ការប្រឡងសំនៀងអាស៊ាន+៣៖ឱកាសសំរាប់អ្នកចម្រៀងវ័យក្មេងឡាវ

(VOVWORLD)-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន (១៩៦៧- ២៩១៧)និង៧២ទិវាបង្កើតវិទ្យុសម្លេងវៀតណាម(1945-2017) វិទ្យុសម្លេងវៀត ណាម(VOV)នឹងរៀបចំ៖”ប្រឡងសំនៀងអាស៊ាន+៣” ក្នុងរយៈពេល២ថ្ងៃខាងមុខ គឺថ្ងៃទី១៩និងទី២០សីហាខាងមុខនេះ។  

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន(១៩៦៧-២៩១៧)និង៧២ទិវាបង្កើតវិទ្យុសម្លេងវៀតណាម(1945-2017)វិទ្យុសម្លេងវៀតណាម(VOV)នឹងរៀបចំ៖”ប្រឡងសំនៀងអាស៊ាន+៣”ក្នុងរយៈពេល២ ថ្ងៃ ខាងមុខ គឺថ្ងៃទី១៩និងទី២០សីហាខាងមុខនេះ។ គណៈចាត់តាំងបានអោយដឹងថា៖មានបេក្ខជនចំនួន២៤ដែលមានអាយុពី១៨ដល់៣៥ឆ្នាំមកពីប្រទេសអាស៊ាននឹងចូលរួមព្រឹត្តិការណ៍នេះនៅខេត្តថាញហ្វា។ ក្រុមឡាវមានអ្នកចម្រៀងពីរអ្នកចូលរួមការប្រឡងនេះ។

ការប្រឡងសំនៀងអាស៊ាន+៣៖ឱកាសសំរាប់អ្នកចម្រៀងវ័យក្មេងឡាវ - ảnh 1

ការប្រឡងសំនៀងអាស៊ាន+៣៖ឱកាសសំរាប់អ្នកចម្រៀងវ័យក្មេងឡាវ

Khampasong Thirasack (ឈ្មោះសិល្បះគឺ Ola)និង Phonesavanh Inthavong (ឈ្មោះសិល្បះគឺ Namfom) ជាអ្នកចម្រៀងវ័យក្មេងដ៏ល្បីឈ្មោះនៅឡាវដែលបានក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវជ្រើសតាំងចូលរួមការប្រឡងសំនៀងអាស៊ាន+៣ នៅទីក្រុង Sam Son ខេត្ត Thanh Hoa។ នេះជាមោទនភាពធំធេងរបស់បណ្ដាសិល្បករវ័យក្មេងឡាវ ដែលបានទាក់ទងនឹងឆាកល្ខោនថ្នាក់តំបន់ និងជាឱកាសដើម្បីមិត្តវ័យក្មេងអះអាងទេពកោសល្យរបស់ខ្លួនទៀតផង។ លោកស្រី Toumkham Borihane បុគ្គលិកក្រុមហ៊ុន  Indee Record ជាក្រុមហ៊ុនផលិតកម្មកម្មវិធីសម្ដែងជួរមុខនៅឡាវ និងក៏ជាអ្នកគ្រប់គ្របអ្នកចម្រៀងវ័យក្មេងទាំងពីរនេះ បានចែករំលែកថា៖

        " អ្នកចម្រៀងវ័យក្មេងឡាវនេះត្រូវបានជ្រើសតាំងតាមបទដ្ឋានរបស់គណៈចាត់តាំង។ មិត្តតាំងនេះបានផ្ញើរូបភាព និងវីឌីអ៊ូរបស់ខ្លួនទៅជូនគណៈចាត់តាំង។ នេះជាតារាចម្រៀង Pop ល្បីឈ្មោះនៅឡាវ។ ក្រៅពីរូបរាងស្អាត ការសម្ដែងល្អ មិត្តទាំងនេះអាចច្រៀងជាភាសាឡាវផង និងភាសាបរទេសទៀតផង។".

ការប្រឡងសំនៀងអាស៊ាន+៣៖ឱកាសសំរាប់អ្នកចម្រៀងវ័យក្មេងឡាវ - ảnh 2ការប្រឡងសំនៀងអាស៊ាន+៣៖ឱកាសសំរាប់អ្នកចម្រៀងវ័យក្មេងឡាវ   

អ្នកចម្រៀង Ola អាយុ២៩ឆ្នាំ សមាជិកក្រុមអ្នកចម្រៀងជួរមុខនៅឡាវ ដោយមានបទចម្រៀងជាច្រើន បានឈរលំដាប់ថ្នាក់ជួរមុខ ក្នុងកម្មវិធីចម្រៀងនៅលើទូរទស្សន៍ជាតិ និងវិទ្យុឡាវ។ ឆ្នាំ ២០១០ លោកបានចេញផ្សាយ allbum របស់ខ្លួនជាលើកដំបូងដោយមានឈ្មោះ៖” មិត្តស្រីរបស់ខ្ញុំ” និងមុននេះជាងមួយខែបានចេញផ្សាយ Allbum “ សូមអូនវិលត្រឡបមកវិញ” ។ ស្ដីអំពីបទចម្រៀងមានចំណងជើងថា៖”ពលីកម្ម” អ្នកចម្រៀង Ola បានអោយដឹងថា៖នេះជាបទចម្រៀងដែលបាននិពន្ធដោយខ្លួនឯង ដែលបានចេញផ្សាយក្នុង  Allbum នាឆ្នាំ២០១៥ ហើយ Ola មានគោលបំណងថា៖នឹងបានទស្សនិកជនទទួល៖

       " នេះជាបតចម្រៀងមានខ្លឹមសារស្ដីអំពីសេចក្ដីស្នេហា។ ពេលយើងស្រឡាញ់គ្នា គឺអាចធ្វើអ្វីៗទាំងអស់ដើម្បីសង្សារ ហើយពេលគេមានស្នេហាផ្សេងគឺយើងត្រូវចែកផ្លូវគ្នា។ ខ្ញុំគិតថា បទចម្លៀងមានខ្លឹមសារដូច្នេះនឹងទទួលបានការស្រុះចិត្តគំនិតពីទស្សនិកជន។ បទចម្រៀងទីពីរដែលខ្ញុំសម្ដែង មានឈ្មោះថា៖  What’s up។ ចូលរួមការប្រឡងលើកនេះខ្ញុំចង់សម្ដែងទេពកោសល្យរបស់ខ្លួនផងនិងអះអាងអំពីការអភិវឌ្ឍន៍របស់មជ្ឈដ្ឋានសិល្បករវ័យ ក្មេងឡាវចំពោះពិភពលោកផងដែរ។”

          Namfom អាយុ២២ឆ្នាំ ជាសិល្បការិនីស្អាតអស្ចារ្យ ដ៏ល្បីនៅឡាវ។ Namfom ក៏បានចេញផ្សាយ Allbum មួយចំនួនរបស់ខ្លួន ហើយមានការរួមផ្សុំជាមួយក្រុមអ្នកចម្រៀងជាបុរសល្បីឈ្មោះនៅឡាវ។  Namfom បានអោយដឹងថា៖

          “ ក្នុងការប្រឡងនេះ នាងខ្ញុំបានជ្រើសរើសបទចម្រៀងអន្តរជាតិចំនួនពីរដើម្បីសម្ដែងគឺ៖ “If I Ain’t got You” និងបទចម្រៀង “I have Nothing”។ នាងខ្ញុំគិតថាបទចម្រៀងទាំងពីរនេះមានខ្លឹមសារល្អ សមស្របជាមួយការប្រឡងនេះ។ នេះជាល្ខោនធំ ហើយនាងខ្ញុំមានគោលបំណងសាក់ល្បង ហើយចាត់ទុកនេះជាឱកាសល្អមួយដើម្បីសម្ដែងទេពកោសល្យខ្លួន និងសិក្សារៀនសូត្របទពិសោធន៍ពីអ្នកចម្រៀងនានាទៀតផង។ ”.

          តំណាងក្រុមហ៊ុន Indee Record និងបណ្ដាអ្នកចម្រៀងវ័យក្មេងកំពុងខំប្រឹងប្រែងត្រៀមរៀបចំវគ្គចុងក្រោយ ដើម្បីចេញដំណើរ ចូលរួមការប្រឡងសំនៀងអាស៊ាន+៣។ ដោយមានការឧស្សាព្យាយាម និងគោលបំណងបង្ហាញទេពកោសល្យរបស់ខ្លួន បណ្ដាសិល្បករវ័យក្មេងឡាវនឹងនរចិត្ត ហើយជឿជាក់ទៅលើខ្លួន។ សង្ឃឹមថាមិត្តទាំងនេះទទួលបានជោគជ័យក្នុងការប្រឡងលើកនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ