Batavia - ម្ហូបអាហារឥណ្ឌូនេស៊ីនៅទីក្រុងហាណូយ - ការ​តភ្ជាប់​វប្បធម៌​វៀតណាម និងឥណ្ឌូនេស៊ី

(VOVWORLD) -Batavia Restaurant & Café គឺជាភោជនីយដ្ឋានម្ហូបអាហារដំបូងបង្អស់ និងមានតែមួយគត់នៅទីក្រុងហាណូយរបស់ជនជាតិឥណ្ឌូនេស៊ី។ ភោជនីយដ្ឋាននេះបានបើកបម្រើភ្ញៀវទេសចរនូវម្ហូប Halal (ម្ហូបរបស់អ្នកកាន់សាសនាឥស្លាម) ដែលពោរពេញទៅដោយអត្តសញ្ញាណឥណ្ឌូនេស៊ី។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ Batavia បានអះអាងនូវមុខមាត់របស់ខ្លួនក្នុងក្រអៅបេះដូងរបស់ប្រជាជនទីក្រុងហាណូយផងដែរ។
Batavia - ម្ហូបអាហារឥណ្ឌូនេស៊ីនៅទីក្រុងហាណូយ - ការ​តភ្ជាប់​វប្បធម៌​វៀតណាម និងឥណ្ឌូនេស៊ី - ảnh 1
ភោជនីយដ្ឋាន Batavia Restaurant & Café 

លោកអ្នកនាងជាទីមេត្រី ខ្ញុំកំពុងនៅជាន់ទី ១ ភោជនីយដ្ឋាន Batavia។ ថ្ងៃនេះ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយបានរៀបចំកម្មវិធី រសជាតិឥណ្ឌូនេស៊ី នៅភោជនីយដ្ឋាន Batavia ដោយទាក់ទាញបានការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករ។ ក្នុងបន្ទប់មានទំហំ ៩០ ម៉ែត្រការ៉េ ភ្ញៀវជាច្រើននាក់កំពុងពិសាមុខម្ហូបដ៏វិសេសវិសាលនៃប្រទេសរាប់ម៉ឺនកោះ

“ខ្ញុំឃើញថាម្ហូបឥណ្ឌូនេស៊ីពិតជាវិសេសវិសាលណាស់ ដោយខុស ពីរសជាតិ ម្ហូបវៀតណាម។ រសជាតិរបស់ឈើអែម និងទឹកខ្ទិះដូងពិតជាឆ្ងាញ់ណាស់”។

“នេះគឺជាឱកាសដ៏ល្អអស្ចារ្យ ពេលដែលពិសាម្ហូបឥណ្ឌូនេស៊ីនៅ ភោជនីយដ្ឋាន ឥណ្ឌូនេស៊ីនៅទីក្រុងហាណូយ។ ម្ហូបនៅទីនេះគឺពោរពេញទៅដោយរសចជាតិឥណ្ឌូនេស៊ី។ ខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលបានពិសារម្ហូបនៃស្រុកកំណើតនៅទីនេះផងដែរ”។

នាឆ្នាំ ២០១៧ នៅពេលមកដល់ប្រទេសវៀតណាម លោក Azhar Rizal ម្ខាស់ភោជនីយដ្ឋាន Batavia បានសង្កេតឃើញថា ភ្ញៀវកាន់សាសនាឥស្លាមនិយាយរួម និងភ្ញៀវឥណ្ឌូនេស៊ីនិយាយដោយឡែកនៅទីក្រុងហាណូយពិបាករកម្ហូប Halai ណាស់។ ហេតុដូច្នេះហើយ លោក និងប្រព័ន្ធបានបើកហាងលក់ម្ហូប Halai ដើម្បីបម្រើភ្ញៀទាំងនេះ។

“Batavia គឺជាឈ្នោះរបស់រដ្ឋធានី Jakarta កាលពីមុន។ ឈ្មោះនេះងាយ ចង់ចំសម្រាប់ភ្ញៀវណាស់។ តាំងពីពេលបើកហាងមកម្លេះ ភ្ញៀវបានមកពិសាម្ហូបច្រើនណាស់។ ពាក្យស្លោករបស់ភោជនីយដ្ឋានគឺផ្សព្វផ្សាយម្ហូបអាហារ និងវប្បធម៌ឥណ្ឌូនេស៊ីដល់ប្រជាជនទីក្រុង និងភ្ញៀទេសចរនៅគ្រប់ទិសទី”។

លោក Setya Purwanto ជាចុងភៅជនជាតិឥណ្ឌូនេស៊ី ប្រចាំភោជនីយដ្ឋាន Batavia ដែលមានបទពិសោធន៍ការងារជាង ១០ ឆ្នាំហើយ។ បន្ទប់បាយរបស់លោក Setya Purwanto មានទំហំត្រឹមតែ ២០ ម៉ែត្រការ៉េ តែប៉ុណ្ណោះ បន្តែត្រូវបានរៀបចំមានរបៀបរៀបរយល្អណាស់។ លោកបានសំណេះសំណាលថា៖

“ដើម្បីធ្វើម្ហូប Halat ខ្ញុំត្រូវគោរពតាមគោលការណ៍៖ អ្នកកែ ច្នៃម្ហូបធ្វើពីសាច់ត្រូវជាអ្នកកាន់សាសនាឥស្លាម។ លើសពីនេះទៅទៀត យើងត្រូវគោរពបទបញ្ញត្តិអំពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ពីគ្រឿងផ្សំ រហូតដល់របៀបកែច្នៃផងដែរ”។

ភោជនីយដ្ឋាន Batavia មានពីជាន់។ លោក Rizal បានព្យួររូបថតទេសភាព និងម្ហូបអាហារឥណ្ឌូនេស៊ីជាច្រើនសន្លឹកនៅលើជញ្ជាំង និងជណ្ដើរ។ រូបថតទាំងនេះត្រូវបានគូរលើក្រណាត់សូត្រ  Batik ប្រពៃណីរបស់ ឥណ្ឌូនេស៊ី ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវ។

“ភោជនីយដ្ឋានរបស់យើងខ្ញុំបានបម្រើម្ហូបដែលសមស្របនឹង ចំណង់ចំណូលចិត្តរបស់ប្រជាជនវៀតណាម ដូចជា ម្ហូប sate ayam (មាន់អាំង)  rendang (ខគោ Jawa) និងបាយឆាពិសេសឥណ្ឌូនេស៊ី។ ម្ហូបទាំងនេះត្រូវបាន CNN បោះឆ្នោតជ្រើសតាំងជាម្ហូបឆ្ងាញបំផុតទាំង ១០ នៅលើពិភពលោក។ នាបច្ចុប្បន្ននេះ ភោជនីយដ្ឋាន Batavia ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាជនវៀតណាមផងដែរ”។

ប្រជាជន ឥណ្ឌូនេស៊ីតែងតែចាត់ទុកថា ម្ហូបអាហារគឺជាផ្លូវតភ្ជាប់រវាងមនុស្សនឹងមនុស្ស រវាងវប្បធម៌នឹងវប្បធម៌។ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍របស់ស្ថានទូតឥណ្ឌូនេស៊ី ពិធីជប់លៀង និងពិធីឧទ្ទេសនាមវប្បធម៌នានា គឺ ជានិច្ចកាលមានវត្តមានភោជនីយដ្ឋាន Batavia ដើម្បីឧទ្ទេសនាមមុខម្ហូបប្រពៃណីរបស់ឥណ្ឌូនេស៊ីទៅកាន់មជូនគ្រប់រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ