នំCayភូមិ Nguyen ម្ហូបពិសេសនៅខេត្តThai Binh

    VOVWORLD_ទឹកដីណាក៏មានម្ហូបពិសេសដោយឡែករបស់ខ្លួនដែរ។ 
បើមកទស្សនាខេត្តThai Binhភាគខាងជើងវៀតណាម ភ្ញៀវទេសចរនឹងបាន
បរិភោគម្ហូបពិសេស​មួយ​​មុខដ៏ល្បីនៅទឹកដីនេះនោះគឺនំCay។ នំនេះមានរស
ជាតិឈ្ងុយ ​ផ្អែម ​ហឹរ​របស់​អង្ករ​ដំណើប ខ្លាញ់និងខ្ញី។

         ភូមិ Nguyenឬហៅថាភូមិ Nguyen Xa ចំណុះស្រុកDong Hung ជាតំបន់
ល្បីឈ្មោះ​ដោយការសំដែងរបាំតុក្កតាទឹកនិងរបរធ្វើនំCay។តាមរឿងនិទៀនថា
មុននេះនំCayជាប្រភេទម្ហូបដែលតែងតែបានអ្នកតំបន់ពិសាក្នុងឱកាសបុណ្យ
ចូលឆ្នាំ។ នំនេះត្រូវបានលោកស្រី Nguyen Thi Tanនៅភូមិ Nguyen Xa ធ្វើឡើង
មុនគេ។ លោកស្រី Nguyen Thi Tan​កើត​នាឆ្នាំ១៧២៤ហើយដល់វ័យ១៥ឆ្នាំបាន
ចូលបំរើការងារក្នុងរាជវាំង។​នាគ្រា​នោះ​លោកស្រីបានច្នៃឡើងនំថ្មីមួយប្រភេទ
ដែលមានឈ្មោះនំNgu viដើម្បីថ្វាយស្ដេច។​ស្ដេចសោយ​ហើយក៏សរសើរថាឆ្ងាញ់។ 
ដោយឃើញនំCayមានពណ៌សម្បុរស្រស់​ស្អាតដូចពងនៃសត្វក្ដាមខ្យល់ដែលភាសា
វៀតណាមហៅសត្វCayនោះព្រះអង្គប្រាប់ឲ្យដូរឈ្មោះនំNgu viទៅជានំCayវិញ។
ចាប់តាំងពីនោះមក​នាពេលឆ្នាំថ្មីមកដល់ម្ដងៗអ្នក​ភូមិតែងតែធ្វើនំCayដើម្បី
ថ្វាយជូនស្ដេចហើយរបរធ្វើនំCayត្រូវបានអភិរក្សនិងពង្រីកនៅភូមិ Nguyen
រហូតមកដល់សព្វថ្ងៃ។ 

នំCayភូមិ Nguyen ម្ហូបពិសេសនៅខេត្តThai Binh - ảnh 1
នំCayភូមិ Nguyen


    តាមលោក Nguyen Van Manh​ជាជាងធ្វើនំCayមួយរូបនៅភូមិ Nguyen
បានឲ្យ​ដឹងថា​ចំពោះការ​ធ្វើនំ​ប្រភេទនេះគឺការត្រៀមរៀបចំគ្រឿងផ្សំមានលក្ខណៈ
ដ៏សំខាន់។ ​គេយកកសិផល​ប្រពៃណី​​​មួយ​ចំនួនដូចជាអង្ករដំណើប ផ្លែហ្គេក ​សណ្ដែក
ដី ខ្ញី ដំណាប់​ត្រឡាច​ ​ខ្លាញ់​ជ្រូក ស្កអំពៅមកលាយឲ្យសព្វរួចហាន់ជាសសៃឆ្មារៗ
ដែលហៅថាកូន Cay។​បន្ទាប់មក​គេដាក់កូន Cayក្នុងថង់ផ្អាប់ឲ្យចូលជាតិរយៈ
ប្រមាណ៦ខែទើប​យក​ចេញ​​​សំរាប់​ជៀនរួចដាក់ចូលពុម្ភកាត់ជាបន្ទះនោះជា
ស្រេច។ តាមលោក Nguyen Huu Chinh នៅភូមិNguyen បានឲ្យដឹងថា

 “ គ្រួសារខ្ញុំធ្វើនំCayអស់រយៈពេល៥០ឆ្នាំកន្លងមក។នំCayនេះជាផលិតផល​
ប្រពៃណីរបស់ស្រុកកំណើតខ្ញុំដែលមានអាយុកាល៣០០ឆ្នាំ។នាបច្ចុប្បន្នរបរធ្វើនំ
Cayកំពុងអភិវឌ្ឍន៍ខ្លាំងដែលសំខាន់គឺលក់ឲ្យភ្ញៀវទេសចរ។”។

         នៅភូមិNguyen Xa សព្វថ្ងៃមានគ្រួសារចំនួនរាប់រយប្រកបរបរលផលិត
នំCay។​គ្រួសារនីមួយៗមានរចនាបទច្នៃនំដោយឡែករបស់ខ្លួន។ រួមជាមួយនំ
សណ្ដែកខៀវនៅខេត្ត​Hai Duong​ នំមៀននៅខេត្តHung Yen នោះនំ Cay របស់
ខេត្ត Thai Binh នេះជាម្ហូប​ពិសេសមួយមុខដែលរួមចំណែកទៅក្នុងការលើក
តម្កើងអត្តសញ្ញាណវប្បធម៌របស់ប្រជាជននៅតំបន់វាលសណ្ដទន្លេក្រហម៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ