“ដូរតន្ត្រីបុរាណ” - ថែរក្សាស្នូរសម្លេងពីសម័យមុន

(VOVworld) - មានមនុស្សតិចតួចណាស់ដែលដឹងថា នៅលើវិថី Dao Duy Tu
ស្ថិតនៅមជ្ឈមណ្ឌលតំបន់វិថីបុរាណនៅទីក្រុងហាណូយ ត្រូវបានស្គាល់ដល់ដោយ
សកម្មភាពលេងកំសាន្តនាពេលរាត្រីសំរាប់យុវជននោះ​ ក៏មានបរិយាកាសដូរតន្ត្រី
ប្រពៃណីសម្បូរបែបជាមួយការច្រៀង ca tru ច្រៀង xamច្រៀង cheo ទៀតផង។
ដោយចាប់ផ្ដើមកកើតឡើងពីខែឧសភាឆ្នាំ២០១៥ មក កម្មវិធី “ដូរតន្ត្រីបុរាណ” ត្រូវ
បានរៀបចំឡើង ជារៀងរាល់ខែ​សំដៅនាំមកជូនទស្សនិកជននូវការយល់ដឹងឲ្យ
បានទូលំទូលាយអំពីដូរតន្ត្រី ប្រពៃណីនៅតំបន់ដី Thang Long – Ha Noi ក៏ដូចជារួម
ចំណែកថែរក្សានិងផ្សព្វ ផ្សាយតំលៃនៃដូរតន្ត្រីប្រពៃណីវៀតណាមផងដែរ។
“ដូរតន្ត្រីបុរាណ” - ថែរក្សាស្នូរសម្លេងពីសម័យមុន - ảnh 1
សិល្បៈករសិល្បៈការិនីក្នុងក្រុម "Dong Kinh co nhac" ̣(រូបថត៖VOV)
   
នាវេលាម៉ោង៨យប់ថ្ងៃសុក្រ នៅលើជាន់ទី៣នៃមជ្ឈមណ្ឌលជួបប្រាស្រ័យ
វប្បធម៌បុរាណ លេខ៥០ វិថី Dao Duy Tu ទស្សនិកជនជាង២រយនាក់ហាក់ដូចជា
កំពុងរស់នៅក្នុង ពិភពលោកផ្សេងមួយ។មិនមែនជាឆាកសំដែងដ៏ឆើតឆាយនោះ
ទេ។ឆាកសំដែង ចំពោះមុខក្រុមទស្សនិកជនគឺមានកម្រាលមួយចំនួនដែលបានធ្វើ
ពីស្មៅកក់។សិល្បៈ ករ សិល្បៈការិនីនៃក្រុមដូរតន្ត្រីបុរាណ “Dong Kinh co nhac”
សំដែងក្នុងបរិយា កាសមួយដ៏ ជិតស្និទ្ធជាមួយទស្សនិកជន។អង្គុយនៅជួរកៅអីខាង
មុខនោះគឺ លោក John Diamond អាជីវករជនជាតិស្វីសមួយរូបដែលកំពុងធ្វើការនៅ
ទីក្រុង ហាណូយ។លោកបានឲ្យដឹងថា លក្ខណៈដ៏ស្និទ្ធិស្នាល​និងពិសេសដោយ
ឡែក នៃបរិយាកាសដូរតន្ត្រីនេះធ្វើឲ្យលោកទស្សនាមិនចេះឆ្អែកឆ្អន់ឡើយ។ 
"ខ្ញុំស្គាល់ដល់កម្មវិធីនេះតាមរយៈការឧទ្ទេសនាមរបស់មិត្តភក្ដិមួយរូប។នេះជា
លើក ទី៣ដែលខ្ញុំមកទីនេះ។ខ្ញុំចូលចិត្តកម្មវិធីនេះណាស់ ដោយសារនេះពោរពេញ
ទៅដោយអត្តសញ្ញាវប្បធម៌ប្រពៃណីរបស់វៀតណាម។បើទោះបីជាខ្ញុំមិនយល់ទាំង
អស់អំពីពាក្យពេជ្រក្នុងបទចម្រៀងក្ដីប៉ុន្តែឧបករណ៍តន្ត្រីនិងបទភ្លេងធ្វើឲ្យខ្ញុំចាប់
អារម្មណ៍យ៉ាងខ្លាំង”។  
“ដូរតន្ត្រីបុរាណ” - ថែរក្សាស្នូរសម្លេងពីសម័យមុន - ảnh 2
ក្រុមសិល្បៈករសំដែងលើឆាកសាមញ្ញមួយក្នុងបរិយាកាសដ៏ជិតស្នីទ្ធិជាមួយទស្សនិកជន
(រូបថត៖htv.org.vn)

បើទោះបីជាគ្មានមីក្រូហ្វូននិងឧបករណ៍អេឡិចត្រូនិកដូចជាឆាកទំនើបៗនោះ
ក្ដី តែសិល្បៈការិនីឆ្នើម Thanh Binh នៅអាចសំដែងបទចម្រៀងមួយបទមានចំណង
ជើងថា “Trang An hoai co” (នឹករលឹក Trang An)យ៉ាងពិរោះ។ស្នូរសម្លេងគ្រលួច
របស់សិល្បៈការិនីរូបនេះរួមជាមួយស្នូរសម្លេងរបស់ឧបករណ៍តូន្ត្រីប្រពៃណីដូចជា
ចាបី nguyet និងស្គរធ្វើឲ្យទស្សនិកជនគ្រប់រូបមានអារម្មណ៍ថា បានវិលត្រឡប់មក
បរិយាកាសដូរតន្ត្រីបុរាណមុននេះរាប់រយឆ្នាំ។      
“ឆាកនេះគឺអស្ចារ្យណាស់ចំពោះសិល្បៈករសិល្បៈការិនីតូន្ត្រីប្រពៃណីដូច
យើងខ្ញុំ។វាសមស្របទៅនឹងបទចម្រៀងប្រពៃណីគ្រប់ ប្រភេទ ដូចជា cheo tuong
ca tru  និង xam។មិនត្រូវការមីក្រូហ្វូននោះទេ យើងខ្ញុំ ច្រៀងដោយសម្លេងពិតៗ
របស់ខ្លួន មិន ខ្លាចថាមីក្រូហ្វូននឹងធ្វើឲ្យសម្លេងរបស់យើង ត្រូវមិនពិរោះនោះទេ”។
មិនត្រឹមតែទាក់ទាញការចូលរួមរបស់សិល្បៈករជំនាន់មុនប៉ុណ្ណោះទេ កម្មវិធី
“ដូរតន្ត្រីបុរាណ” គឺជាវេទិកាដើម្បីសិល្បៈករសិល្បៈការិនីវ័យក្មេងដទៃដូចជា
សិល្បៈការិនី Bich Lien ខិតមកជិតដល់ទស្សនិកជនទៀតផង។ការច្រៀងបទ
ចម្រៀងប្រភេទ chau van ដោយចំណងជើងថា “Co doi thuong ngan” របស់ក្រុម
សិល្បៈករសិល្បៈការិនីព្រមទាំងមានរបាំរាំអមរបស់សិល្បៈការិនីឆ្នើម Bich Lien
ធ្វើឲ្យបរិយាកាសក្នុងបន្ទប់កាន់តែផុលផុសឡើង។ទស្សនិកជនទាំងចាស់ទាំង
ក្មេងនាំគ្នាទះដៃតាមបទភ្លេង។
“ខ្ញុំមានសំណាងល្អនៅពេល ចូលរួមកម្មវិធីនេះជាមួយ សិល្បៈជំនាន់មុន។នៅ
ទីនេះខ្ញុំរៀនសូត្របាននូវរបៀបសំដែងនិងបច្ចេកទេសច្រៀង។ជួនកាលក្នុងជីវភាព
រស់នៅ ការច្រណែនឈ្នានីសបណ្ដាលការស្រ ឡាញ់អាជីពរបស់ខ្ញុំត្រូវសាបរលាប
ទៅ។ប៉ុន្តែនៅពេលចូលរួមកម្មវិធីនេះហើយ ឃើញការស្រឡាញ់ អាជីពអស់ពីចិត្ត
ពីថ្លើមរបស់បងៗជំនាន់មុន ព្រមទាំងការ គាំទ្រយ៉ាងខ្លាំងរបស់ ទស្សនិកជន ខ្ញុំគិត
ថាត្រូវពិនិត្យមើលខ្លួនឯងឡើងវិញហើយខិត ខំប្រឹងប្រែង ថែមទៀតក្នុងអាជីព។"
“ដូរតន្ត្រីបុរាណ” - ថែរក្សាស្នូរសម្លេងពីសម័យមុន - ảnh 3
ឈុតសំដែងដ៏វិសេសវិសាលមួយក្នុងកម្មវិធី

ក្នុងរយៈពេលមួយម៉ោង បរិយាកាសដូរតន្ត្រីបុរាណបាននាំមកនូវចំណាប់
អារម្មណ៍ជាច្រើនខុសពីគ្នាចំពោះទស្សនិកជន។លង់អារម្មណ៍ក្នុងបរិយាកាសពោរ
ពេញទៅដោយមនោសញ្ចេតនានៃបទចម្រៀង “Loi ru” (លូឡាប៊ី)របស់សិល្បៈកា
រិនីប្រជាជន Thanh Hoai។ពេលខ្លះភ្ញាក់ផ្អើលដោយសំរែករបស់សិល្បៈការិនីឆ្នើម
Thuy Ngan ក្នុងឈុតសំដែង cheo មានចំណងជើងថា “Suy Van gia dai” (នាង Suy
Van ធ្វើពុតជាឆ្កួត)។ឬមានពេលសប្បាយដោយអត្ថបទចម្រៀងគួរឲ្យអស់សំណើច
នៃបទចម្រៀង “Com bui ca” (បទចម្រៀងស្ដីអំពីអាហារតាមដងផ្លូវ) របស់សិល្បៈករ
ប្រជាជន Manh Hoach។
នៅពេលឈុតសំដែងមួយចប់ ទស្សនិកជនអាចដាក់ផ្លាក់ឬស្សីដែលបានលក់
ដោយប្រាក់ចំនួន២ដុល្លាអាមេរិកមួយផ្លាក់ ចូលក្នុងកេសមួយនៅលើឆាកដើម្បី
លើកទឹកចិត្តឲ្យឈុតសំដែងនិងសិល្បៈករដែលគេចូលចិត្ត។បើទោះបីនេះជាលើក
ដំបូងចូលរួមកម្មវិធីនេះក្ដី ប៉ុន្តែលោក Minh Long យុវជនមួយនាក់បានទិញផ្លាក់
ឬស្សីយ៉ាងហោចណាស់៣ផ្លាក់ ដើម្បីគាំទ្រឲ្យបណ្ដាឈុតសំដែងឆ្នើម។ 
 “ខ្ញុំមកទីនេះដោយចៃដន្យប៉ុន្តែមានសំណាងល្អដោយសារ បានឃើញរាល់
ឈុតសំដែងដ៏អស្ចារ្យ។កម្មវិធីសំដែងសិល្បៈដូច្នេះពិតជាលក្ខណៈពិសេសដោយ
ឡែក របស់ទីក្រុងហាណូយ។
“ដូរតន្ត្រីបុរាណ” - ថែរក្សាស្នូរសម្លេងពីសម័យមុន - ảnh 4
ឈុតសំដែង cheo ដោយចំណងជើងថា "Suy Van gia dai"

ធ្វើយ៉ាងម៉េចដើម្បីមានទស្សនិកជនវ័យក្មេងដូច Minh Long មកចូលរួមកម្មវិធី
នេះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ?នោះជាគោលដៅរបស់តន្រ្តីករ Vu Nhat Tan
ជាសមាជិកមួយនាក់នៃគណៈចាត់តាំងនៃកម្មវិធីតន្ត្រីបុរាណនេះ។
“ក្រោយពីរយៈពេល១ឆ្នាំបានរៀបចំឡើង នាបច្ចុប្បន្នកម្មវិធី នេះទទួលបាន
លទ្ធផលសកម្មជាច្រើន។ទស្សនិកជនទាំងអស់សុទ្ធតែជាអ្នក ស្រឡាញ់ដូរតន្ត្រី
ប្រពៃណី។គេមកហើយគេនឹងមើលរហូតដល់ចប់ចុងចប់ដើម។បើទោះបីជាជួប
ការលំបាកមួយចំនួនលើវិស័យហិរញ្ញវត្ថុនិងការផ្សព្វផ្សាយក្ដី តែយើងខ្ញុំនឹងខំប្រឹង
ប្រែងអស់ពីកម្លាំងដើម្បីរក្សាកម្មវិធីនេះសំដៅអភិរក្សតំលៃតន្ត្រីប្រពៃណីរបស់
វៀតណាម។"
ជិតដល់ម៉ោង១០យប់កម្មវិធីសំដែងបានបញ្ចប់។ប៉ុន្តែរាល់ចំណាប់អារម្មណ៍
ដែលវានាំមកសំរាប់ទស្សនិកជនមិនទាន់រលាយបាត់នៅឡើយទេ។នៅរដ្ឋធានី
មួយដែលកំពុងរត់តាមរលកនៃជីវភាពរស់នៅទំនើបៗនោះ កម្មវិធី “ដូរតន្ត្រី
បុរមាណ” ហាក់ ដូចជារលកក្រោមដីប៉ុន្តែហូរយ៉ាងខ្លាំងក្លា ហើយតភ្ជាប់អតីត
កាលនិងសម័យ កាលព្រមទាំងនាំមកជូនជំនាន់វ័យក្មេងក៏ដូចជាមិត្តភក្តិអន្តរ
ជាតិនូវចំណាប់ អារម្មណ៍ផ្សេងទៀតអំពីខឿនវប្បធម៌ដូចសម្បូរបែបនៅតំបន់ដី
 Thang Long – Ha Noi៕
ខ្សែវីដេអូស្ដីអំពីឈុតសំដែងមួយចំនួនក្នុងកម្មវិធី "ដូរតន្ត្រីបុរាណ"៖

បទចម្រៀងប្រភេទ Ca tru មានចំណងជើងថា “Trang An hoai co” (នឹករលឹក Trang
An) ដែលបានសំដែងដោយសិល្បៈការិនី​ឆ្នើម Doan Thanh Binh និងសិល្បៈករប្រជា
ជន Manh Hoach ជាអ្នកលេងចាបី nguyet និងសិល្បៈករឆ្នើម Vu Ngoc ជាអ្នកលេង
ស្គរ។Ca tru ជាប្រភេទដូរតន្ត្រីមួយដ៏ពេញនិយមនៅតំបន់ប៉ែកខាងជើងនិង ភូមិភាគកណ្ដាលវៀតណាមប៉ែកខាងជើងកាលពីសតវត្សទី១៥។ជាប្រភេទដូរតន្ត្រីដែល
ត្រូវបានសំដែងក្នុងបរមរាជវាំងហើយទាក់ទាញបាននូវការនិយមចូលចិត្តយ៉ាង
ខ្លាំងរបស់មជ្ឈដ្ឋានបញ្ញាវ័ន្ត។បទចម្រៀង “Trang An hoai co” ត្រូវបានសម្រួលពី
កំណាព្យមួយមានចំណងជើងដូចគ្នារបស់កវី Nguyen Cong Tru ជាមន្ត្រីមួយរូបក្នុង
រាជវង្ស Nguyen (១៨០២-១៩៤៥)។មានមនុស្សជាច្រើនចាត់ទុកថា ទីតាំង Trang
An ក្នុងបទចម្រៀងនេះជាអតីតរាជធានី Hoa Lu នៅខេត្ត Ninh Binh ភាគខាងជើង
វៀតណាម។នៅពេលស្ដេច Ly Thai To ចេញព្រះរាជក្រិតផ្លាស់ប្ដូររាជធានីពី Hoa
 Lu ទៅ Thang Long នោះ ក៏បានប្ដូរឈ្មោះ Hoa Lu ទៅជា Trang An ដែរ។ក្នុងកំ
ណាព្យរបស់ខ្លួន កវី Nguyen Cong Tru បានរំលឹកឡើងវិញនូវតំបន់ដីជាអតីតរាជ
ធានីដែលមានទេសភាពស្អាតអស្ចារ្យ។


បទចម្រៀង​ chau van មានចំណងជើងថា “Co Doi Thuong Ngan” ត្រូវបានសំដែង
ដោយក្រុមសិល្បៈករសិល្បៈការិនីហើយគួបផ្សំដោយរបាំរាំរបស់សិល្បៈការិនីឆ្នើម
 Bich Lien។ Chau van ជាប្រភេទច្រៀងបុរាណមួយដែលផ្សាភ្ជាប់នឹងពិធីចូលរូបដែល
ជាជំនឿប្រជាប្រិយមួយរបស់វៀតណាម។ “Co Doi Thuong Ngan” ជាបទចម្រៀង
មួយក្នុងចំណោមបទចម្រៀងប្រភេទ chau van ដ៏ល្បីឈ្មោះបំផុតនៅវៀតណាម។
Co Doi Thuong Ngan ជាព្រះរាជបុត្រី Son Tinh (ព្រះនាងរបស់ព្រះព្រៃភ្នំ) ដែលជា
ទេពអប្សរមួយក្នុងជំនឿធ្វើសក្ការបូជាព្រះម៉ែនៅវៀតណាម។មនុស្សលោកនៅលើ
ផែនដី អ្នកណាឆ្ពោះទៅប្រការល្អៗនឹងត្រូវបាន Co Doi ប្រសិទ្ធិពរជ័យមាគផល។
ប្រការនេះត្រូវបានបង្ហាញតាមរូបភាពដែលសិល្បៈការិនី Bich Lien បោះអំណោយ
តូចៗនៅលើស្ពកសែនទៅដល់ទស្សនិកជន។

កម្មវិធី "ដូរតន្ត្រីបុរាណ" ត្រូវបានរៀបចំឡើងពីម៉ោង៨និង៣០នាទីដល់ម៉ោង១០និង៣០នាទីយប់ថ្ងៃសុក្រនៃសប្ដាហ៍ទី២ជារៀងរាល់ខែ។ប្រសិនបើអស់លោកអ្នកមានឱកាសមកទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃពោលខាងលើ ចូរសាកល្បងម្ដងមកកាន់មជ្ឈមណ្ឌលជួបប្រាស្រ័យវប្បធម៌បុរមាណ លេខ៥០វិថី Dao Duy Tu ដើម្បីបានទស្សនាបរិយាកាសល្អស្អាតប្រពៃណីវៀតណាម៕




ប្រតិកម្មទៅវិញ

ផ្សេងៗ