ខេត្ត Binh Duong ជាមួយគោលដៅក្លាយទៅជាទីក្រុងឆ្លាតវៃ

(VOVWORLD) - ខេត្ត Binh Duong ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចជាស្នូលប៉ែកខាងត្បូង ដែលមាន ចម្ងាយប្រមាណ៣០គ.មពីប៉ែកឦសានទីក្រុង ហូជីមិញ។ នេះជាខេត្តមួយក្នុង ចំណោមខេត្តក្រុងដ៏ស្វាហាប់បំផុតនៅទូទាំងប្រទេស ដោយមានបរិយាកាសធ្វើ អាជីវកម្មបើកចំហគួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស។ Binh Duong កំពុង កសាងទីក្រុងទំនើប ដើម្បីឆ្ពោះទៅគោលដៅក្លាយទៅជាទីក្រុងឆ្លាតវៃ។
ខេត្ត Binh Duong ជាមួយគោលដៅក្លាយទៅជាទីក្រុងឆ្លាតវៃ - ảnh 1ទិដ្ឋភាពនៃទីក្រុង Binh Duong (រូបថត៖ nld.com.vn) 

  ក្រោយរយៈពេល៣០ ឆ្នាំផ្លាស់ប្ដូរថ្មី មុខមាត់របស់ខេត្ត Binh Duong មានការរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានមណ្ឌលឧស្សាហកម្មទំនើបជាច្រើនត្រូវ បានកសាងឡើងនិងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ រហូតមកដល់ពេល នេះ ខេត្ត Binh Duong មានគម្រោងវិនិយោគបរទេសប្រមាណ៣ពាន់៤រយ គម្រោង ដោយមានទុនចុះបញ្ជីសរុបប្រមាណ៣០ពាន់លានដុល្លាអាមេរិក ដែល ឈរលំដាប់ទី៣ក្នុងចំណោមខេត្តក្រុងមានទុនវិនិយោគបរទេសច្រើនបំផុតក្នុង ទូទាំងប្រទេស បន្ទាប់ពីទីក្រុងហូជីមិញនិងរដ្ឋធានីហាណូយ។ នេះជាលក្ខណៈ សំខាន់ដើម្បីខេត្ត Binh Duong ឆ្ពោះទៅការកសាងទីក្រុងឆ្លាតវៃ។

        គម្រោងទីក្រុងឆ្លាតវៃ Binh Duong ត្រូវបានអនុម័តជាផ្លូវការនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ គម្រោងនេះដាក់ចេញគោលដៅសំខាន់ៗចំនួន៥រួមមាន៖ លើកស្ទួយគុណភាពនៃប្រភពធនធានមនុស្ស រៀបចំផែនការមេស្ដីពីទីក្រុង អារិយ្យធម៌និងទំនើប អភិវឌ្ឍន៍សេវាកម្មដែលមានកម្រិតបញ្ញាខ្ពស់ ចលនា ប្រភពធនធាននានាដើម្បីបម្រើការអភិវឌ្ឍ កសាងពាណិជ្ជសញ្ញានិងកម្មវិធីផ្សព្វ ផ្សាយអន្តរជាតិ។ លោក Mai Hung Dung អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ ប្រជាជនខេត្ត Binh Duong ប្រធានគណៈកម្មការប្រតិបត្តិទីក្រុងឆ្លាតវៃ Binh Duong បានឲ្យដឹងថា៖

        “ក្នុងគម្រោងទីក្រុងឆ្លាតវៃនេះមានសកម្មភាពជាក់ស្ដែងចំនួន៥០។ ក្នុងឆ្នាំ ២០១៨នេះ យើងខ្ញុំបានដំណើរការសកម្មភាពចំនួន១៤ដែលពាក់ព័ន្ធដល់ការ អនុវត្តបច្ចេកវិទ្យា ពាក់ព័ន្ធដល់ការតភ្ជាប់អង្គភាពទាំង៣ (រដ្ឋ វិទ្យាស្ថាន សាលា រៀន និងសហគ្រាស) ហើយពាក់ព័ន្ធដល់ការជំរុញផលិតកម្មអាជីវកម្មនៅ Binh Duong ផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពលករមានការទាក់ទងជា មួយវិទ្យាសាស្ត្របច្ចេកវិទ្យាច្រើនថែមទៀត”។

        នាបច្ចុប្បន្ន ខេត្ត Binh Duong កំពុងសិក្សារៀនសូត្រដោយមានការជ្រើស រើស រូបសណ្ឋានទីក្រុងឆ្លាតវៃរបស់ទីក្រុង Eindhoven ប្រទេសហូឡង់។ តាមកិច្ច ព្រមព្រៀងចុះហត្ថលេខានាឆ្នាំ ២០១៥ ខេត្ត Binh Duong ទទួលបានការជួយ ឧបត្ថម្ភជាច្រើនពីទីក្រុង Eindhoven ក្នុងការកសាងគម្រោងទីក្រុងឆ្លាតវៃ។ Binh Duong កំពុងខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាទីកន្លែងគួរឲ្យទាក់ទាញចំពោះផ្នែក ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នានា ដែលជានិច្ចកាលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតសំដៅនាំ មកនូវជីវភាពរស់នៅដ៏អារិយ្យធម៌និងទំនើបជូនចំពោះប្រជាជន។ លោក Nguyen Van Hung អគ្គនាយកក្រុមហ៊ុន Becamex IDC ខេត្ត Binh Duong បានឲ្យដឹងថា៖

        “តាមការបញ្ជាណែនាំរបស់ខេត្ត យើងខ្ញុំបន្តកសាងមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីធានាឲ្យវិនិយោគិនមានបច្ចេកវិទ្យាខ្ពស់ដែលជួយ នាំមកតំលៃបង្កើនខ្ពស់ជាង”។

ខេត្ត Binh Duong ជាមួយគោលដៅក្លាយទៅជាទីក្រុងឆ្លាតវៃ - ảnh 2 លោក Tran Thanh Liem ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong ថ្លែងនៅក្នងសន្និសីទមួយស្ដីពីទីក្រុងឆ្លាតវៃដែលបានរៀបចំឡើងនៅខេត្ត Binh Duong

        ដើម្បីឆ្ពោះទៅគោលដៅក្លាយទៅជាទីក្រុងឆ្លាតវៃ នាបច្ចុប្បន្ន ខេត្ត Binh Duong កំពុងអនុវត្តន៍ការផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញ ក្នុងនោះយកមនុស្ស ជាស្នូល។ ខេត្តផ្ដោតការវិនិយោគទៅលើវិស័យអប់រំនិងបណ្ដុះបណ្ដាល កែ ទម្រង់រដ្ឋបាល ទាក់ទាញមនុស្សមានទេពកោសល្យ ផងដែរ។ លោក Tran Thanh Liem ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា៖

        “ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ខ្ពស់ជានិច្ចកាលរួមដំណើរជាមួយសហគ្រាស ជានិច្ចកាលផ្ទៀងស្ដាប់ ស្វែងយល់ និងដោះស្រាយទាន់ពេលវេលាចំពោះការ លំបាក ការជំពាក់ជំពិនរបស់សហគ្រាស ដើម្បីបង្កលក្ខណៈងាយស្រួលបំផុត សម្រាប់សហគ្រាសនិងសហគ្រិនធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ