ជនឥស្លាមឥណ្ឌូណេស៊ីនៅវៀតណាមរៀបចំបុណ្យ Idul Fitri (ឆ្នាំ១៤៣៩ មូហាំម៉ាត់សករាជ)

(VOVWORLD) - នាថ្ងៃទី ១៥ មិថុនា កន្លងទៅ ជនឥស្លាមលើពិភពលោកទាំងមូលបានបញ្ចប់ ជាផ្លូវការខែរ៉ាម៉ាឌន ហើយស្វាគមន៍បុណ្យ Idul Fitri ឆ្នាំ ១៤៣៩ មូហាំម៉ាត់សករាជ។ បុណ្យចូលឆ្នាំថ្មីតាមមូហាំម៉ាត់សករាជនេះគឺជាឱកាសដើម្បី ជនឥស្លាមគ្រប់រូបសម្តែងអំណគុណរនិងជំនឿទៅលើព្រះអាឡា។ សម្របខ្លួនចូលក្នុងបរិយាកាសសប្បាយរីករាយនេះជនឥស្លាមឥណ្ឌូណេស៊ីនៅវៀតណាមក៏បានរៀបចំដ៏មហោឡារឹកបុណ្យ Idul Fitri ដ៏សុខដុមរមនា។ 
ជនឥស្លាមឥណ្ឌូណេស៊ីនៅវៀតណាមរៀបចំបុណ្យ Idul Fitri (ឆ្នាំ១៤៣៩ មូហាំម៉ាត់សករាជ) - ảnh 1 ស្ថិតនៅផ្ទៃដី ៤០០ ម៉ែត្រក្រឡា នៅមជ្ឈមណ្ឌលវិថីបុរាណរដ្ឋធានី ហាណូយ វិហារឥស្លាម Al-noor មានស្ថាបត្យកម្មឥណ្ឌាដ៏វិសេសវិសាលដោយមានប៉មស្រួច ទ្វារមានរូបរាងវង់មូលនិងលាបពណ៌ស។ 

ស្ថិតនៅផ្ទៃដី ៤០០ ម៉ែត្រក្រឡា នៅមជ្ឈមណ្ឌលវិថីបុរាណរដ្ឋធានី ហាណូយ វិហារឥស្លាម Al-noor មានស្ថាបត្យកម្មឥណ្ឌាដ៏វិសេសវិសាលដោយមានប៉មស្រួច ទ្វារមានរូបរាងវង់មូលនិងលាបពណ៌ស។ នៅម៉ោង ៦ នាយប់ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មី (ថ្ងៃទី ១ Syawal) ជនឥស្លាមជាង ២០០ នាក់ដែលមានសញ្ជាតិ ខុសពីគ្នានៅទីក្រុងហាណូយចាប់ផ្តើមសូត្រគម្ពីនៅវិហារ។ ពួកគេស្លៀកសំលៀក បំពាក់ឥស្លាមប្រពៃណី។ នារីទទូរកន្សែង Hijab រីឯ បុរសពាក់មួក។ នាខែរ៉ាម៉ាឌន កន្លងទៅ (ចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ខែ ១៥ មិថុនា)  ជនឥស្លាមទៅបួងសួង នៅវិហារឥស្លាម Al-noor ជាច្រើនកុះករ។ Imam Abbas  បុព្វជិកកំពូលនៅវិហារ ឥស្លាម Al Noor បានចែករំលែកថា៖

        «ជាប្រចាំឆ្នាំ មានស្ថានទូតបណ្ដាប្រទេសឥស្លាមប្រចាំនៅទីក្រុងហាណូយ ចំនួន ២២ តែងតែមានសកម្មភាពជួយឧបត្ថម្ភសហគមន៍ឥស្លាមនៅទីក្រុងហា ណូយ។ ក្នុងនោះ មានការផ្តល់អាហារសំរាប់សហគមន៍នារសៀលជារៀងរាល់ថ្ងៃ ក្នុងបុណ្យ Idul Fitri ។ បុណ្យ Idul Fitri ឆ្នាំនេះប្រារព្ធឡើងនាថ្ងៃទី ១៥ មិថុនា ថ្ងៃដែលយើងខ្ញុំឃើញព្រះច័ន្ទរាងអឌ្ឍច័ន្ទ។ សកម្មភាពបួងសួងនេះជួយឲ្យជនឥស្លាមដែលកំពុងរស់នៅនិងធ្វើការឬមកទស្សនានៅវៀតណាមមានឱកាសធ្វើសកម្មភាពជំនឿសាសនាហើយចាប់អារម្មណ៍ដ៏សុខដុរម្យនាដូចនៅស្រុកកំណើត។»

        បន្ទាប់ពីពិធីបួងសួងបានបញ្ចប់ បណ្ដាជនឥស្លាមទទួលទានមុខម្ហូបអាហារ ឥស្លាមគ្រប់ប្រភេទដែលស្ថានទូតឥណ្ឌូណេស៊ីបានត្រៀមរៀបចំ។ ក្នុងបុណ្យ Idul Fitri ម្តងៗ សកម្មភាពសំខាន់បំផុតចំពោះជនឥស្លាមគឺការបួងសួងនិងការជួបជុំ ក្រុមគ្រួសារសាច់ញាតិ។ ដូច្នេះ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាមបាន រៀបចំពិធីទទួលបុណ្យ Idul Fitri សំរាប់សហគមន៍ជនឥស្លាមឥណ្ឌូណេស៊ីនៅទី នេះ។ លេខាទី ៣ នៃស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោកស្រី Linda Widiyanti បានចែករំលែកថា៖

        «មានជនឥស្លាមចំនួន ៣០០ នាក់ដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុងហាណូយ។ ប្រការដែលស្ថានទូតឥណ្ឌូណេស៊ីកំពុងខំប្រឹងប្រែងធ្វើគឺនាំមកនូវខែ រ៉ាម៉ាឌនដ៏សុខដុមរមនាសំរាប់ប្រជាពលរដ្ឋឥណ្ឌូណេស៊ីនៅវៀតណាម។ ថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍ ស្ថានទូតឥណ្ឌូណេស៊ីរៀបចំបុណ្យ Idul Fitri សំរាប់ ជនឥស្លាម ក្នុងនោះ មានមុខម្ហូបប្រពៃណីរបស់ឥណ្ឌូណេស៊ីដែរ។ សហគមន៍ ជនឥស្លាមនៅវៀតណាមអាចទទួលបុណ្យ Idul Fitri ជាមួយគ្រួសារដើម្បីបង្កើន ថែមទៀតចំណងសាមគ្គីភាពដែលបង្ហាញនូវអត្តសញ្ញាណវប្បធម៌ប្រពៃណីនៃសហគមន៍ជនឥស្លាមនិយាយដោយឡែកនិងប្រជាពលរដ្ឋឥណ្ឌូណេស៊ីនិយាយរួម នៅវៀតណាម។»

        លោកស្រី Heru Farrah វេជ្ជបណ្ឌិតឥណ្ឌូណេស៊ីមួយរូបដែលជានិស្សិត ស្រាវជ្រាវនៅវៀតណាមដែលធ្លាប់ទៅបួងសួងនៅវិហារឥស្លាម Al-noor និងស្ថានទូតឥណ្ឌូណេស៊ីជាប្រចាំសប្តាហ៍ដើម្បីជួបប្រាស្រ័យជាមួយសហគមន៍ជនឥស្លាម នៅទីនេះ។ លោកស្រី  Heru Farrah បានចែករំលែកថា៖

        «ខ្ញុំមិនគិតថា៖ នៅប្រទេសដែលមានចំនួនជនឥស្លាមតិចដូចវៀតណាម នៅមានទីកន្លែងដើម្បីយើងខ្ញុំធ្វើសកម្មភាពជំនឿសាសនាដូច្នេះ។ ស្ថានទូត ឥណ្ឌូណេស៊ីប្រចាំនៅវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់ យើងធ្វើសកម្មភាព។ ថ្ងៃនេះ ទទួលបុណ្យ Idul Fitri រួមជាមួយសហគមន៍ ខ្ញុំមាន ការចាប់អារម្មណ៍ដូចរស់នៅប្រទេសឥស្លាមស្រុកកំណើតរបស់ខ្លួនដែរ។»

        គ្មាននុំ Ketupat (ប្រភេទនុំប្រពៃណីរបស់ជនឥណ្ឌូណេស៊ីក្នុងបុណ្យ Idul Fitri) គ្មានមិត្តភ័ក្តឬសាច់ញ្ញាតិច្រើនកុះករ គ្មានកាំជ្រួចផ្កា គ្មានសូរសម្លេងសូត្រគម្ពីលាន់រន្ទឺលើគ្រប់ទិសទី ប៉ុន្តែ អាចនិយាយបានថា បណ្ដាជនឥស្លាម ឥណ្ឌូណេស៊ីបានមានបុណ្យ Idul Fitri ដ៏ពេញលេញនិងសុខដុរម្យនានៅទីក្រុង ហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ