ភ្នំ Doi កន្លែងដែលផ្សាភ្ជាប់ជាមួយរឿងរ៉ាវ ស្តេច Le Hoan ធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័ល

(VOVWORLD) -  តាមបណ្តោយទន្លេ Chau នៃតំបន់ដីសណ្តភាគខាងជើងវៀតណាមនោះ ភ្នំ Doi ដែលមានភ្នំ Doi Son  ជាបេតិកភណ្ឌប្រវត្តិសាស្រ្ត  និងជាជានិមិត្តរូបវប្បធម៌នៃតំបន់ Ha Nam ដែលត្រូវបានគេរំលឹកដល់ថា ជាអាស័យដ្ឋានដ៏ពិសិដ្ឋផងដែរ។ មិនត្រឹមតែជាសំណង់សាសនាពិសេសបំផុតពីបុរាណនោះទេ វត្ត Doi Son ថែមទាំងជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាធំជាងគេមួយនៅខាងជើងវៀតណាមទៀតផង។

ភ្នំ Doi កន្លែងដែលផ្សាភ្ជាប់ជាមួយរឿងរ៉ាវ ស្តេច Le Hoan ធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័ល - ảnh 1ប្រជាជនសម្តែងឡើងវិញនូវពិធី  ព្រះរាជពិធីច្រត់ព្រះនង្គ័ល

ត្រូវបានគេផ្តល់កិត្តនាមជាមហារមណីដ្ឋាននិងមានទិដ្ឋភាពដ៏អស្ចារ្យនៃដីសណ្ដទន្លេក្រហម វត្ត Doi Son នៅឃុំ Doi Son ស្រុក Duy Tien ខេត្ត Ha Nam ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ១១ នៅពេលព្រះពុទ្ធសាសនារុងរឿងបំផុតហើយត្រូវបាន ចាត់ទុកថាជាសាសនាជាតិផងដែរ។ ភ្នំ Doi ជាតំបន់ដីអធិរាជ ពោលគឺក្នុងឆ្នាំ ៩៨៧ ស្តេច Le Hoan បានយាងមកទីនេះដើម្បីធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័ល បើកដំណើរការជីករ៉ែនិងលើកកម្ពស់ការធ្វើកសិកម្ម។ ដោយមានទីតាំងស្ថិតនៅក្នុងឧទ្យានមួយដែលមានទំហំជាង ២ ហិកតា វត្ត Doi Son ស្ថិតនៅលើកំពូលភ្នំ  Doi ហើយត្រូវបានសាង សង់ឡើងនៅពាក់កណ្តាលសតវត្សរ៍ទី ១១។ រឿងព្រេងនិទានថា នៅឆ្នាំ ១០៥៤ ស្តេច Ly Thanh Tong និងម្ចាស់ស្ត្រី Y Lan ក្នុងព្រះរាជ្យដំណើរឆ្លងកាត់តំបន់ដីនេះ ដោយមើលឃើញច្រាំងខាងឆ្វេងគឺជាទន្លេ Chau និងច្រាំងខាងស្តាំគឺជាជួរភ្នំ Doi មានរាងដូចជារូបនាគអញ្ចឹង។ បើយោងតាមទ្រឹស្តីហុងស៊ុយ គេហៅថាតំបន់ដីនេះ គឺនាគប្រាំបួន មានន័យថា នាគប្រាំបួនឆ្ពោះទៅរកទិសដៅតែមួយ។ ដោយទីតាំងដ៏ “ពិសេស” នោះ បានជានៅឆ្នាំ ១០៥៤ ស្តេច Ly Thanh Tong និងម្ចាស់ស្ត្រី Y Lan បានជ្រើសរើសកន្លែងនេះដើម្បីកសាងឡើងវត្ត Long Doi Son។  

ស្នាកស្នាមសំគាល់រាប់ពាន់ឆ្នាំនៅតែមាននៅលើតំបន់ដីដ៏ពិសិដ្ឋនេះ នោះគឺអណ្តូងថ្មចំនួន ៩ បានគេប្រដូចដូចជាភ្នែកនាគដែលតែងតែលិចលង់ក្នុងទឹកទាំង៤រដូវនិងថ្លាស្អាត។ លោកស្រី Pham Xuan Thanh នាយិការសារមន្ទីរខេត្ត Ha Nam បានមានប្រសាសន៍ ថា៖ “នាប៉ុន្មានឆ្នាំ  ពីឆ្នាំ ១០៥៤ ដល់ ឆ្នាំ១០៥៨ ក្រោមរជ្ជកាលរបស់ស្តេច Ly Thanh Tong វត្តនេះត្រូវបានគេសាងសងឡើងនៅនៅលើភ្នំ Doi ប៉ុន្តែវត្ត Doi Son ល្បីល្បាញនៅពេលដែល ស្តេច Ly Thanh Tong បានយាងមកទីនេះគយគន់ទេសភាព ហើយព្រះអង្គទ្រង់ឆ្វេងយល់ថា  ភ្នំនេះមានលក្ខណៈចោតមែន ប៉ុន្តែភ្នំមានរាងសំប៉ែត បានប្តូរឈ្មោះភ្នំទៅជា Long Doi Son ហើយសង់លើកំពូលប្រាសាទធំមួយដើម្បីគោរពបូជាព្រះពុទ្ធនិងចេតិយ។ បន្ទាប់ពីបានសម្ពោធមក វត្តនេះបានក្លាយជាមហារណណីដ្ឋានដ៏អស្ចារ្យនិងជាវិមាននៃរាជវង្ស Ly តែម្តង។ មូលហេតុដែល ស្តេច Ly Nhan Tong ជ្រើសរើសទីតាំងនេះ មិនត្រឹមតែសំដៅទៅលើសាសនាសុទ្ធដើម្បីភ្ជាប់ស្មារតីរវាងចក្រវាលនិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យអំពីយោធានិងនយោបាយផងដែរ ខណៈពេលដែលព្រះអង្គចង់គ្រប់គ្រងតំបន់ដីសណ្តដ៏ធំល្វឹងល្វើយមួយនេះ"។

ភ្នំ Doi កន្លែងដែលផ្សាភ្ជាប់ជាមួយរឿងរ៉ាវ ស្តេច Le Hoan ធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័ល - ảnh 2វត្ត Doi Son 

ចំណុចសំខាន់មួយដែលបង្កើតឡើងសោភ័ណភាពរបស់វត្ត Doi Son គឺស្ថាបត្យកម្មសិល្បៈនៃរាជវង្ស Ly។ វត្តនេះត្រូវបានរចនាដោយមុខបែរទៅទិសខាងត្បូង។ ពីជើងភ្នំ Doi ត្រូវឆ្លងកាត់កាំជណ្ដើរជាង ៣០០ កាំ ដល់ខ្លោងទ្វារ Tam Quan   ត្រូវបានរចនាឡើងដោយមានកំរាលថ្ម ៥ ជាន់តាមរចនាដំបូល ៨។ ឆ្លងកាត់ទីធ្លាធំទូលាយមួយ គឺមកដល់កន្លែងធ្វើសមាធិ។ ដូចទៅនឹងវត្តបុរាណជាច្រើនដែរ វត្ត Doi Son ប្រព័ន្ធព្រះធម៌ដោយមានរូបសំណាកជាច្រើន ដែលរួមមាន៖ ព្រះពុទ្ធ ព្រះពុទ្ធមេត្រេយ ជាដើម។ លោក Cao Van Thang អ្នកទេសចរមកពីទីក្រុងហាណូយបានចែករំលែកថា៖ “ខ្ញុំក៏បានទៅកំសាន្តតាមវត្តជាច្រើនពីភាគខាងជើងទៅដល់ភាគខាងត្បូង ប៉ុន្តែត្រូវនិយាយថា វត្តនៅទីនេះពិតជាមានលក្ខណៈស្អាតបែបបុរាណមែន ហើយហាក់ដូចជាបង្កប់នូវព្រលឹងរបស់ប្រជាជនវៀតណាម។ នេះជាលើកទីមួយហើយ ដែលយើងអាចឃើញផ្ទាល់នូវសិលាចារិក ដែលមានតាំងពីឆ្នាំ ១០៥មក។ ខ្ញុំគិតថានេះពិតជាមានអត្ថន័យណាស់។ នេះជាបេតិកភណ្ឌមួយ ដែលអាចអប់រំកូនចៅអំពីប្រពៃណីជាតិដែលជាមោទនភាពណាស់”។

ក្រៅពីតម្លៃពីស្ថាបត្យកម្មនិងវប្បធម៌មក វត្ត Doi Son វាក៏ជាកន្លែងដែលព្រះសង្ឃនិងដូនជី ១០ អង្គ ដែលមានគុណបំណាចផ្សព្វផ្សាយព្រះពុទ្ធសាសនា សាបព្រួសសេចក្តីថ្លែថ្លានិងមេត្តាធម៌នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះ វត្ត Doi Son គឺជាប្រភពដើម្បីព្រះពុទ្ធសាសនាអភិវឌ្ឍន៍និងជាកន្លែងរក្សានូវសកម្មភាពវប្បធម៌ប្រជាប្រិយទៀតផង។ ហេតុដូច្នេះ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែ ទី៣ តាមចន្ទគតិ  វត្ត Doi Son តែងតែបើកពិធីបុណ្យប្រពៃណីផងដែរ។ ព្រះតេជគុណ Thich Thanh Vu ព្រះចៅអធិការវត្ត Doi Son បានមានព្រះបន្ទូលថា៖ “វត្ត Doi Son គឺផ្សាភ្ជាប់ជាមួយពិធីបុណ្យមួយមានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងសេដ្ឋកិច្ចនៃរាជវង្ស Ly។ ហើយរហូតមកដល់បច្ចប្បន្ននេះ នៅតែរក្សាបាននូវតម្លៃរបស់ប្រជាជន វៀតណាម។ វប្បធម៌និងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីរាប់ពាន់ឆ្នាំមកហើយតែងតែត្រូវបានថែរក្សានៅដដែល ដោយបង្ហាញថាប្រជាជនវៀត ណាមមានវប្បធម៌យូរលង់ណាស់មកហើយ”។

ឆ្លងកាត់ពេលវេលាជាច្រើនមក ប្រវត្តិសាស្ត្រនិងវប្បធម៌រួមទាំងសោភ័ណភាពដ៏ថ្កុំថ្កើងនោះ ប្រជុំបេតិកភណ្ឌ Doi Son កាន់តែបញ្ជាក់អះអាងពីតម្លៃប្រវត្តិសាស្ត្រ វប្ប ធម៌ និងទេសចរណ៍។ នៅខែធ្នូ ឆ្នាំ ២០១៧ វត្ត Doi Son  គឺជាវត្តមួយក្នុងចំណោមវត្តចំនួន ១០ នៅក្នុងទូទាំងប្រទេស ដែលត្រូវបានលោកនាយករដ្ឋមន្រ្តីសម្រេច ដាក់បញ្ចូលចំណាត់ថ្នាក់ជាបេតិកភណ្ឌជាតិពិសេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ