ចំណាប់អារម្មណ៍របស់បេក្ខជនចូលរួម “សំនៀងអាស៊ាន+៣”

(VOVWORLD) -ការប្រឡង “សំនៀងអាស៊ាន+៣” ដោយវិទ្យុសម្លេងវៀតណាមទទួលរៀបចំនៅរមណីដ្ឋានប្រណិត FLC Sam Son, Thanh Hoa បានបិទបញ្ចប់នាថ្ងៃទី២០សីហា ។ ជោគ ជ័យនៃការប្រឡងនេះ មិនត្រឹមតែស្ថិតក្នុងការស្វែងរកសំនៀងជើងឯក ប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកក្នុងអារម្មណ៍បេក្ខជននូវចំណាប់អារម្មណ៍ដ៏ អស្ចារ្យ អំពីទឹកដីនិងមនុស្សវៀត ណាម ជាពិសេស គឺតភ្ជាប់បណ្តាខឿនវប្បធម៌ ក្នុងប្លុកអាស៊ានទៀតផង។ បេក្ខជនទាំង១៧ ចូលរួមក្នុងការប្រឡងនេះ ទោះបីជា ទទួលបានជ័យលាភីឬមិនទទួលបានក៏ដោយ ប៉ុន្តែ ពេលវិលត្រឡប់ទៅមាតុប្រ ទេសវិញ គឺនៅ តែដិតជាប់ក្នុងដួងចិត្តនូវចំណាប់អារម្មណ៌ដ៏អស្ចារ្យដែរ។
ចំណាប់អារម្មណ៍របស់បេក្ខជនចូលរួម “សំនៀងអាស៊ាន+៣” - ảnh 1ពានរង្វាន់លេខ១បានទៅលើបេក្ខនារីមកពី ហ្វីលីពីន កញ្ញា Darlin Joy Baje 

នៅក្នុងវគ្គពាក់កណ្តាលផ្តាច៉ព្រ័ត្រ បេក្ខជន១៧នាក់ មកពី៧ ប្រទេស បានច្រៀងជាពួក ក្នុងបទចំរៀងជាផ្លូវការនៃការប្រឡង “សំនៀងអាស៊ាន+៣” ក្រោម ចំណងជើង “បទចំរៀងអាស៊ាន”។ បទចំរៀងនេះនិពន្ធដោយអគ្គនាយកវិទ្យុ សម្លេងវៀតណាម និងជាប្រធាន គណៈចាត់តាំងនៃការប្រឡងនេះ លោក Nguyen The Ky សម្រួលតន្រ្តីដោយតន្ត្រីករ Doan Nguyen។ បទចំរៀងនេះ ស្តីអំពីសាមគ្គី ភាពនិងការជួបប្រាស្រ័យវប្បធម៌រវាងបណ្តាប្រទេសអាស៊ាន បានបន្សល់ទុកនូវ ចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅសម្រាប់បេក្ខជនគ្រប់រូប។ បេក្ខជន Darlin Joy Baje មកពីប្រទេសហ្វីលីពីនបានចែករំលែកថា៖

        “បានរួមសម្លេងក្នុងបទចំរៀងនេះជាមោទនៈសម្រាប់រូបនាងខ្ញុំ។ បទចំរៀង នេះ គឺពោរពេញទៅដោយអត្ថន័យល្អណាស់។ នេះក៏ជាឱកាសដើម្បីនាងខ្ញុំអាច ឧទ្ទេសនាមទេសកោសល្យច្រៀងរបស់ហ្វីលី ពីន។ ហើយនេះក៏ជាឱកាស ដើម្បី នាងខ្ញុំអាចសម្តែងចំពោះមុខមនុស្សច្រើននាក់ដែរ”។

ចំណាប់អារម្មណ៍របស់បេក្ខជនចូលរួម “សំនៀងអាស៊ាន+៣” - ảnh 2 បេក្ខនារីមកពីមីយ៉ាន់ម៉ា កញ្ញា Ni Ni Khin Zaw និងបេក្ខនារី វៀតណាម អ្នកនាង Thu Lan ទទួលបានពានរង្វាន់លេខ២

        រីឯសម្រាប់ Ni Ni Khin Zaw សិល្បៈការិនីល្បីឈ្មោះនៅមីយ៉ាន់ម៉ា ដែលធ្លាប់ ចូលរួមការប្រឡងសំនៀងអន្តរជាតិជាច្រើន ហើយក៏ជាអ្នកច្រៀងបើក Sea Games 27 នៅមីយ៉ាន់ម៉ា គឺ “សំនៀងអាស៊ាន+៣” ជាការប្រឡងពោរពេញទៅ ដោយមេត្រីភាព និងមានមានបំណង នាំអត្តសញ្ញាណជាតិរបស់ខ្លួន ឧទ្ទេសនាម ជាមួយមិត្តភក្តិក្នុងប្លុក៖

        “ចូលរួមការប្រឡងនេះ គោលដៅរបស់ខ្ញុំគឺមិនមែនជាជ័យលភីទេ ខ្ញុំគ្រាន់ តែច្រៀងនូវសំនៀងរបស់នារី របស់ជនជាតិមីយ៉ាន់ម៉ា។ ជ័យលាភីមិនមែន សម្រាប់រូបនាងខ្ញុំផ្ទាល់ទេ គឺសម្រាប់ប្រជាជនមីយ៉ាន់ ម៉ា”។

        ចំពោះខ្លួនវិញ សិល្បៈករ ណាំ ប៊ុណ្ណរ័ត្ន បេក្ខជនមួយក្នុងចំណោមបេក្ខជន ទាំងបីនាក់តំណាងកម្ពុជា ចូលរួមក្នុងការប្រឡង “សំនៀងអាស៊ាន+៣” ចាត់ទុកថា នេះមិនត្រឹមតែជាព្រឹត្តិការណ៍រួមចំណែកកសាងស្ពានសន្តិភាព មិត្ត ភាពរវាងបណ្តាប្រទេសអាស៊ានជាមួយដៃគូចិន ជប៉ុននិងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សិល្បៈករ សិល្បៈការិនីជួបប្រាស្រ័យ រៀនសូត្របទ ពិសោធន៍ពីគ្នាទៅវិញទៅមកទៀតផង។ ប្រភេទតន្ត្រី POP -តន្ត្រីរបស់មជ្ឈដ្ឋាន វ័យក្មេង ជាប្រធានបទនៃការប្រឡងនេះ តាមនោះ នេះជាឱកាសសម្រាប់បេក្ខជន ទាំងអស់ នាំអត្តសញ្ញាណវប្បធម៌របស់ខ្លួន សម្លេងរបស់ជំនាន់យុវជនមកជាមួយ ទស្សនិកជន។

        ក្នុងក្របខ័ណ្ឌនៃការប្រឡងនេះ បេក្ខជនទាំងអស់បានទស្សនា ជួបប្រាស្រ័យនៅរមណីដ្ឋានTrang An នៅខេត្ត Ninh Binh ដែលជាបេតិកភ័ណ្ឌ ធម្មជាតិនិងវប្បធម៌ពិភពលោក ដែលបានអង្គការ UNESCO ទទួលស្គាល់។ រួម ជាមួយគ្នានោះ បេក្ខជនទាំងអស់ ក៏បានចូលរួមកម្មវិធី Roadshow លើឆ្នេរសមុទ្រ Sam Son ធាក់កងតាមឆ្នេរសមុទ្រជាមួយនឹងពាក្យស្លោកផ្សព្វផ្សាយការពារបរិ ស្ថានផងដែរ។

ចំណាប់អារម្មណ៍របស់បេក្ខជនចូលរួម “សំនៀងអាស៊ាន+៣” - ảnh 3គណៈកម្មាធិការវាយតម្លៃការប្រឡង "សំនៀងអាស៊ាន+៣" 

        ប្រសិនបើ បេក្ខជនចាប់អារម្មណ៍អំពីទឹកដីនិងមនុស្សវៀតណាម គឺសម្រាប់ គណៈកម្មាធិការវាយតម្លៃដែលមានចំនួន៥នាក់ (វៀតណាមពីរនាក់ ហ្វីលីពីនមួយ នាក់ ឥណ្ឌូនេស៊ីមួយនាក់និងថៃមួយនាក់) ជាជំនាញការតូរ្យតន្ត្រីគឺសុទ្ធតែចាប់ អារម្មណ៍ចំពោះទេពកោសល្យតូរ្យតន្ត្រីរបស់បេក្ខជនទាំងអស់។ តន្ត្រីករ អ្នក ផលិតតន្ត្រីនិងកម្មសិទ្ធិជនជាតិឥណ្ឌូនេស៊ី លោក James.F.Sundah សមាជិក គណៈវាយតម្លៃបានឲ្យដឹងថា៖ “បេក្ខជនចូលរួមការប្រឡងនេះ បានសម្តែងនូវ បទចំរៀងតាមភាសារៀងៗខ្លួន។ ហើយមានបេក្ខជនខ្លះ ច្រៀងតាមភាសាអង់ គ្លេស។ ខ្ញុំចាត់ទុកថា នេះមិនត្រឹមតៃជាការប្រឡងទេ ថែមទាំងជាការជួបជុំ រវាង ទេពកោសល្យតន្ត្រីអាស៊ានទាំងអស់ផងដែរ។ អាចនិយាយបានថា ប្រទេសអា អាស៊ាននីមួយៗ គឺមានលក្ខណៈវិសេសវិសាលដោយឡែករបស់ខ្លួន។ អស្ចារ្យ ណាស់! វៀតណាមជាប្រទេសម្ចាស់កម្មវិធី គឺបានប្រមូលផ្តុំប្រទេសអាស៊ានទាំង អស់ជាមួយគ្នា។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះការដែល វិទ្យុសម្លេងវៀតណាមបានរៀប ចំប្រកបដោយជោគជ័យការប្រឡងនេះ”។

        ការប្រឡងបានបិទបញ្ចប់ដោយពានរង្វាន់លេខ១បានទៅលើបេក្ខនារីមកពី ហ្វីលីពីន កញ្ញា Darlin Joy Baje ។ បេក្ខនារីមកពីមីយ៉ាន់ម៉ា កញ្ញា Ni Ni Khin Zaw និងបេក្ខនារីវៀតណាម អ្នកនាង Thu Lan ទទួលបានពានរង្វាន់លេខ២។ ហើយ លេខបីគឺទៅលើបេក្ខជនមកពីវៀត ណាម លោក Pham Tien Manh និងលោក Alvir Anthony Subrado មកពីហ្វីលីពីន។ អាចនិយាយបានថា តូរ្យតន្ត្រីនាំមកឲ្យ មនុស្សគ្រប់រូបខិតមកជិតជាមួយគ្នា។ ហើយការប្រឡង “សំនៀងអាស៊ាន+៣” បានតភ្ជាប់ទេពកោសល្យរបស់អាស៊ានជាមួយគ្នា និងបន្សល់ទុកនូវចំណាប់ អារម្មណ៍យ៉ាងល្អប្រសើរក្នុងដួងចិត្តមនុស្សម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ