ពិធីដង្ហែដំរី Dao Xa នៅស្រុក Thanh Thuy

(VOVWORLD) -មិនត្រឹមតែមានការទាក់ទាញដោយទេសភាពដ៏មនោរម្យប៉ុណ្ណោះទេ ស្រុក Thanh Thuy ខេត្ត Phu Tho ថែមទាំងទាក់ទាញភ្ញៀវទេសចរដោយពិធីបុណ្យវិសេសវិសាល ជាច្រើនដែលពោរពេញទៅដោយលក្ខណៈពិសេសនៃខឿនអរិយធម៌ស្រូវទឹកទៀតផង។ ក្នុងប៉ុន្មានថ្ងៃនៃដើមនិទាឃរដូវនេះ សូមអញ្ជើញលោកអ្នកនាងទៅទស្សនានៅឃុំ Dao Xa ដើម្បីសម្របខ្លួនទៅក្នុងពិធីបុណ្យធំបំផុតរបស់ស្រុក Thanh Thuy ដែលជា បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ នោះគឺពិធីបុណ្យដង្ហែដំរី  Dao Xa។
ពិធីដង្ហែដំរី Dao Xa នៅស្រុក Thanh Thuy  - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យ  

ពិធីបុណ្យ Dao Xa ឬគេហៅថា ពិធីបុណ្យដង្ហែដំរី ដែលបានប្រារព្ធឡើងក្នុងរយៈ ពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមាឃ ក្នុងនោះ ថ្ងៃទី២៨ជាថ្ងៃបុណ្យ ធំ ។ តាំងពីព្រឹកព្រលឹម អ្នកភូមិទាំងអស់ គឺមានវត្តមាននៅសាលាភូមិ Dao Xa ដើម្បី ត្រៀមរៀបចំគ្រឿងដង្វាយសម្រាប់សែន។ ស្ពកម្ហូបសែនមានចំនួន៤និងស្ពកមួយទៀត ដាក់ផ្លែឈើ៥មុខ ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់។ លើស្ពកសំរឹទ្ធមួយ ផ្លែឈើត្រូវ បានរៀបចំទៅជារូបប៉ម៩ជាន់កម្ពស់ជាង១ម៉ែត្រដោយបានតែងលំអផ្កាជុំវិញ។ រីឯស្ពក ម្ហូបសម្រាប់សែនគឺមានបាយដំណើប មាន់ឈ្មោលស្ងោ បង្អែមសណ្តែកខៀវ ហើយក៏ បានរៀបចំគួរឲ្យទាក់ទាញភ្នែកណាស់។ ជាពិសេស មាន់ដែលបានស្ងោនោះគឺមាន ពណ៌លឿងដ៏ស្អាត។ លោក Nguyen Van Tiet នៅក្រុម១៤ ឃុំ Dao Xa បានឲ្យដឹង ថា៖

        “ដើម្បីស្ងោបានមាន់ឲ្យមានពណ៌ស្អាតសម្រាប់សែន គឺត្រូវស្ងោកុំឲ្យលឿនពេក និងភ្លើងក៏កុំខ្លាំងពេកដែរ។ ពេលស្ងោត្រូវរក្សាទឹកឲ្យក្តៅឧណ្ហៗ ហើយស្ងោមាន់ក្នុង រយៈ ពេលពី៦ដល់៧ម៉ោង។ ស្ងោដូច្នេះ ស្បែកមាន់មិនរហែកទេ។ ពេលយកមាន់ចេញ ពីឆ្នាំងឃើញទឹកហូរបន្តិចៗ ពេលនោះទើបមាន់ឆ្អិន”។

ពិធីដង្ហែដំរី Dao Xa នៅស្រុក Thanh Thuy  - ảnh 2 ការដង្ហែគ្រែស្នែង

        ពិធីសែនព្រេនត្រូវបានអ្នកភូមិ Dao Xa រៀបចំយ៉ាងមត់ចត់ដើម្បីរំលឹកគុណូប ការៈរបស់អ្នកតាភូមិគឺ Hung Hai Cong ។ តាមរឿងដំណាលថា Hung Hai Cong ជា ប្អូនប្រុសរបស់ស្តេច Hung ទី១៨ ដែលព្រះអង្គបានគ្រប់គ្រងតំបន់ Tam Giang ក្នុង នោះរួមមានទាំងឃុំ Dao Xa, Hung Hoa និង Tho Xuyen ជួយឲ្យប្រជាជនក្នុងតំបន់ ទាំងអស់នេះ រស់នៅក្នុងភាពសុខសាន្តត្រាននឹងនរចិត្តធ្វើស្រែចំការ។ ព្រះអង្គបាន រៀបអភិសេកជាមួយ Trang Hoa ហើយប្រសូត្របានបុត្របីអង្គ។ លោក Tran Van Sang ម្ចាស់ពីធីបុណ្យដង្ហែដំរីបានឲ្យដឹងថា៖

        “ស្តេច Hung Hai Cong ខណៈដែលបញ្តេញសត្រូវវិលត្រឡប់មកវិញ ទ្រង់បាន ស្តេច Hung ប្រគល់ឲ្យដំរីមួយគូ។ ក្រោយមក ប្រជាជនភូមិ Dao Xa បាននឹកដល់ គុណូបការៈរបស់ទ្រង់បានជាគោរពទ្រង់ជាអ្នកតាភូមិនិងយកដំរីមួយគូនេះដើម្បីដង្ហែ ក្នុងពិធីបុណ្យរបស់ភូមិ”។

        ខណៈពេលដែលពិធីសែនត្រូវបានបញ្ជប់ ដល់ពេលពិធីដង្ហែដំរីបានចាប់ផ្តើម។ ចូលរួមក្នុងក្រុមដង្ហែនេះមានមនុស្សទៅដល់១២០នាក់ បន្ទាប់មកគឺហ្វូងភ្លេង។ “លោក ដំរី” ជាលក្ខណៈវិសេសវិសាលដោយឡែកនៃពិធីបុណ្យនេះ ដោយសារ “លោកដំរី” មានរូបរាងនិងពណ៌សម្បុដូចជាដំរីពិត ពោលគឺជើង ភ្លុក ត្រចៀកនិងភ្នែករបស់ដំរី មើលទៅរស់រវើកណាស់។ “លោកដំរី” មួយដោយបុរសពីរនាក់បញ្ជា ម្នាក់ខាងមុខ ម្នាក់ ទៀតបញ្ជានៅខាងក្រៅរបស់ដំរី។ លោក Nguyen Xuan Khoa អ្នកគ្រប់គ្រងនិងណែ នាំក្នុងពិធីបុណ្យដង្ហែដំរី Dao Xa បានឲ្យដឹងថា៖ ខណៈដែល “លោកដំរី” ទាំងពីរលេង សើចសប្បាយជាមួយអ្នកទស្សនាក្នុងពិធីបុណ្យគឺនឹងមានហ្វូងមនុស្សមួយក្រុមកាន់ទង់ រត់ជុំវិញគ្រែស្នែង ហោរកញ្ជៀវ បង្កើតឡើងបរិយាកាសសប្បាយរីករាយ។ ក្រុមដង្ហែដំរី នឹងដង្ហែពីសាលាភូមិទៅដល់វិហារហើយបកពីវិហាមកសាលាភូមិវិញ។

ពិធីដង្ហែដំរី Dao Xa នៅស្រុក Thanh Thuy  - ảnh 3 ការដង្ហែដំរី

        ពិធីសែនត្រូវបញ្ចប់នឹងដល់ពិធីបុណ្យដោយភ្ជាប់ជាមួយល្បែងប្រជាប្រិយរបស់ តំបន់បានចាប់ផ្តើម។ ក្នុងនោះ ការប្រឡងដាំបាយដែលទាក់ទាញមនុស្សចូលរួមយ៉ាង ច្រើនកុះករ។ លោក Nguyen Trung Khoa ឲ្យដឹងថា៖

        “ឆ្នាំណា ភូមិខ្ញុំក៏បញ្ចូនក្រុមមួយទៅចូលរួមដែរ។ ទោះបីជាខ្លឹមសារសម្រាប់ប្រ ឡងឆ្នាំណាក៏ដូចឆ្នាំណា ប៉ុន្តែបរិយាកាសសប្បាយ ធ្វើឲ្យអ្នកណាក៏ចង់ចូលរួមនិង ទន្ទឹងរង់ចាំការប្រឡងនេះដែរ”។

        ពិធីបុណ្យសាលាភូមិ Dao Xa បានឆ្លុះបញ្ជាំងនូវតម្លៃប្រវត្តិសាស្ត្រ ជីវភាពរស់នៅ ប្រចាំថ្ងៃ ជំនឿសាសនានៃខឿនកសិកម្មស្រូវទឹក ជំនឿសែនទេវតាទឹករបស់ប្រជាជន នៅទីនេះ។ នេះក៏ជាឱកាសដើម្បីអ្នកភូមិទាំងអស់គ្នា រំលឹកដល់គុណូបការៈរបស់ជីដូន ជីតានិងបួងសួងសុំសេចក្តីសុខសំណាង អាកាសធាតុអំណោយផល ប្រទេសជាតិ សម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ