កម្ពុជាជម្រុញការនាំចេញអង្ករ

(VOVWORLD) -នាប៉ុន្មានឆ្នាំថ្នីៗនេះ ផ្ទៃដីដាំស្រូវសរុបរបស់កម្ពុជាមានប្រហែល៣លានហិកតាដែលស្រូបយក៨៥%នៃផ្ទៃដីដំណាំដាំដុះ។ ហើយប្រជាជនកម្ពុជា២លាននាក់ក្នុងចំណោម១៥លាននាក់គឺប្រកបមុខរបរកសិកម្ម។ ហេតុដូច្នេះ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលឃើញថា ការនាំចេញអង្ករកំពុងជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់កម្ពុជានោះ។ ប្រទេសនេះក៏កំពុងមានការបោះជំហានជាក់ស្តែង សំដៅជម្រុញកំណើនលើវិស័យនាំចេញអង្ករ។
កម្ពុជាជម្រុញការនាំចេញអង្ករ - ảnh 1 ការពិនិត្យគុណភាពអង្គករនៅរោងចក្រអង្គរមួយនៅរាជធានីភ្នំពេញ (Internet)

 

ទោះបីជាទើបនាំចេញអង្ករពីឆ្នាំ២០០៨មក ប៉ុន្តែរហូតមកដល់ពេលនេះ ផ្នែកនាំចេញអង្កររបស់កម្ពុជាគឺសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់។ ឆ្នាំ២០០៩ បរិមាណនាំចេញអង្កររបស់កម្ពុជាទើបសម្រេចបានតែ១០ពាន់តោនតែប៉ុណ្ណោះ។ ប៉ុន្តែ ដល់ឆ្នាំ២០១៧ តួរលេខនេះបានកើន៦៣ដង ពោលគឺទទួលបាន៦៣៥ពាន់តោនផងដែរ។ ក៏ក្នុងឆ្នាំ២០១៧នេះតែម្តង កម្ពុជានាំចេញអង្ករទៅដល់ប្រទេស៦៣ លើពិភពលោក នាំមកនូវចំណូលជាង៣៣៣លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី២ ក្រោយចិនតែប៉ុណ្ណោះ។ យោងតាមជំនាញការ គ្រាប់ស្រូវរបស់កម្ពុជាទទួលបានការវាយតម្លៃខ្ពស់គឺដោយសារគោលនយោបាយមិនដើរតាមបរិមាណឡើយ ពោលគឺផ្តោតសំខាន់លើគុណភាព។ លោក Huynh The Nang ប្រធានសម្ព័ន្ធសមាគមស្បៀងអាហារវៀតណាមបានឲ្យដឹងដូច្នេះ៖

“អង្ករកម្ពុជាកំពុងទទួលបាននូវតួនាទីនិងកិត្យានុភាពលើទីផ្សារអន្តរជាតិ។ អង្ករនេះត្រូវបានផលិតដោយមិនប្រើជីគីមី តាមនោះឆ្លើយតបទៅនឹងទីផ្សារអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាថែមទាំងឆ្លើយតបនឹងតម្រូវការអំពីសន្ទទស្សន៍ សំណល់នៃថ្នាំកំចាត់ដង្កូវទៀតផង”។

ចាប់ពីឆ្នាំ២០១៥មក រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលដៅអភិវឌ្ឍន៍ប្រទេសខ្លួនឲ្យក្លាយទៅជាប្រទេសនាំចេញអង្ករដោយបរិមាណធំគឺ១លានតោនក្នុងមួយឆ្នាំ។ ថ្វីត្បិតតែដល់បច្ចុប្បន្ននេះ គោលដៅដែលបានដាក់ចេញនោះមិនទាន់សម្រេចក៏ដោយ ប៉ុន្តែបើប្រសិនបើកវាយតម្លៃអំពីគុណភាពរបស់អង្ករគឺអង្ករកម្ពុជាកំពុងជំនះទាំងទីផ្សារពិបាកបំផុតដូចជា EU ខណៈពេលដែលប្លុកនេះនាំចូលអង្កពីកម្ពុជាស្រូបយកបរិមាណ៤៣ភាគរយ។ លោក ខេម សុវណ្ណារា អនុប្រធាននាយករដ្ឋានជម្រុញកសិកម្ម នៃក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា៖

“គោលនយោបាយរបស់យើងខ្ញុំគឺជម្រុញការផ្លាស់ប្តូរក្នុងកសិកម្ម។ មុនបង្អស់គឺធ្វើការផ្លាស់ប្តូរអំពីទម្លាប់។ ប្រសិនបើមុននេះ ប្រជាកសិករធ្វើកសិកម្មគ្រាន់តែបម្រើតម្រូវការនៃជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ យើងខ្ញុំកំពុងជម្រុញយ៉ាងខ្លាំងក្លាគោលគំនិត “ធ្វើកសិកម្មសម្រាប់បម្រើពាណិជ្ជកម្ម” តាមនោះ លើកកម្ពស់មនសិការរបស់ប្រជាកសិករក្នុងការដាំស្រូវនាំចេញ។ ទីពីរ រដ្ឋាភិបាលបាននិងកំពុងអំពាវនាវទុនវិនិយោគដើម្បីជួយកសិករផ្លាស់ប្តូរពីពូជស្រូវចាស់ទៅធ្វើពូជស្រូវថ្មីតាមតម្រូវការរបស់ទីផ្សារ។ ឧទាហរណ៍ពូជស្រូវផ្ការំដួល ធ្លាប់ទទួលកិត្តនាមជា “ស្រូវឆ្ងាញ់បំផុតលើពិភពលោក”។

កម្ពុជាជម្រុញការនាំចេញអង្ករ - ảnh 2ការនាំចេញអង្ករកំពុងជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់កម្ពុជា (Internet)

ស្រូវផ្ការដួលរបស់កម្ពុជាធ្លាប់ទទួលបានកិត្តនាម “អង្កឆ្ងាញ់បំផុតលើពិភពលោក” ក្នុងរយៈពេលបីឆ្នាំបន្តបន្ទាប់។ ពូជស្រូវនេះត្រូវបានប្រដូចដូចជា “មាសសរ” របស់កម្ពុជាដោយសាររស់ជាតិឈ្ងុយឆ្ងាញ់។ ក្រៅពីឧត្តមភាពអំពីគុណភាពអង្កមក នាប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាកំពុងជម្រុញការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការផលិតអង្ករ។ យោងតាមលោក វង់ មាស ពិសិដ្ឋ អ្នកជំនាញខាងរក្សាទុកស្បៀងអាហារក្រោយពីប្រមូលផលរួចរាល់បានឲ្យដឹងថា៖ នេះជាមូលដ្ឋានដើម្បីជួយកម្ពុជាចូលទៅទីផ្សារអន្តរជាតិ៖

“មុននេះ កសិករកម្ពុជាភាគច្រើនគឺហាលស្រូវនៅតាមដងវិថី។ របៀបនេះនាំមកនូវគំហិតជាច្រើន ដូចជាស្រូវត្រូវសត្វស៊ី និងស្រូវហាល់តាមផ្លូវមិនអនាម័យ ថែមទាំងឥទ្ធិពលពីអាកាសធាតុ។ ប៉ុន្តែ បច្ចុប្បន្ននេះ ប្រជាកសិករបានផ្លាស់ប្តូរទៅ ប្រើម៉ាស៊ីនសម្ងួតឧស្សាហកម្ម ងាយស្រួលផង និងធានាអនាម័យផង”។

ឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករចំនួន១០លានតោន អតិរេក៥លានតោន ប៉ុន្តែប្រទេសនេះត្រឹមតែនាំចេញបាន៦៣៥ពាន់តោន។ ទន្ទឹមនឹងកង្វះខាតអំពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការទុកបម្រុងស្រូវអង្ករមក សហគ្រាសនានារបស់ប្រទេសនេះក៏ត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការប្រមូលផលស្រូវរបស់ប្រជាកសិកដោយបរិមាណធំដែរ។ លោក ខេម សុវណ្ណារា បានឲ្យដឹងថែមទៀតថា នាពេលខាងមុខ កម្ពុជានឹងបង្កើនវិនិយោគដើម្បីជំនះពុះពារលើកង្វះខាតនេះ រួមចំណែកលើកកម្ពស់សមត្ថភាពនាំចេញអង្ករ៖

“យើងខ្ញុំកំពុងអនុវត្តការចលនាប្រជាជនធ្វើផលិតតាមរូបសណ្ឋានប្រមូលផ្តុំ ដើម្បីជួយសម្រួលកិច្ចការគ្រប់គ្រងឲ្យងាយស្រួលជាងនិងសន្សំសចៃចំណាយដំបូង ហើយការស្វែងរកទីផ្សារនំាចេញក៏ងាយស្រួលជាងដែរ។ ទន្ទឹមជាមួយគ្នានោះ គឺបង្កើតសហគមន៍ទទួលបន្ទុកវិស័យនីមួយៗ។ ឧទាហរណ៍ បច្ចុប្បន្ននេះ យើងខ្ញុំមានសហគមន៍មួយផលិតអង្ករសរីរាង្គនាំចេញនៅខេត្តព្រះវិហារ។

នាខែមករាឆ្នាំកន្លងទៅ កម្ពុជាបានបង្ហាញមុខនូវពាណិជ្ជសញ្ញាអង្ករម្លិះ ដែលត្រូវបានចាត់ទុកជាពាណិជ្ជសញ្ញាអង្ករមានបទដ្ឋាននិមិត្តរូប ដោយគោលបំណង ផ្សព្វផ្សាយផលិតផលអង្ករមានគុណភាពខ្ពស់ជាតិ។ ដោយការបោះជំហានយ៉ាងបន្ទាន់នោញ កម្ពុជាកំពុងបង្កើកឡើងខ្សែសង្វាក់តម្លៃនិរន្តរភាព សម្រេចបានបទដ្ឋានផលិតស្រូវអង្ករប្រកបដោយចីរភាព តាមនោះទាក់ទាញទីផ្សារនាំចូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ