ចំណាប់អារម្មណ៍ក្រោយវគ្គហ្វឹកហាត់

        (VOV)_ក្រោយរយៈពេល២០ថ្ងៃសិក្សាស្រាវជ្រាវ រួមជាមួយសកម្មភាពទៅ​ទស្សនា
រមណីដ្ឋាននៅភាគខាងជើងវៀតណាម កម្មាភិបាល បុគ្គលិកម្នាក់ៗ នៃ​មជ្ឈឹមសម្ព័ន្ធ
សមាគមយុវជនបដិវត្តន៍ឡាវ សុទ្ធតែវាយតំលៃខ្ពស់វគ្គហ្វឹកហាត់អំពីការងារយុវជន
 ដោយសម្ព័ន្ធសមាគមយុវជនបដិវត្តន៍ហូជីមិញរៀបចំឡើង។ ​ដោយបទពិសោធន៍ទាំង
នោះ មិត្តឡាវនឹងអនុវត្តដើម្បីចលនាយុវជនរបស់ឡាវអោយកាន់តែអភិវឌ្ឍន៍ និងរីក
ធំធាត់ថែមទៀត។

        វគ្គហ្វឹកហាត់លើកនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទីមួយដល់ថ្ងៃទី២០​តុលា រួម
មានសិក្ខាកាមចំនួន៣០នាក់ សុទ្ធតែជាកម្មាភិបាលស្នូល របស់មជ្ឈឹម​សម្ព័ន្ធសមាគម
យុវជនប្រជាជនបដិវត្តន៍ឡាវ ស្ថាប័នមជ្ឈឹម និងបណ្ដាលេខាធិការ និងលេខាធិការរង
 របស់ខេត្ត ទីក្រុងចំនួន១៨ ក្នុងទូទាំងប្រទេស។ ក្រៅពីបណ្ដាមេរៀនទ្រឹស្តី ស្ដីអំពីប្រព័ន្ធនយោបាយ របស់វៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ ការបង្កើតសកម្មភាពសំ
រាប់យុវជន កុមារជំទង់នេះ បណ្ដាសិក្ខាកាមក៏មានអនុវត្តនៅក្នុងថ្នាក់រៀន​ផងដែរ។ 
ចំពោះលោក Lonkham Xumavong លេខា​ធិ​ការ​រង សម្ព័ន្ធសមាគមយុវជនខេត្ត Huaphan
 បានអោយដឹងថា៖ 

ចំណាប់អារម្មណ៍ក្រោយវគ្គហ្វឹកហាត់ - ảnh 1
ចំណាប់អារម្មណ៍ក្រោយវគ្គហ្វឹកហាត់

“ ខ្ញុំឯកភាព ចំពោះការអប់រំអំពីនយោបាយចំពោះយុវជន ពីព្រោះនេះគឺជា​បញ្ហា
សំខាន់បំផុត។ ទីពីរគឺការងារបណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់យុវជន ពីព្រោះមានការងារ
ធ្វើទើបមានប្រាក់ចំណូលស្ថិរភាព មានជីវភាពរស់នៅល្អប្រសើរបាន។​”

        ចាប់ពីឆ្នាំ ១៩៧២មក មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកម្មុយនីស្តហូជីមិញ ​បានរៀប
ចំវគ្គបណ្ដុះបណ្ដាលជាង២០ ដោយមានសិក្ខាកាមឡាវជិត៨០០នាក់​ចូលរួម។ក្រៅពីនោះ
 បណ្ដាខេត្តមានខ្សែព្រំដែនរួមជាមួយឡាវ ដូចជា៖ ខេត្ត ​Nghe An, Ha Tinh, Son La –
 Hua Phan, Nghe An – Xieng Khoang , Kon Tum – Attapu សុទ្ធតែបានចងសម្ព័ន្ធមេ
ត្រីភាព ហើយផ្លាស់ប្តូរគណៈ​ប្រតិភូ​យុវជនថ្នាក់ខេត្ត ជួបជំគ្នា ពិភាក្សានិងផ្លាស់ប្តូរបទ
ពិសោធន៍ជារៀងរាល់ឆ្នាំ។ លោក Phan Minh Thai ​ ប្រធាន​ដេប៉ាតេម៉ង់កិច្ចការកុមារ 
វិទ្យាស្ថានយុវជន ​និងកុមារជំទង់​វៀតណាម និងជាប្រធានគណៈចាត់តាំងបានអោយ
ដឹងថា៖

        “ វគ្គបណ្ដុះបណ្ដាលឆ្នាំនេះមានចំណុចថ្មីជាច្រើន បើប្រៀបនឹងឆ្នាំមុនៗ។ ​ចំណុច
ពិសេសបំផុតលើកនេះគឺឆ្នាំនេះ មានអ្នកជំនាញការមកពីនាយកដ្ឋាន​វិនិយោគ មក
ធ្វើការអត្ថាធិប្បាយ ស្ដីអំពីស្ថានភាពវិនិយោគរវាងប្រទេសទាំងពីរ ​វៀតណាម-ឡាវ
ហើយសិក្ខាកាមទាំងឡាយសុទ្ធតែមានការចូលចិត្តណាស់។”

        ក្រៅពីការសិក្សានៅក្នុងថ្នាក់រៀន គឺនៅមានបណ្ដាសកម្មភាពផ្លាស់ប្តូរបទពិសោ
ធន៍​ជាមួយសម្ព័ន្ធសមាគមយុវជន សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ទូរគមនាគមន៍វៀត
ណាម ទៅទស្សនាតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រមួយចំនួនទៀត​។ ចំពោះ ​លោកLon
kham Xumavong លេខាធិការរង សម្ព័ន្ធសមាគមយុវជនខេត្ត Huaphan ថា៖ដំណើរ
ទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Tan Trao ខេត្ត Tuyen Quang ជាសកម្មភាព
អប់រំជាប្រពៃណីដ៏ចាំបាច់៖

        “ មកដល់មូលដ្ឋាន ឃើញផ្ទាល់នឹងកន្លែងដែលលោកប្រធានហូជីមិញ ​លោក
ប្រធាន Cayxon Phomvihan និងរាជវង្ស Xuphanuvong បានរស់នៅ​និងធ្វើបដិវត្តន៍។
 មកទីនេះទើបឃើញនូវការលំបាក ខ្វះខាតដែលថ្នាក់ដឹកនាំ​​បានឆ្លងកាត់ ដើម្បីដឹក
នាំប្រជាជន តស៊ូប្រឆាំងនិង ជួយសង្គ្រោះជាតិ។ នេះ​ក៏ជារបៀបអប់រំប្រពៃណីជាក់
ស្ដែងបំផុត ដើម្បីជំនាន់វ័យក្មេងនៃប្រទេសទាំងពីរយល់ដឹង គោរព និងពូនជ្រុំអោយ
ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែ​អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”

        តាមគំរោង ឆ្នាំ ២០១៧ ក្រៅពីវគ្គហ្វឹកហាត់ទី២៤ នៅមានបើកបន្ថែម២វគ្គ
ទៀត សំរាប់កម្មាភិបាលជាន់ខ្ពស់ចំនួន៥០នាក់ នៃសម្ព័ន្ធសមាគមយុវជនឡាវ​។ 
សង្ឃឹមថា៖ បណ្ដាមេរៀននិងបទពិសោធន៍ទទួលបានក្នុងវគ្គសិក្សានេះ នឹងបាន​កម្មាភិបាលឡាវ អនុវត្តក្នុងស្ថានភាពជាក់ស្ដែង ដើម្បីកិច្ចការ​យុវជន​របស់​ឡាវ 
កាន់តែរីកចំរើនថែមទៀត​៕   

 

ប្រតិកម្មទៅវិញ

ផ្សេងៗ