីរ។
ពិធីបុណ្យសែនខួបស្ដេច Hung ឆ្នាំ២០១៨
25-04-2018 08:00
(VOVWORLD) - ពិធីបុណ្យសែនខួបស្ដេច Hung ឆ្នាំនេះត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី២១ដល់ទី២៥ មេសា ឆ្នាំ២០១៨ ពោលគឺចាប់ពីថ្ងៃទី៦ដល់ទី១០ ខែទី៣តាមច័ន្ទគតិ។
ផ្សេងៗ
ទស្សនា Sa Huynh - ឆ្នេរសមុទ្រដ៏ស្អាតបំផុតនៅខេត្ត Quang Ngai
គយគន់ប្រភេទផ្កាដ៏ពិសេសនៅលើឧបទ្វីប Son Tra
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang
ម្ហូបមាន់ចំហុយឆ្នាំងដីដ៏ឈ្ងុយឆ្ងាញ់នៃតំបន់ភាគពាយ័ព្យ
មុខមាត់ថ្មីនៃទីក្រុង Dien Bien Phu ក្រោយរយៈពេល៧០ឆ្នាំ នៃការរំដោះ