ការប្រឡង “មិត្តយល់ដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ២០១៥

        ឆ្នាំ២០១៥គូសសញ្ញាដោយព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់វៀតណាម
ពិធីរំលឹក​ខួប​លើកទី៧០នៃទិវាបុណ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម ​
លើក​ទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម លើកទី១២៥នៃទិវា​កំណើត
​របស់លោកប្រធានហូជីមិញ លើកទី៤០នៃទិវារំដោះភាគខាងត្បូង​ឯកភាព​​
ប្រទេសជាតិ។ វិទ្យុសម្លេងវៀតណាមក៏បានរំលឹកខួបលើកទី៧០​នៃទិវា​បង្កើត
របស់ខ្លួនផងដែរ។ ក្នុងឱកាសនេះ វិទ្យុសម្លេងវៀតណាមបានរៀបចំការប្រឡង
“មិត្ត​យល់ដឹងអ្វីខ្លះអំពីវៀតណាម” សំរាប់មិត្តអ្នកស្ដាប់ទាំងអស់ ជាជនបរទេស
នៅគ្រប់ទិសទីលើសកលលោកនិងជនវៀតណាមដែលកំពុងរស់នៅ​នៅ​ឯបរទេស។

        រង្វាន់រួមមាន៖

        -០១រង្វាន់លំដាប់ទី១៖ ដំណើរទេសចរណ៍មួយនៅវៀតណាមក្នុងរយៈ​ពេល​
មួយសប្ដាហ៍ដោយឥតគិតថ្លៃ។

        -០១រង្វាន់លំដាប់ទី២៖ ដំណើរទេសចរណ៍មួយនៅវៀតណាមក្នុងរយៈពេល
៥​ថ្ងៃ​ដោយឥតគិតថ្លៃ។

        -០២រង្វាន់លំដាប់ទី៣៖ ដំណើរទស្សនកិច្ចមួយនៅវៀតណាមក្នុងរយៈពេល​៤
ថ្ងៃដោយឥតគិតថ្លៃ។

        -រង្វាន់លើកទឹកចិត្តចំនួន១០៖​រង្វាន់និមួយៗមានតំលៃ១លានដុង។

        -អ្នកចូលរួមនឹងទទួលបានកាដូជាវត្ថុអនុស្សាវរីយ៍ក្នុងម្នាក់៣សែនដុង។

       ខាង ក្រោមនេះគឺជាសំណួរប្រឡង៖

        ១-ក្នុងឆ្នាំ២០១៤ វៀតណាមទទួលបានសមិទ្ធិលេចធ្លោណាលើ​វិស័យ​សេដ្ឋកិច្ច
កិច្ចការបរទេសសុខុមាលភាពសង្គមកាត់បន្ថយភាពក្រីក្រ?

        ២-វៀតណាមកំពុងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិអាណត្តិ២០១៤-២០១៦។ សូមលើកឡើងនូវការរួមវិភាគទាននិង​សកម្មភាព​របស់
វៀតណាមក្នុងឆ្នាំ២០១៤?

៣- ក្នុងឆ្នាំ ២០១៤ រមណីដ្ឋានថ្មី១និងរូបភាពសិល្បះ១របស់វៀតណាម​ត្រូវ
បាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌រូបីយនិងអរូបីយ​របស់ ពិភព
លោក។ នោះគឺជាបេតិកភ័ណ្ឌអ្វី? គិតរហូតមកដល់នេះ វៀតណាម​មានបេតិក
ភ័ណ្ឌរូបីយ៍និងអរូបីយ​របស់មនុស្សជាតិប៉ុន្មានត្រូវ​បាន UNESCO ទទួល ស្គាល់?
 ចូរៀបរាប់ឈ្មោះបេតិកភ័ណ្ឌទាំងនោះ?

៤- មិត្តយល់ដឹងអ្វីខ្លះ​អំពី​ឆ្នាំទេសចរណ៍ជាតិ​២០១៥ របស់វៀត ណាម ដោយ
ប្រធានបទ៖តភ្ជាប់បណ្ដាបេតិកភ័ណ្ឌពិភពលោក? ចូររៀបរាប់ បណ្ដាព្រឹត្តិ
ការណ៍វប្បធម៌ ទេសចរណ៍ដ៏វិសេសវិសាលដែលនឹងបានរៀបចំក្នុង​កម្មវិធីនេះ?

៥- ថ្ងៃទី៧ កញ្ញា ឆ្នាំ ២០១៥ វិទ្យុសម្លេងវៀតណាម​គំរប់ខួបលើកទី ៧០នៃ ទិវា
បង្កើត។ មិត្តយល់ដឹងអ្វីអំពីដំណើការអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាម ក្នុង
រយៈពេល៥ឆ្នាំកន្លងទៅ?

៦- តើតាមមិត្ត នឹងមានបេក្ខជនចំនួនប៉ុន្មាន​ចូលរួមការប្រឡងនេះ?

          ការប្រឡងនេះចាប់ផ្តើមពីថ្ងៃទី១កុម្ភះដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០១៥បទចូល
រួមប្រឡងសូមផ្ញើមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយភា
សាបរទេស នៃវិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធា
នីហាណូយ ឬ Email: vovworld@vov.org.vn ។ លោកអ្នកនាងអាចស្វែងរកចម្លើយ
ពោលខាងលើតាមរយៈបណ្ដាកម្មវិធីផ្សាយសម្លេងនិងនៅគេហទំព័រ vovworld.vn
របស់យើងខ្ញុំ។ វិទ្យុសម្លេងវៀតណាមសូមប្រសិទ្ធិពរ ជូនអស់លោកអ្នកនាងទទួល
បានជោគជ័យ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ