VASEAN ផ្លាស់ប្ដូរថ្មី និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍

(VOVWORLD) -VASEAN គឺជាអង្គការសង្គម អាជីព ១ ដែលមានឈ្មោះដើមគឺ សមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ឡាវ - កម្ពុជា ដោយបានង្កើតឡើងកាលពី ១០ ឆ្នាំមុន។ នាពេលថ្មីៗនេះ សមាគមនេះបានប្ដូរឈ្នោះជាសមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាស៊ាន (VASEAN)។ នេះគឺជាការវិវឌ្ឍថ្មី សំដៅអះអាងថែមទៀតនូវតួនាទីរបស់សមាគមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់សហគមន៍អាស៊ាន ក៏ដូចជាលើពិភពលោកផងដែរ។
VASEAN ផ្លាស់ប្ដូរថ្មី និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ - ảnh 1ពិធីបង្ហាញ សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ឡាវ -កម្ពុជា (internet)

សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ឡាវ -កម្ពុជា ត្រូវបានបង្កើតឡើងនាឆ្នាំ២០០៨ ដោយធ្វើសកម្មភាពលើទូទាំងប្រទេស និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងផែនការ និងវិនិយោគ។ នាបច្ចុប្បន្ននេះ សមាគមមានសមាជិកចំនួន ១១០០ នាក់ ដែលរួមមានផ្នែក និងវិទ្យាស្ថានស្រាវជ្រាវនានា ក្រៅពីនេះ ក៏មានទស្សនាវដ្តី កាសែតបោះពុម្ភ និងមានការិយាល័យតំណាងប្រចាំនៅឡាវ កម្ពុជា និងទីក្រុងហូជីមិញជាដើម។ នៅក្នុងមហាសន្និបាតនីតិកាលទី ២ (អាណត្តិពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២) នោះ សមាគមនេះបានឯកភាពប្ដូរឈ្មោះជា សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម  - អាស៊ាន (VASEAN)។ វាយតម្លៃអំពីជំហានផ្លាស់ប្ដូរថ្មីនេះ លោក Nguyen The Phuong អតីតអនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម ប្រធាន VASEAN បានឲ្យដឹងថា៖

“ការដែល សមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម  - ឡាវ - កម្ពុជាបានប្ដូរឈ្នោះនោះបានសរឲ្យឃើញនូវការរីកចម្រើនរបស់សមាគម ពង្រីកសកម្មភាព ឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងលើពិភពលោក សំដៅរួមចំណែកទៅក្នុងការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាម និងបណ្ដាប្រទេសជាសមាជិកអាស៊ាន”។

ក្នុងឆ្នាំ២០១៩ សមាគមបានលើកគោលដៅឆ្លៀតយកមនោសញ្ចេតនា និងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាល និងបណ្ដាអង្គការក្រៅរដ្ឋាភិបាល ក្នុងតំបន់ សំដៅលើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាព ឆ្លើយតបនឹងតម្រូវការរបស់សមាជិក លើកកម្ពស់កិត្យានុភាពអន្តរជាតិរបស់សមាគម ក៏ដូចជាធ្វើឲ្យសមាគមក្លាយទៅជាអង្គការតំណាងឲ្យសហគ្រាសវៀតណាមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានផងដែរ។ ស្ដីពីទិសដៅនេះ លោក Le Quang Manh អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាមបានអះអាងថា៖

“ខ្ញុំវាយតម្លៃខ្ពស់ចំពោះកាប្ដូរឈ្មោះទៅជាសមាគមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

វៀតណាម - អាស៊ានរបស់សមាគម។ នេះគឺជាការបោះជំហានសមស្រប នៅពេលទីផ្សារបណ្ដាប្រទេសអាស៊ានកាន់តែបើកចំហរ និងសមាហរណកម្ម។ បណ្ដាបទបញ្ញត្តិអំពីបរិយាកាសធ្វើអាជីវកម្មរបស់តំបន់ក៏មានភាពអំណោយផលជាងចំពោះសកម្មភាពបោះទុនវិនិយោគបរទេសផងដែរ ហើយតាមនោះនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាក់ទិនទាំងអស់”។

នាបច្ចុប្បន្ននេះ សមាគមបានកសាង និងពង្រីកទំនាក់ទំនងជាមួយស្ថាប័នតំណាង គណកម្មការសហប្រតិបត្តិការ និង សមាគមមិត្តភាពនៃបណ្ដាប្រទេសអាស៊ាន ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិត្តិការជាមួយសមាគម និងសម្ព័ន្ធសមាគមផ្សេងទៀតជាច្រើនក្នុងតំបន់។ ទន្ទឹមនឹងនេះ សមាគមក៏បានរក្សាទំនាក់ទំនងជាប្រចាំជាមួយបណ្ដាស្ថានទូតអាស៊ានប្រចាំនៅវៀតណាម និងបណ្ដាស្ថានទូតវៀតណាមប្រចាំនៅបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើនការជួបប្រាស្រ័យទាក់ទងគ្នា និងសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន។ វាយតម្លៃអំពីតួនាទីជាស្ពានតភ្ជាប់របស់សមាគរវាងវៀតណាម និងបណ្ដាប្រទេសអាស៊ាននោះ លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

“ខ្ញុំគិតថា ការបង្ហាញមុខសមាគមអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការវៀតណាម - អាស៊ាន គឺជាព្រឹត្តិការណ៍សំខាន់។ ខ្ញុំសង្ឃឹមថានឹងឃើញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងខ្លាំងក្លារវាងវៀតណាម និងប្លុកអាស៊ាន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរផងដែរ”។

ដោយមានទិសដៅផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនេះ នាឆ្នាំ២០១៩  VASEAN  នឹងទទួលបានស្នាដៃជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងប្លុក និងបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសដៃគូដូចជា ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង រួមចំណែកទៅក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ក៏ដូចជាបណ្ដប្រទេសជាសមាជិកអាស៊ានថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ